Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរប្អូនរៀបរាប់សកម្មភាពរបស់ប្អូនដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ចឱ្យបានបី ។
សកម្មភាពខ្ញុំដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច គឺ ៖ (អាស្រ័យលើសិស្ស) • ជួយលក់ដូរបន្លែ ឬទំនិញឪពុកម្ដាយ នៅផ្សារ • ជួយដាំដំណាំ ដកស្ទូង ច្រូតកាត់ • ជួយទិញបន្លែបង្ការបស់អ្នកស្រុក • ជួយទិញទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេសដែលខ្មែរផលិត • ខ្ញុំលក់ខោអាវ/ គ្រឿងសំអាងonline ជាដើម ។
សកម្មភាពខ្ញុំដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច គឺ ៖ (អាស្រ័យលើសិស្ស)
See less• ជួយលក់ដូរបន្លែ ឬទំនិញឪពុកម្ដាយ នៅផ្សារ
• ជួយដាំដំណាំ ដកស្ទូង ច្រូតកាត់
• ជួយទិញបន្លែបង្ការបស់អ្នកស្រុក
• ជួយទិញទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេសដែលខ្មែរផលិត
• ខ្ញុំលក់ខោអាវ/ គ្រឿងសំអាងonline ជាដើម ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យនយោបាយ ?
ក្នុងការចូលរួមនៅក្នុងវិស័យនយោបាយប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • ចូលរួមបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងមូលដ្ឋាន • ជួបជុំគ្នាពិភាក្សារកដំណោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋាន • ចូលរួមគោរពច្បាប់ ទាំងច្បាប់ចរាចរណ៍ និងច្បាប់ផ្សេងៗទៀតដែលមានចែងជាធរមាន ។
ក្នុងការចូលរួមនៅក្នុងវិស័យនយោបាយប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• ចូលរួមបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងមូលដ្ឋាន
• ជួបជុំគ្នាពិភាក្សារកដំណោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋាន
• ចូលរួមគោរពច្បាប់ ទាំងច្បាប់ចរាចរណ៍ និងច្បាប់ផ្សេងៗទៀតដែលមានចែងជាធរមាន ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យវប្បធម៌ ?
ក្នុងការចូលរួមនៅក្នុងវិស័យវប្បធម៌ ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • ខិតខំសិក្សារៀនសូត្រ • គោរពទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ • គោរពជំនឿសាសនាដទៃ • ចូលរួមលើកតម្កើងភាសា និងអក្សរជាតិ ។
ក្នុងការចូលរួមនៅក្នុងវិស័យវប្បធម៌ ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• ខិតខំសិក្សារៀនសូត្រ
• គោរពទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ
• គោរពជំនឿសាសនាដទៃ
• ចូលរួមលើកតម្កើងភាសា និងអក្សរជាតិ ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ?
ក្នុងការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • គោរពស្រឡាញ់រាប់អានអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃ ជាពិសេសជនងាយរងគ្រោះដូចជា ជនពិការ ជនក្រីក្រ ជនចាស់ជរា និងក្មេងកំព្រា ជាដើម ។ • ចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងនៅផ្ទះ និងនៅតាមទីសាធារណៈ ដូចជាតាមសួនច្បារ និងទីកម្សាន្តផ្សេងៗ ។
ក្នុងការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• គោរពស្រឡាញ់រាប់អានអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃ ជាពិសេសជនងាយរងគ្រោះដូចជា ជនពិការ ជនក្រីក្រ ជនចាស់ជរា និងក្មេងកំព្រា ជាដើម ។
• ចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងនៅផ្ទះ និងនៅតាមទីសាធារណៈ ដូចជាតាមសួនច្បារ និងទីកម្សាន្តផ្សេងៗ ។
តើប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចម្ដេចខ្លះនៅក្នុងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ?
ក្នុងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖ • ប្រកបការងារសុចរិត ស្របច្បាប់ • ចូលរួមបង់ពន្ធជូនរដ្ឋ • ចូលរួមលើកស្ទួយ គាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុក • ជួយធ្វើការងារឪពុកម្ដាយ • ជួយថែរក្សាសម្បត្តិសាធារណៈ ។
ក្នុងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច ប្រជាពលរដ្ឋម្នាក់ៗមានតួនាទីដូចជា ៖
See less• ប្រកបការងារសុចរិត ស្របច្បាប់
• ចូលរួមបង់ពន្ធជូនរដ្ឋ
• ចូលរួមលើកស្ទួយ គាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុក
• ជួយធ្វើការងារឪពុកម្ដាយ
• ជួយថែរក្សាសម្បត្តិសាធារណៈ ។
តើហេតុអ្វីបានជាយើងត្រូវប្រើអក្សរខ្មែរ ដើម្បីសរសេរជាភាសាខ្មែរ ?
គ. ព្រោះដើម្បីលើកតម្កើងភាសា និងអក្សរជាតិ ។
គ. ព្រោះដើម្បីលើកតម្កើងភាសា និងអក្សរជាតិ ។
See lessតាមរយៈសេចក្ដីពន្យល់ខាងលើ ចូរបង្ហាញពីសកម្មភាពរបស់ឧស្សាហ៍នៅក្នុងវិស័យវប្បធម៌ ។
សកម្មភាពរបស់ឧស្សាហ៍នៅក្នុងវិស័យវប្បធម៌ ៖ - ឧស្សាហ៍បានរៀនចប់បាក់ឌុប និងបន្តការសិក្សានៅឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សានៅបរទេស - ឧស្សាហ៍គោរពប្រពៃណីឧស្សាហ៍ចេះគោរពជាតិសាសន៍ និងជំនឿសាសនារបស់មិត្តភ័ក្ដិ ។
សកម្មភាពរបស់ឧស្សាហ៍នៅក្នុងវិស័យវប្បធម៌ ៖
See less– ឧស្សាហ៍បានរៀនចប់បាក់ឌុប និងបន្តការសិក្សានៅឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សានៅបរទេស
– ឧស្សាហ៍គោរពប្រពៃណីឧស្សាហ៍ចេះគោរពជាតិសាសន៍ និងជំនឿសាសនារបស់មិត្តភ័ក្ដិ ។
តើសោភ័ណតែងតែធ្វើអ្វីខ្លះ ? តើសកម្មភាពទាំងនោះ បង្ហាញពីការចូលរួមនៅក្នុងវិស័យអ្វី ?
សោភ័ណតែងតែចោលសំរាមនៅក្នុងធុង និងតែងតែចូលរួមសម្អាតបរិស្ថានទាំងក្នុង និងក្រៅបរិវេណសាលា ។ សកម្មភាពទាំងនោះ បង្ហាញពីការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ។
សោភ័ណតែងតែចោលសំរាមនៅក្នុងធុង និងតែងតែចូលរួមសម្អាតបរិស្ថានទាំងក្នុង និងក្រៅបរិវេណសាលា ។ សកម្មភាពទាំងនោះ បង្ហាញពីការចូលរួមនៅក្នុងវិស័យសង្គមកិច្ច ។
See lessតើប្អូនអាចគ្រប់គ្រងសំរាមដែលប្អូនបង្កើតបានដោយរបៀបណា ដើម្បីធានាថាតំបន់កម្សាន្តដែលប្អូនបានទៅលេង មិនប្រែជាពេញទៅដោយសំរាមពេលប្អូនទៅលេងហើយ ។
ខ្ញុំអាចគ្រប់គ្រងសំរាមរបស់ខ្ញុំដោយប្រមូលចោលទៅក្នុងធុង ឬបើគ្មានធុងនៅក្បែរនោះ ខ្ញុំអាចវេចខ្ចប់យកតាមខ្លួនសិន រួចសឹមចោលនៅទីដែលមានធុង ឬយកមកដល់ផ្ទះតែម្ដង ដោយមិនគ្រវែងចោលតាមផ្លូវឡើយ ។
ខ្ញុំអាចគ្រប់គ្រងសំរាមរបស់ខ្ញុំដោយប្រមូលចោលទៅក្នុងធុង ឬបើគ្មានធុងនៅក្បែរនោះ ខ្ញុំអាចវេចខ្ចប់យកតាមខ្លួនសិន រួចសឹមចោលនៅទីដែលមានធុង ឬយកមកដល់ផ្ទះតែម្ដង ដោយមិនគ្រវែងចោលតាមផ្លូវឡើយ ។
See lessតើនរណាដែលមានកាតព្វកិច្ចចំបងក្នុងការធ្វើឱ្យសួនច្បារស្អាតគ្មានសំរាម ?
អ្នកដែលបានទៅកម្សាន្តនៅទីនោះ
អ្នកដែលបានទៅកម្សាន្តនៅទីនោះ
See less