រដ្ឋាភិបាលអាឡឹម៉ងខាងកើតមានវិធានការដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជន • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២គឺឡូម៉ែត្រ ។
vrean.com Latest Questions
បានជាបញ្ហាភៀសខ្លួននាំឲ្យមានផលវិបាកដល់សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ព្រោះបាត់បង់ធនធាមនុស្ស ដូចជាបញ្ញាវ័ន្ត វិជ្ជបណ្ឌិត កម្មករជំនាញ… ។
• គេបានរៀបចំដីដាំដុះ ( ដោយប្រើជី ) • ជ្រើសពូជ (ជាដំណាំដែលមានរយៈពេលខ្លី ) • បង្កើតប្រព័ន្ធស្រោចស្រព • បង្កើតឧបករណ៍នេសាទធំៗដើម្បីចាប់បានច្រើន • កែច្នៃបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ ( ដើម្បីតម្រូវការសាច់និងទឹកដោះគោ ) ។
បណ្តាលមកពីការសាកល្បងអាវុធបរមាណូនៅក្នុងមហាសមុទ្រដូចជាការសាកល្បងអាវុធបរមាណូរបស់បារាំងនៅកោះម៉ូរ៉ូអានិងការបែកធ្លាយជាតិវិទ្យុសកម្មនៃរោងចក្រថាមពលនៅហ្វូកូស៊ីម៉ាជាដើម ។ ជាតិវិទ្យុសកម្មនេះអាចធ្វើឲ្យមនុស្សស្លាប់ ឬមានជម្ងឺនៅពេលដែលវាសម្ងំនៅក្នុងកោសិកាមនុស្ស ឬសត្វ ។
កត្តាថ្មីៗជាច្រើនដែលលេចឡើងមានដូចតទៅៈ • កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជម្រុញឲ្យកាន់តែលេចឡើងនូវអស្តុរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក ។ នេះជាសញ្ញាមួយទាទារឲ្យរីះរកការបង្កើត ប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធិភាព • កំណើនយ៉ាងខ្លាំងនូវបំលាស់ប្តូទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក • ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ • ការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចជាកាលក្លាយជាឧបករណ៍នយោបាយសកលលោក • បញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឲ្យមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិជាដើម ។
អង្គការអន្តរជាតិ ដែលមានតួនាទីសំខាន់ក្នុងការធ្វើសមាហរណកម្មសកលលោក និងតំបន់មានដូចជា៖ • អង្គការសហប្រជាជាតិ • អង្គការរូបិយប័ណវត្ថុអន្តរជាតិ • ធានាគារពិភណលោក • អង្គការរដ្ឋនៃទ្វីបអាមេរិក • អង្គការនៃប្រទេសនាំចេញប្រេងកាត • អង្គការឯកភាពអាហ្វ្រិក • អង្គការសន្តិសិទប្រទេសឥស្លាម • សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ • សហគមន៍អឺរ៉ុប ។
ក្រៅពីអង្គការអន្តរជាតិសំខាន់ៗ នៅមានស្ថាប័នដែលកំពុងជម្រុញសកលភាវូបនីយកម្ម២ទៀតគឺៈ • ក្រុមប្រទេសឧស្សាហកម្មជឿនលឿនមានសហរដ្ឋអាមេរិច អង់គ្លេស បារាំង អ៊ីតាលី ជប៉ុន កាណាដា អាឡឺម៉ង់ និងរុស្សី ។ ក្រុមនេះពីមុនមានឈ្មោះថា G-7 ដែលប្រជុំជាលើកដំបូងនៅឆ្នាំ ១៩៧៥ នៅក្បែរទីក្រុងទីក្រុងប៉ារីស ឈ្មោះថា វ៉ាមប៊ូយេ ពេលខ្លះគេហៅថា G-7 ក្លឹបវ៉ាមប៊ូយេ ។ • ស្ថាប័នមួយទៀតគឹ ...
ចាប់ពីចុងសតវត្សទី២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ កំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហាមួយចំនួនដូចជា៖ • សុវត្ថិភាពស្បៀងអាហារ • បញ្ជាឧបត្ថមថាមពល • បញ្ជាជនអន្តោប្រវេសន៍ • បញ្ហាក្រីក្រ • បញ្ហាបរិស្ថាន ។
ដើម្បីឲ្យប្រជាជនមានអាយុវែង ប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយបញ្ហាដូចជា៖ • សុខាភិបាល • សិក្សាធិការ • ការថែរទាំបរិស្ថានធម្មជាតិបានល្អ ។
នៅចុងសតវត្សទី២០ ប្រជាជនលើសកលលោកកើនឡើងរហូតដល់ ៦ពាន់លាននាក់ កំណើនប្រជាជនបង្កបញ្ហាស្មុគស្មាញបញ្ហាដូចជា បញ្ហាឧបត្ដមថាមពល សុវត្ថិភាព ស្បៀងអាហារបញ្ហាជនអន្តោប្រវេសន៍ ។