ដើម្បីជួយដោះស្រាយនូវតម្រូវការស្បៀងអាហារលើពិភពលោក ត្រូវ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងការរៀបចំ ជ្រើសរើសពូជ ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ និងការប្រើប្រាស់ឲ្យអស់លទ្ធភាពដី • បង្កើតឧបករណ៍នេសាទសមុទ្រធំៗ ដើម្បីជួយកាត់បន្ថយកង្វះម្ហូបអាហារ • ពង្រីកផលិតកម្មចិញ្ចឹមសត្វដើម្បីបង្កើនការផ្គត់ផ្គង់សាច់ ទឹកដោះ ស៊ុត … និងផលិតកម្មសមុទ្រ ។
vrean.com Latest Questions
កត្តាដែលបណ្តាលឲ្យដំណើរវិវត្តិផលិតកសិកម្មមិនទទួលបានជោគជ័យ គឺ • គេមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មស្រែសម្ការនៅលើផ្ទៃដីលើសពី ១៥% នៃផ្ទៃដីទាំងអស់ • បញ្ហាបាត់បង់ធនធានទឹកក្នុងការស្រោចស្រពលើដីដាំដំណាំដែលបណ្តាលឲ្យមានការងស់ទឹកពីទន្លេ ព្រែក បឹង • ដីឆាប់ខ្សោះគឺជាតិដោយការប្រើជីគីមី ហើយទីបំផុតដីកសិកម្មទាំងនោះនឹងក្លាយទៅជាទីរហោរស្ថាន និងត្រូវគេបោះបង់ចោល ។
ក្រោយសង្គ្រាមត្រជាក់គេឃើញមានការធូរស្រាលពីការប្រឈមមុខដាក់គ្នារវាងកំពូលមហាអំណាចមូលធន និងកុំមុយនីសប៉ុន្តែពិភពលោកមិនទទួលបានសុខសន្តិភាពទាំងស្រុងនោះទេព្រោះ៖ • បញ្ហាដ៏ស្រួចស្រាលថ្មីៗបានលេចឡើងនៅតាមតំបន់ានានដែលឈានទៅដល់ការផ្ទុះឡើង នូវទំនាស់ដោយប្រើកម្លាំងយោធា • ស្ថិរភាព និងសន្តិសុខសង្គមទទួលការគំរាមកំហែងកាន់តែខ្លាំងឡើងដោយសារសកម្មភាពឧក្រិដ្ឋដែលគេឲ្យឈ្មោះថា « ភេរវកម្មអន្តរជាតិ » ។
បង្កើតនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ ១៩៤៩រដ្ឋធានីឈ្មោះ ប៊ែរឡាំងខាងកើត ។
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ជាប្រទេសដែលមានបន្ទាត់នយោបាយតាមបែបសហភាពសូវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្តៈ • រដ្ឋាភិបាលបង្កើតឡើងទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី៦ ខែ មេសា ឆ្នាំ ១៩៦៨ • គណបក្សមានតែមួយ គឺគណបក្សកុំមុយនីស្តដែលកាន់កាប់ផ្នែកនយោបាយ • អនុវត្តសេដ្ឋកិច្ចបែបផែនការ • ជាសមាជិកអង្គការកូមេកុង និងបក្សសម្តីវ៉ាសូវី ។
ការកសាងជញ្ជាំងក្រុងប៊ែរឡាំងមិនអាចទប់ស្កាត់ប្រជាជនអាឡឺម៉ង់ខាងកើតមិនឲ្យរត់ឆ្លងកាត់អាឡឺម៉ង់ខាងលើបានទេ ព្រោះទោះបីជាមានការយាមកាម ឬត្រួតពិនិត្យយ៉ាងតឹងរឹងក៏ដោយ ក៏នៅតែមានជនភៀសខ្លួនតាមផ្លូវរថភ្លើងក្រោមដី ជួនកាលតាមរូងផ្លូវក្រោមដី ឬឆ្លងទៅប្រទេសសង្គមនិយមផ្សេងទៀតដើម្បីបញ្ចៀសរបងនេះ ។
ការបែកចែងប្រទេសអាឡឺម៉ង់ជាពីរៈ • អាឡឺម៉ងខាងលិចទទួលយកជំនួយផែនការម៉ាសាល់ នេះជាប្រភពនៃសង្គ្រាមត្រជាក់ • ការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិច ( មូលធន ) និងសូវៀត ( សង្គមនិយម ) • ការបង្កើតស្ពានអាកាសដើម្បីបញ្ចៀសពីការហុំព័ទ្ធរបស់សួវៀត ( ១៩៤៨ ) • ការកសាងជញ្ជាំងក្រុងប៊ែរឡាំង ( ១៩៦១ ) • ការប្រឈមមុខគ្នារវាងអាឡឺម៉ង់ខាងកើត និងខាងលិច … ។
អាឡឺម៉ង់ខាងលិចជាប្រទេសសេរី សេដ្ឋកិច្ចអាឡឺម៉ងខាងលិចមានភាពរីកចម្រើន ។
កត្តាសំខាន់ៗមានៈ • ជញ្ជាំងក្រុងប៊ែរឡាំងត្រូវគេផ្តួលរលំ នៅថ្ងៃទី ១១ វិច្ឆិការ ១៩៨៩ • ការបញ្ចប់សង្គ្រាមត្រជាក់ គឹការដួលរំលំសហភាពសូវៀត ( ១៩៩១ ) • ធ្វើឲ្យរូបិយប័ណ្ណ និងនយោបាយឯកភាពគ្នាតែមួយ ( ១៩៩០ ) • ការដកកងទ័ពសម្ព័ន្ធមិត្ត ( សហរដ្ឋអាមេរិច អង់គ្លេស និងសូវៀត ) ចេញពីទឹកដីអាឡឺម៉ង់ទាំង ២ ...
អាស្រ័យលើកត្តាអនុគ្រោះមួយចំនូនៈ • អាឡឺម៉ង់មានតំបន់ធ្យូងថ្មដ៏ធំ គឹតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ…. • សំបូរទៅដោយហត្ថករដោយមានប្រាក់កម្រៃថោក ( ភៀសខ្លួនពីអាឡឺម៉ង់ខាងកើត និងអឺរ៉ុប៉ែកខាងត្បូង ) • ពង្រីកតំបន់ឧស្សាហកម្ម ធំៗទូទាំងប្រទេស • បើកចំហរទីផ្សារអាឡឺម៉ង់ឲ្យកាន់តែទូលាយថែមទៀត • ជញ្ជីងពាណិជ្ចកម្មអាឡឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងការនាំចូល ។