Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
មូលហេតុអ្វីបានជាគេ ត្រូវមានភស្តុតាងគ្រប់គ្រាន់ទើបអាចធ្វើការចាប់ខ្លួនជនជាប់ចោទបាន?
បានជាគេ ត្រូវមានភស្តុតាងគ្រប់គ្រាន់ទើបអាចធ្វើការចាប់ខ្លួនជនជាប់ចោទបានព្រោះ អ្នកខ្លះអាចត្រូវបានចោទប្រកាន់ទាំងដែលខ្លួនមិនបានប្រព្រឹត្តកំហុសផង ដូចនេះទើបទាមទារឱ្យមានភស្តុតាងគ្រប់គ្រាន់ជៀសវាងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជននោះ។

See lessតើការចាប់ចងសួរចម្លើយ និងឃុំខ្លួនជនជាប់ចោទ ជាសម្ថកិច្ចរបស់អ្នកណា?
ការចាប់ចងសួរចម្លើយ និងឃុំខ្លួនជនជាប់ចោទ ជាសម្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌។
ការចាប់ចងសួរចម្លើយ និងឃុំខ្លួនជនជាប់ចោទ ជាសម្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌។
See lessហេតុអ្វីបានជាប្រជាជន មិនអាចធ្វើទារុណកម្មលើជនជាប់ចោទបាន?
បានជាប្រជាជន មិនអាចធ្វើទារុណកម្មលើជនជាប់ចោទបាន ដោយសារពួកគាត់ក៌មានសិទ្ធិដោយជាពលរដ្ឋទូទៅដែរ ហើយពួកគាត់ត្រូវការការស៊ើបអង្កេតជាមុន មុនសម្រេចថាមានទោស ឬគ្មានទោស ជៀសវាងទារុណកម្មខុសមនុស្ស។
បានជាប្រជាជន មិនអាចធ្វើទារុណកម្មលើជនជាប់ចោទបាន ដោយសារពួកគាត់ក៌មានសិទ្ធិដោយជាពលរដ្ឋទូទៅដែរ ហើយពួកគាត់ត្រូវការការស៊ើបអង្កេតជាមុន មុនសម្រេចថាមានទោស ឬគ្មានទោស ជៀសវាងទារុណកម្មខុសមនុស្ស។
See lessតើមន្រី្តនគរបាលយុត្តធម៌អាចចាប់ខ្លួនប្រជាជនដែលវាយដុំ បុរសនោះទៅឃុំខ្លួនបានយ៉ាងដូចម្តេច ប្រសិនបើពលរដ្ឋទាំងនោះមិនព្រមទទួលស្គាល់?
មន្រី្តនគរបាលយុត្តធម៌អាចចាប់ខ្លួនប្រជាជនដែលវាយដុំ បុរសនោះទៅឃុំខ្លួនបានទោះបើពលរដ្ឋទាំងនោះមិនព្រមទទួលស្គាល់ក៌ដោយ ឱ្យតែមានភស្តុតាងបញ្ជាក់ពីសកម្មភាពរបស់ពួកគាត់ អាចជាវីដេអូជាដើម ឬសាក្សីណាមួយដែលស្ថិតក្នុងហេតុការណ៍នោះផ្ទាល់។

See lessប្រសិនបើអ្នកជាអ្នកដែលស្ថិតនៅក្នុងការចោទប្រកាន់ដូចបុរសម្នាក់នោះ តើអ្នកនឹងធ្វើដូចម្តេច?
ប្រសិនបើស្ថិតនៅក្នុងការចោទប្រកាន់ដូចបុរសម្នាក់នោះ អ្នកត្រូវ ៖ ស្វែងរកជំនួយពីអ្នកដ៌ទៃជាបន្ទាន់តាមតែអាចធ្វើបាន ព្យាយាមការពារខ្លួនពីអ្នកទាំងនោះ ទាមទារភស្តុតាងបញ្ជាក់ អាចដាក់ពាក្យប្តឹងទាមទារសំណងការខូចខាត
ប្រសិនបើស្ថិតនៅក្នុងការចោទប្រកាន់ដូចបុរសម្នាក់នោះ អ្នកត្រូវ ៖
See less ស្វែងរកជំនួយពីអ្នកដ៌ទៃជាបន្ទាន់តាមតែអាចធ្វើបាន
ព្យាយាមការពារខ្លួនពីអ្នកទាំងនោះ
ទាមទារភស្តុតាងបញ្ជាក់
អាចដាក់ពាក្យប្តឹងទាមទារសំណងការខូចខាត
តើមានមូលហេតុអ្វីដែល តុលាការអាចដកហូតសំណុំរឿងពីចៅក្រមស៊ើបសួរបាន?
មានមូលហេតុមួយចំនួនដែល តុលាការអាចដកហូតសំណុំរឿងពីចៅក្រមស៊ើបសួរបាន ក្នុងនោះរួមមាន៖ -កាលណាសហព័ន្ធ ឬអតីតសហព័ន្ធរបស់ចៅក្រមជាភាគីណាមួយក្នុងរឿងក្តី។ -កាលណាចៅក្រមជាសាច់ញាតិរបស់ភាគីណាមួយ ឬជាអាណាព្យាបាលរបស់ភាគីណាមួយនោះ។ -កាលណាចៅក្រមក្នុងរឿងក្តីកំពុងមានវិវាទនៅតុលាការ។ -កាលណាចៅក្រមជាសាក្សីក្នុងរឿងក្តី ឬធ្លាប់ជាអRead more
មានមូលហេតុមួយចំនួនដែល តុលាការអាចដកហូតសំណុំរឿងពីចៅក្រមស៊ើបសួរបាន ក្នុងនោះរួមមាន៖
See less-កាលណាសហព័ន្ធ ឬអតីតសហព័ន្ធរបស់ចៅក្រមជាភាគីណាមួយក្នុងរឿងក្តី។
-កាលណាចៅក្រមជាសាច់ញាតិរបស់ភាគីណាមួយ ឬជាអាណាព្យាបាលរបស់ភាគីណាមួយនោះ។
-កាលណាចៅក្រមក្នុងរឿងក្តីកំពុងមានវិវាទនៅតុលាការ។
-កាលណាចៅក្រមជាសាក្សីក្នុងរឿងក្តី ឬធ្លាប់ជាអ្នកតំណាងឱ្យភាគីណាមួយក្នុងរឿងក្តី។
តើចៅក្រមស៊ើបសួរ អាចស៊ើបសួរអ្វីផ្សេងក្រៅពីអ្វីដែលដីកាសន្និដ្ឋានកំណត់ដែរទេ?ព្រោះអ្វី?
ចៅក្រមស៊ើបសួរ មិនអាចស៊ើបសួរអ្វីផ្សេងក្រៅពីអ្វីដែលដីកាសន្និដ្ឋានកំណត់ទេ ព្រោះវាហួសពីដែនសមត្ថកិច្ចដែលច្បាប់បានកំណត់សម្រាប់ចៅក្រមស៊ើបសួរ មួយទៀតវាអាចមិនជាប់ពាក្យព័ន្ធនឹងរឿងក្តីដែលត្រូវដោះស្រាយ នាំឱ្យមានភាពរញ៉េរញ៉ៃជាដើម។

See lessតើមានករណីអ្វីខ្លះដែលអ្នកអាចប្តឹងបាន ទោះបីអាជ្ញាយុកាលនៃបទល្មើសពីមុនផុតកំណត់?
មានករណីខ្លះដែលអ្នកអាចប្តឹងបាន ទោះបីអាជ្ញាយុកាលនៃបទល្មើសពីមុនផុតកំណត់ គឺបុគ្គលនោះបានប្រព្រឹត្តបទល្មើសថ្មី យើងអាចប្តឹងបាន។
មានករណីខ្លះដែលអ្នកអាចប្តឹងបាន ទោះបីអាជ្ញាយុកាលនៃបទល្មើសពីមុនផុតកំណត់ គឺបុគ្គលនោះបានប្រព្រឹត្តបទល្មើសថ្មី យើងអាចប្តឹងបាន។
See lessតើអ្នកនឹងធ្វើដូចម្តេច ក្នុងករណីជនបង្កត្រលប់មកវិញ?
ករណីជនបង្កត្រលប់មកវិញ វាពិតជាពិបាកទទួលយកណាស់ដែលជននោះមានសេរីភាពធម្មតា ឯយើងត្រូវរងរបួលទាំងកាយទាំងចិត្តរយៈពេលច្រើនឆ្នាំ តែយើងមិនអាចសងសឹកបានទេព្រោះវាជាច្បាប់ តែយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជននោះ ហើយអាចស្នើឱ្យមានការពារពិសេសណាមួយពីអាជ្ញាធរ។

See lessតើមានអ្នកទទួលទោសជំនួសបានដែរឬទេ ក្នុងរឿងក្តីព្រហ្មទណ្ឌ?ព្រោះអ្វី?
មិនមានអ្នកទទួលទោសជំនួសទេ ក្នុងរឿងក្តីព្រហ្មទណ្ឌ ព្រោះអ្នកណាប្រព្រឹត្តត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។
មិនមានអ្នកទទួលទោសជំនួសទេ ក្នុងរឿងក្តីព្រហ្មទណ្ឌ ព្រោះអ្នកណាប្រព្រឹត្តត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។
See less