Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើដីតំបន់ត្រូពិចអាចរងការខូចខាតដោយរបៀបណា ?
តំបន់ត្រូពិចអាចរងការខូចខាតដោយភ្លៀងធ្លាកខ្លាំងហូរនាំសារធាតុចិញ្ចឹមពីដីទៅអស់ ឬ ធ្វើឪ្យមានដំណឹកដី (ការហូរច្រោះ) កម្ដៅខ្លាំងនាំឪ្យមានរំហួតខ្លាំង ហើយពពួកអុកស៊ីតក៏ហើមមកផ្ទៃខាងលើ ធ្វើឪ្យដីដែលគ្មានគម្របរុក្ខជាតិ ក្ដាំងរឹងក្លាយទៅជាដីថ្មបាយក្រៀមអស់ជីជាតិ មិនអាចដាំដុះបានឡើយ ។

See lessចូរពន្យល់ពាក្យ ដំណាំគ្មានដី និង ចិញ្ចឹមសត្វក្រៅដី ។
ពន្យល់ពាក្យ • ដំណាំគ្មាន-ដី ការដឹកដំណាំផ្កាក្នុ្ងស៊ែ នៅលើប៉ុលឌែ ។ • ចិញ្ចឹមសត្វក្រៅ-ដី ការចិញ្ចឹមសត្វដាក់ក្នុងទ្រុង នៅក្នុងអាគារ និងផ្ដល់ចំណីចេញពីរោងចក្រ ឬ ដាក់សត្វក្នុងឧទ្យាន ។
ពន្យល់ពាក្យ
See less• ដំណាំគ្មាន-ដី ការដឹកដំណាំផ្កាក្នុ្ងស៊ែ នៅលើប៉ុលឌែ ។
• ចិញ្ចឹមសត្វក្រៅ-ដី ការចិញ្ចឹមសត្វដាក់ក្នុងទ្រុង នៅក្នុងអាគារ និងផ្ដល់ចំណីចេញពីរោងចក្រ ឬ ដាក់សត្វក្នុងឧទ្យាន ។
តើកសិកម្មមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចម្ដេចខ្លះ ?
កសិកម្មមានសាសរៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចជា ៖ • ផ្ដល់ស្បៀងអាហារបានគ្រប់គ្រាន់ • ទិន្នផលអាចយកមកផ្គត់ផ្កងគ្រួសារ ឬ នាំចេញយកទៅលក់ • កាត់បន្ថយភាពក្រីក្រ
កសិកម្មមានសាសរៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចជា ៖
See less• ផ្ដល់ស្បៀងអាហារបានគ្រប់គ្រាន់
• ទិន្នផលអាចយកមកផ្គត់ផ្កងគ្រួសារ ឬ នាំចេញយកទៅលក់
• កាត់បន្ថយភាពក្រីក្រ
តើកសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេ គឺជាកសិកម្មបែបណា ? ចូរពន្យល់ ។
កសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេគឺកសិកម្ម ឧស្សាហកម្ម ព្រោះវាជាកិច្ចការសេដ្ឋកិច្ចមួយមានទំហំធំធេងណាស់អាចប្រៀបបានទៅនឹងសហគ្រាសឧស្សាហកម្មមួយពិតៗ ។
កសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេគឺកសិកម្ម ឧស្សាហកម្ម ព្រោះវាជាកិច្ចការសេដ្ឋកិច្ចមួយមានទំហំធំធេងណាស់អាចប្រៀបបានទៅនឹងសហគ្រាសឧស្សាហកម្មមួយពិតៗ ។
See lessតើកសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺជាកសិកម្មប្រភេទណា ? ចូរពន្យល់ ។
កសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺកសិកម្មចិញ្ចឹមសត្វពនេចរ ឬ ពាក់កណ្ដាលពនេចរ ព្រោះវាផ្តល់ផលតិចតូច អាចចិញ្ចឹមប្រជាជនបានតិច តែអាចប្រព្រឹត្តទៅក្នុងមជ្ឈដ្នាន ពិបាករស់នៅនៃវាលលំហ ឬ ពាក់កណ្ដាលវាលលំហ ។
កសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺកសិកម្មចិញ្ចឹមសត្វពនេចរ ឬ ពាក់កណ្ដាលពនេចរ ព្រោះវាផ្តល់ផលតិចតូច អាចចិញ្ចឹមប្រជាជនបានតិច តែអាចប្រព្រឹត្តទៅក្នុងមជ្ឈដ្នាន ពិបាករស់នៅនៃវាលលំហ ឬ ពាក់កណ្ដាលវាលលំហ ។
See lessតើមានកត្តាសំខាន់អ្វីដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើប ?
កត្តាសំខាន់ៗដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើបគឺ ៖ • បដិវត្តន៍ដំណើរជញ្ជូន ជាកត្តាមួយនៃទំនើបកម្មកសិកម្ម កសិករក្លាយជាផលិតករ កសិផលលើសតម្រូវការអាចនាំចេញទៅលក់ដូរបានគ្រប់ទិសទី ។ • កំណើនឆាប់រហ័សនៃប្រជាជនពិភពលោក ជាកត្តាសំខាន់ទៀតនៃទំនើបកម្ម ។ តែនៅប្រទេសកំពុងអភិវឌ្ឍខ្លះ បាតុភូតនេះជាផលនៃកំណែទម្រង់នយោRead more
កត្តាសំខាន់ៗដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើបគឺ ៖
See less• បដិវត្តន៍ដំណើរជញ្ជូន ជាកត្តាមួយនៃទំនើបកម្មកសិកម្ម កសិករក្លាយជាផលិតករ កសិផលលើសតម្រូវការអាចនាំចេញទៅលក់ដូរបានគ្រប់ទិសទី ។
• កំណើនឆាប់រហ័សនៃប្រជាជនពិភពលោក ជាកត្តាសំខាន់ទៀតនៃទំនើបកម្ម ។ តែនៅប្រទេសកំពុងអភិវឌ្ឍខ្លះ បាតុភូតនេះជាផលនៃកំណែទម្រង់នយោបាយនិងសង្គមមនុស្ស ។
តើកំណើននៃឧស្សាហកម្ម នាំមកនូវផលប៉ះពាល់ដល់បរិស្ថាន?
កំណើននៃឧស្សាហកម្មនាំមកនូវផលប៉ះពាល់ដល់បរិស្ថានដូចជា ឧស្សាហកម្មរីកដុះដាលកាន់តែខ្លាំង ផលវិបាកក៏មានកាន់រីកច្រើនដែរ ។ ឧស្សាហកម្មដែលដើរដោយចំហេះឥន្ធនៈផូស៊ីល បង្កឪ្យមានឧស្ម័នផ្សេងៗជា ច្រើនទៅក្នុងបរិយាកាស ពិសេសកាបូនឌីអុកស៊ីតដែលឧស្ម័នដែលជាស្វ័នផ្ទុះកព្ចាក់ដ៏សំខាន់មួយ រួមចំណែកក្នុងការធ្វើឪ្យផែនដីឡើងកម្ដៅ ។ ឧស្Read more
កំណើននៃឧស្សាហកម្មនាំមកនូវផលប៉ះពាល់ដល់បរិស្ថានដូចជា ឧស្សាហកម្មរីកដុះដាលកាន់តែខ្លាំង ផលវិបាកក៏មានកាន់រីកច្រើនដែរ ។ ឧស្សាហកម្មដែលដើរដោយចំហេះឥន្ធនៈផូស៊ីល បង្កឪ្យមានឧស្ម័នផ្សេងៗជា ច្រើនទៅក្នុងបរិយាកាស ពិសេសកាបូនឌីអុកស៊ីតដែលឧស្ម័នដែលជាស្វ័នផ្ទុះកព្ចាក់ដ៏សំខាន់មួយ រួមចំណែកក្នុងការធ្វើឪ្យផែនដីឡើងកម្ដៅ ។ ឧស្សាហកម្មដើរដោយចំហេះនុយក្លេអ៊ែបន្សក់ទុកនូវកាកសំណល់ជាតិពុល ពិសេសធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ពេលមានការបែកធ្លាយចេញពីរោងចក្រ ។ ឧស្សាហកម្មគីមី តែងបង្កមហន្ដរាយដល់បរិស្ថានទាំងក្នុងប្រទេសអភិវឌ្ឍ និងក្នុងប្រទេសកំពុងអភិវឌ្ឍ ។
See lessហេតុអ្វីបានជាតំបន់ឆ្នេរសមុទ្រជាកន្លែងដ៏ល្អសម្រាប់តំណាំងទីឧស្សាហកម្ម ?
តំបន់ឆ្នេរសមុទ្រ ជាកន្លែងដ៏ល្អសម្រាប់តំណាំងទីឧស្សាហកម្មព្រោះវាងាយទាក់ទងមកកាន់ទីប្រជុំជនក្នុងប្រទេសតាមបណ្ដោផ្លូវថ្នាក់ ផ្លូវទឹក និងផ្លូវដែក ដែលជាកត្តាទាក់ទាញឧស្សាហកម្មផងនិងរួមចំណែកពង្រីកអានុភាពតំបន់ឆ្នេរសមុទ្រផង ។

See lessតើសព្វថ្ងៃតំណាំងទីឧស្សាហកម្មថ្មី ស្ថិតនៅកន្លែងណាខ្លះ ?
តំណាងទីឧស្សាហកម្មថ្មី ស្ថិតនៅក្បែរប្រភពលោកថាមពល និងរូបធាតុដើមនិងកម្លាំងពលកម្ម ហើយគេឪ្យតម្លៃដកាន់តែខ្ពស់ទៅលើលក្ខណៈទីតាំងណាដែលងាយផ្គតផ្គងទឹក ងាយបញ្ចេញកាកសំណល់ ។
តំណាងទីឧស្សាហកម្មថ្មី ស្ថិតនៅក្បែរប្រភពលោកថាមពល និងរូបធាតុដើមនិងកម្លាំងពលកម្ម ហើយគេឪ្យតម្លៃដកាន់តែខ្ពស់ទៅលើលក្ខណៈទីតាំងណាដែលងាយផ្គតផ្គងទឹក ងាយបញ្ចេញកាកសំណល់ ។
See lessតើពីដើមគេនិយមតាំងទីរោងចក្រឧស្សាហកម្មនៅទីណាខ្លះ ?
តាំងពីរោងចក្រឧស្សាហកម្មនៅក្បែរប្រភពថាមពល និងរូបធាតុដើមចំណែកឧស្សាហកម្មកម្មន្ដសាលមានទីតាំងនៅជិតទីផ្សារប្រើប្រាស់ និងកន្លែងសម្បូរហត្ថពលករ ។
តាំងពីរោងចក្រឧស្សាហកម្មនៅក្បែរប្រភពថាមពល និងរូបធាតុដើមចំណែកឧស្សាហកម្មកម្មន្ដសាលមានទីតាំងនៅជិតទីផ្សារប្រើប្រាស់ និងកន្លែងសម្បូរហត្ថពលករ ។
See less