Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
នៅសម័យមហានគរ តើខ្មែរយើងគោរពប្រណិបតិ្តន៍ចំពោះពុទ្ធសាសនាមហាយានដូចម្ដេចខ្លះ?
នៅសម័យមហានគរ ខ្មែរយើងគោរពប្រណិបតិ្តន៍ចំពោះពុទ្ធសាសនាមហាយាន ដែលពេលនោះព្រះសង្ឃស្លៀកពាក់ដណ្ដប់សំពត់ពណ៌លឿង មានតំណងមិនឆាន់គ្រឿងស្រវឹង មិនសម្លាប់សត្វ មិនលួច មិនភូតកុហក ដោយមិនមានលក្ខណៈខុសប្លែកពីព្រះសង្ឃក្នុងសាសនាមហាយានចិន ជប៉ុន កូរ៉េ នេះទេ។ ព្រះសង្ឃមហាយានទាំងនោះ ស្លៀកខោ ពាក់អាវ មិនឆាន់ត្រីនិងសាច់ ឆាន់តែបន្Read more
នៅសម័យមហានគរ ខ្មែរយើងគោរពប្រណិបតិ្តន៍ចំពោះពុទ្ធសាសនាមហាយាន ដែលពេលនោះព្រះសង្ឃស្លៀកពាក់ដណ្ដប់សំពត់ពណ៌លឿង មានតំណងមិនឆាន់គ្រឿងស្រវឹង មិនសម្លាប់សត្វ មិនលួច មិនភូតកុហក ដោយមិនមានលក្ខណៈខុសប្លែកពីព្រះសង្ឃក្នុងសាសនាមហាយានចិន ជប៉ុន កូរ៉េ នេះទេ។ ព្រះសង្ឃមហាយានទាំងនោះ ស្លៀកខោ ពាក់អាវ មិនឆាន់ត្រីនិងសាច់ ឆាន់តែបន្លែ។
See lessចូរប្រៀបធៀបនិកាយមហាយាននិងហិនយាន។
ប្រៀបធៀបនិកាយហិនយាននិងមហាយាន៖ • និកាយហិនយាន -យានតូចផ្ទុកសត្វលោកបានតិច បានន័យថាមនុស្សភាគតិចអាចចាកផុតពីវាលវដ្ដសង្សារបាន -គោលដៅដល់ព្រះនិព្វាន -គោរពព្រះពុទ្ធសមណគោតមតែមួយគត់ -គោរពគម្ពីរព្រះត្រៃបិដកតាមពុទ្ធោវាទ -មានវិន័យតឹងតែង។ • និកាយមហាយាន -យានធំផ្ទុកសត្វលោកបានច្រើន បានន័យថាយាននេះដោះស្រាយបញ្ហាសង្គមច្រើនRead more
ប្រៀបធៀបនិកាយហិនយាននិងមហាយាន៖
See less• និកាយហិនយាន
-យានតូចផ្ទុកសត្វលោកបានតិច បានន័យថាមនុស្សភាគតិចអាចចាកផុតពីវាលវដ្ដសង្សារបាន
-គោលដៅដល់ព្រះនិព្វាន
-គោរពព្រះពុទ្ធសមណគោតមតែមួយគត់
-គោរពគម្ពីរព្រះត្រៃបិដកតាមពុទ្ធោវាទ
-មានវិន័យតឹងតែង។
• និកាយមហាយាន
-យានធំផ្ទុកសត្វលោកបានច្រើន បានន័យថាយាននេះដោះស្រាយបញ្ហាសង្គមច្រើនជាងបញ្ហាបុគ្គល
-មិនមានគោលដៅទៅកាន់និព្វាន
-គោរពព្រះពោធិសត្វ៧អង្គ ពិសេសពោធិសត្វលោកកេស្វរៈ
-គោរពតាមគ្រូអាចារ្យតៗគ្នា(លទ្ធិអាចរិយវាទ)
-មានវិន័យធូរស្រាល។
សាសនាមហាយានមាននិកាយអ្វីខ្លះ?
និកាយសាសនាមហាយាន៖ សាសនាមហាយានចិនមាននិកាយ៖ • និកាយមឹឡឹឬព្រះសិអារ្យមេត្រី • និកាយព្រះនាងគង់ស៊ីអ៊ីម • និកាយខុងមឹង សាសនាមហាយានវៀតណាម សាសនាមហាយានជប៉ុននិងកូរ៉េ។
និកាយសាសនាមហាយាន៖
See less សាសនាមហាយានចិនមាននិកាយ៖
• និកាយមឹឡឹឬព្រះសិអារ្យមេត្រី
• និកាយព្រះនាងគង់ស៊ីអ៊ីម
• និកាយខុងមឹង
សាសនាមហាយានវៀតណាម
សាសនាមហាយានជប៉ុននិងកូរ៉េ។
តើមូលហេតុអ្វីបានជាព្រះពុទ្ធសាសនាមានការបែងចែកជានិកាយ?
មូលហេតុបានជាព្រះពុទ្ធសាសនាមានការបែងចែកជានិកាយគឺ ក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់ចូលបរិនិព្វានទៅ បានប្រមាណជាង២០០ឆ្នាំក៏មានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាមានវិន័យតឹងតែងដែលអ្នកសិក្សាបួសរៀនបានសម្រេចដោយកម្រ។ ឯព្រហ្មញ្ញសាសនាវិញមានវិន័យធូរស្រាលដែលអាចឱ្យអ្នកសិក្សាបួសរៀនឆាRead more
មូលហេតុបានជាព្រះពុទ្ធសាសនាមានការបែងចែកជានិកាយគឺ ក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់ចូលបរិនិព្វានទៅ បានប្រមាណជាង២០០ឆ្នាំក៏មានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាមានវិន័យតឹងតែងដែលអ្នកសិក្សាបួសរៀនបានសម្រេចដោយកម្រ។ ឯព្រហ្មញ្ញសាសនាវិញមានវិន័យធូរស្រាលដែលអាចឱ្យអ្នកសិក្សាបួសរៀនឆាប់បានដល់គោលដៅជាង។ដោយមូលហេតុនេះគណៈសង្ឃខាងព្រះពុទ្ធសាសនាខ្លះបានបែកចេញពីពុទ្ធសាសនាហើយបានកែប្រែលទ្ធិខ្លះនៃពុទ្ធសាសនាដើម្បីឱ្យឆាប់បានសម្រេចគោលដៅកុំឱ្យចាញ់លទ្ធិសាសនាព្រាហ្មណ៍។លទ្ធិថ្មីនេះគឺពុទ្ធសាសនាបែបមហាយានដែលមានន័យថារទះធំឬយានធំដែលអាចផ្ទុកមនុស្សលោកបានច្រើនដើម្បីសម្រេចគោលដៅ។
See lessចូរបង្ហាញលក្ខណៈខុសគ្នារវាងព្រះសង្ឃនិកាយមហាយាននិងព្រះសង្ឃនិកាយហិនយាន។
លក្ខណៈខុសគ្នារវាងព្រះសង្ឃនិកាយមហាយាននិងព្រះសង្ឃនិកាយហិនយាន៖ • ព្រះសង្ឃមហាយាន៖ -ស្លៀកដណ្ដប់សំពត់ពណ៌លឿង(ស្លៀកខោ ពាក់អាវ) -មិនឆាន់ត្រីនិងសាច់ ឆាន់តែបន្លែ -មានតំណម គឺមិនឆាន់គ្រឿងស្រវឹង មិនសម្លាប់ មិនលួចទ្រព្យគេ មិននិយាយកុហក -មិនសង្រួមផ្លូវកាយទេ ប៉ុន្តែយកចិត្តទុកដាក់អប់រំផ្លូវចិត្ត (លក្ខណៈព្រះសង្ឃមហាយានមRead more
លក្ខណៈខុសគ្នារវាងព្រះសង្ឃនិកាយមហាយាននិងព្រះសង្ឃនិកាយហិនយាន៖
See less• ព្រះសង្ឃមហាយាន៖
-ស្លៀកដណ្ដប់សំពត់ពណ៌លឿង(ស្លៀកខោ ពាក់អាវ)
-មិនឆាន់ត្រីនិងសាច់ ឆាន់តែបន្លែ
-មានតំណម គឺមិនឆាន់គ្រឿងស្រវឹង មិនសម្លាប់ មិនលួចទ្រព្យគេ មិននិយាយកុហក
-មិនសង្រួមផ្លូវកាយទេ ប៉ុន្តែយកចិត្តទុកដាក់អប់រំផ្លូវចិត្ត
(លក្ខណៈព្រះសង្ឃមហាយានមិនដូចគ្នាទៅតាមតំបន់នីមួយៗទេ)។
• ព្រះសង្ឃហិនយាន
-ស្លៀកដណ្ដប់ស្បង់ចីពរ(ពណ៌លឿង)
-ការឆាន់ចង្ហាន់(ឆាន់ត្រី សាច់ បន្លែ)បានតែរយៈពេលពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ប៉ុណ្ណោះ
-ពឹងផ្អែកលើកម្លាំងស្មង(ការស្វែងរកចង្ហាន់បិណ្ឌបាត)
-មិនត្រូវមានអ្វីជាកម្មសិទ្ធិផ្ទាល់ខ្លួន
-មិនធ្វើជំនួញដើម្បីចិញ្ចឹមជីវិតឡើយ។
តើអ្វីទៅជានិកាយហិនយាន? មហាយាន?
• និកាយហិនយាន ជាយានតូចដែលមានវិន័យតឹងតែងនិងមានទិសដៅឆ្ពោះទៅកាន់និព្វាន។ • និកាយមហាយាន យានធំផ្ទុកសត្វលោកបានច្រើន មានវិន័យធូស្រាលនិងមានគោលដៅដោះស្រាយបញ្ហាសង្គមច្រើនជាងបញ្ហាបុគ្គល។
• និកាយហិនយាន ជាយានតូចដែលមានវិន័យតឹងតែងនិងមានទិសដៅឆ្ពោះទៅកាន់និព្វាន។
See less• និកាយមហាយាន យានធំផ្ទុកសត្វលោកបានច្រើន មានវិន័យធូស្រាលនិងមានគោលដៅដោះស្រាយបញ្ហាសង្គមច្រើនជាងបញ្ហាបុគ្គល។
ចូររៀបរាប់ប្រទេសដែលគោរពពុទ្ធសាសនាហិនយាន។
ប្រទេសដែលគោរពពុទ្ធសាសនាហិនយានមាន៖ -ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសស្រីលង្កា ប្រទេសមីយ៉ានម៉ា ប្រទេសឡាវ ប្រទេសនេប៉ាល់ជាដើម។
ប្រទេសដែលគោរពពុទ្ធសាសនាហិនយានមាន៖
See less-ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសស្រីលង្កា ប្រទេសមីយ៉ានម៉ា ប្រទេសឡាវ ប្រទេសនេប៉ាល់ជាដើម។
ចូររៀបរាប់ប្រទេសដែលគោរពពុទ្ធសាសនាមហាយាន។
ប្រទេសដែលគោរពពុទ្ធសាសនាមហាយានមាន៖ -ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសម៉ុងហ្គោលី ប្រទេសកូរ៉េជាដើម។
ប្រទេសដែលគោរពពុទ្ធសាសនាមហាយានមាន៖
See less-ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសម៉ុងហ្គោលី ប្រទេសកូរ៉េជាដើម។
បច្ចុប្បន្ននេះ តើសាសនាព្រះពុទ្ធមាននិកាយធំៗអ្វីខ្លះ? ហើយនិកាយនីមួយៗមានការបែកចេញជានិកាយតូចៗអ្វីខ្លះទៀត?
បច្ចុប្ននេះសាសនាព្រះពុទ្ធមាននិកាយធំៗពីរគឺ៖ និកាយមហាយាន៖ • និកាយមឹឡឹឬព្រះសិអារ្យមេត្រី • និកាយព្រះនាងគង់ស៊ីអ៊ីម • និកាយខុងមឹង និកាយហិនយានឬថេរវាទ៖ • គណៈមហានិកាយ • ធម្មយុត្តិកនិកាយ។
បច្ចុប្ននេះសាសនាព្រះពុទ្ធមាននិកាយធំៗពីរគឺ៖
See lessនិកាយមហាយាន៖
• និកាយមឹឡឹឬព្រះសិអារ្យមេត្រី
• និកាយព្រះនាងគង់ស៊ីអ៊ីម
• និកាយខុងមឹង
និកាយហិនយានឬថេរវាទ៖
• គណៈមហានិកាយ
• ធម្មយុត្តិកនិកាយ។
តើវត្តនៅក្នុងសហគមន៍របស់ប្អូនមានភិក្ខុនី ឬអ្នកបួសភេទស្រីដែរ ឬទេ?
វត្តដែលនៅក្នុងសហគមន៍របស់ខ្ញុំពុំដែលឃើញមានភិក្ខុនី ឬអ្នកបួសភេទស្រីទេ។
វត្តដែលនៅក្នុងសហគមន៍របស់ខ្ញុំពុំដែលឃើញមានភិក្ខុនី ឬអ្នកបួសភេទស្រីទេ។
See less