នយោបាយចក្រពត្តិនិយមរបស់ជប៉ុនបានប្រព្រឹត្តទៅ ដំណាក់កាលមុនសង្រ្គាមលោកលើកទី២គឺ ៖ • នៅឆ្នាំ ១៩២៧ ឩត្តមសេនីយ៍តាណាកា នាយករដ្ឋមន្ត្រីជប៉ុនបានរៀបគម្រោងធំដើម្បីឈ្លានពានប្រទេសនៅក្នុងទ្វីបអាស៊ី • ដំបូងចូលឈ្លានពានប្រទេសចិន បន្ទាប់មកឥណ្ឌូចិន ភូមាប្រទេស ផ្សេងៗទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌា • នៅឆ្នាំ ១៩៣១ ជប៉ុនបានចាប់ផ្តើមចូលលុកលុយតំបន់ម៉ានជូរីហើយគម្រោងឈ្លានពានពង្រីកអំណាចរបស់ជប៉ុនបានចាប់ផ្តើម • នៅឆ្នាំ ១៩៣២ ជប៉ុនបានកាន់កាប់ខេត្ត ស៊េហែ ហើយបានបើកការវាយលុកតម្រង់ទៅកាន់មហាកំពែងចិន • នៅឆ្នាំ ១៩៣៣ ជប៉ុនបានចាកចេញពីសង្គមប្រជាជាតិ • នៅខែកក្កដា ឆ្នាំ ...
vrean.com Latest Questions
មូសូលីនីបានឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាលនៃប្រទេសអ៊ីតាលីដោយគាត់បង្កើតគណបក្សមួយថ្មីហៅថា “គណបក្សផាស៊ីស” ។ ក្រោយមកបក្សពួកមូសូលីនីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលប្រកបដោយជោគជ័យ ។
អ៊ីត្លែលបានឡើងកាន់អំណាចជាអធិកាបតី (កាន់ស្ល៊ែ) ដោយដំបូងអ៊ីត្លែបានចូលជាសមាជិកបក្សកម្មករសង្គមប្រជាធិបតេយ្យអាឡឺម៉ង់ ដោយភាពប៉ិនប្រសប់របស់ខ្លួននៅឆ្នាំ ១៩២១ អ៊ីត្លែបានក្លាយជាប្រធានបក្ស នៅពេលនោះបក្សមានឈ្មោះម៉្យាងទៀតគឺ ណាស៊ី ។ ក្រោមការដឹកនាំរបស់អ៊ីត្លែបក្សណាស៊ីបានក្លាយជាបក្សធំជាងគេ ហើយនៅឆ្នាំ ១៩៣៣ អំណាចរដ្ឋបានស្ថិតក្រោមការដឹកនាំរបស់អ៊ីត្លែនិងបក្សរបស់ខ្លួន ។
សន្ធិសញ្ញាប៊ែរឡាំង រ៉ូម (១៩៣៦) និងរ៉ូម ប៊ែរឡាំង តូក្យូ (១៩៣៧) កើតឡើងដោយប្រទេសអ៊ីតាលីបានវាយយកប្រទេសអេចូពី (១៩៣៥-១៩៣៦) ក្នុងទ្វីបអាព្រិចនិងបានគាំទ្រលោកហ្វ្រង់កូមេផាស៊ីសនៅអេស្ប៉ាញ ។ នៅឆ្នាំ ១៩៣៦ មូសូលីនីបានចងស្ពានមេត្រីនិងប្រទេសអាឡឺម៉ង់ បន្ទាប់មកនៅឆ្នាំ ១៩៣៧ ប្រទេសជប៉ុនបានចូលរួមក្នុងបក្សសម្ព័ន្ធតាមរយៈកតិការសញ្ញា រ៉ូម ប៊ែឡាំង តូក្យូ ។
ប្រៀបធៀបរបបផ្តាច់ការ មូសូលីនី អ៊ីត្លែ និងប៉ុលពតនៅកម្ពុជា • មូសូលីនី និងហ៊ីត្លែ ៖ លើកដំកើងជាតិសាសន៍ខ្លួនឯង សំលាប់ជាតិសាសន៍ដទៃ មានគំនិតត្រួតត្រាពិភពលោក • ប៉ុលពត ៖ សម្លាប់ជាតិសាសន៍ខ្លួនឯង បំផ្លាញស្ថាប័នសង្គមហើយរណបនយោបាយបរទេស ។
អាំងភ្លុចប្រសាទ ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។
លោកអ៊ីត្លែបានរៀបចំនយោបាយវាតទីរបស់ខ្លួនក្នុងដំណាក់កាលពីឆ្នាំ ១៩៣៣-១៩៣៩ ដោយលោកបានអនុវត្តនយោបាយឈ្លានពាន និងធ្វើអាណានិគមលើប្រទេសទន់ខ្សោយបន្តបន្ទាប់ ។ • ខែកុម្ភៈ ឆ្នាំ ១៩៣៨ លោកអ៊ីត្លែបានយកប្រទេសអូទ្រីសមកភ្ជាប់និងរដ្ឋរបស់ខ្លួន • ប៉ុន្មានខែក្រោយមកលោកអ៊ីត្លែ បានបែរទៅរកប្រទេសឆេកូស្លូវ៉ាគីម្តងវិញ ។ ក្នុងសន្និសីទមយយនៅទីក្រុងមុយនិច ( ថ្ងៃទី២៩-៣០ ខែកញ្ញាឆ្នាំ ១៩៣៨) ប្រទេសអ៊ីតាលី បារាំង អង់គ្លេស បានសម្រេចយកតំបន់ស៊ុយដែកនៃប្រទេសឆេកូស្លូវ៉ាគីទៅឱ្យលោកអ៊ីត្លែ • បន្ទាប់ពី យកតំបន់ស៊ុយដែតបានហើយ កងទ័ពអាឡឺម៉ង់មិនអើពើនឹងអ្វីទាំងអស់ បានចូលកាន់កាប់ប្រទេសឆេកូស្លូវ៉ាគីទាំងស្រុងនៅថ្ងៃទី ...
ប្រៀបធៀបវិបត្តិនយោបាយនៅចក្រភពអង់គ្លេស និងនៅប្រទេសបារាំង និងនៅអង់គ្លេស ៖ ប្រទេសអង់គ្លេសជួបវិបត្តិនយោបាយធ្ងន់ធ្ងរជាងប្រទេសបារាំង • វិបត្តិរាជវង្ស • វិបត្តិនៅប្រទេសអៀឡង់ • វិបត្តិនៅប្រទេសអេស៊ីប • វិបត្តិនៅប្រទេសឥណ្ឌា • វិបត្តិផ្សេងៗទៀតនៅកណ្តាលប្រទេសក្រោមអាណានិគម ។
ប្រៀបធៀបវិបត្តិសេដ្ឋកិច្ចនៅប្រទេសបារាំង និងនៅចក្រភពអង់គ្លេស ក. ប្រទេសបារាំង • កសិកម្ម ៖ផលិតផលកសិកម្មប្រទេសបារាំងសំខាន់ៗដូចជា ស្រាទំពាំងបាយជូរស្រូវលី មិនអាចលក់ចេញទៅក្រៅបាន ។ស្រូវសាលីនិងស្រាទំពាំងបាយជូរនេះ ជាប្រភពសេដ្ឋកិច្ចសំខាន់របស់បារាំង ពីព្រោះប្រជាជនបារាំងប្រមាណ ៤៥%ត្រួវពឹងផ្អែកលើរបរកសិកម្ម ។ • វិស័យឩស្សាហកម្ម ៖ រោងចក្រសហគ្រាសជាច្រើនបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយផលិតផលត្រូវបន្ថយចុះនៅត្រឹម ២% កម្មករចំនួន ៣០០ ពាន់នាក់គ្មានការងារធ្វើ ។ ខ. ប្រទេសអង់គ្លេស • ចាប់ពីឆ្នាំ ...
មូលហេតុនៃវិបត្តិសេដ្ឋកិច្ចនៅប្រទេសបារាំង និងចក្រភពអង់គ្លេស គឺ • ការខូចខាតក្រោយសង្រ្គាមលោកលើកទី១ (ហេដ្ឋារចនាសម្ព័ន្ធ….) • មនោគមវិជ្ជាសង្គមនិយម (កុំមុយនីស្ត) • បញ្ហាទីផ្សារសេរី (ប្រទេសក្រោមអាណានិគម) • វិបត្តិនយោបាយ (ការបែងចែកគណបក្សច្រើនពេក) • ការរកឃើញចំហេះថ្មី គឺប្រេតកាត និងអគ្គិសនី និងឩបករណ៍ទាន់សម័យ • ការប្រកួតប្រណាំផលិតផលនៃបណ្តាប្រទេសថ្មីៗ ដូចជាកាណាដា សហរដ្ឋអាមេរិក អាសង់ទីន អូស្រ្តាលី ជប៉ុន • ការរីកដុះដាលនៃលទ្ធិប្រជាធិបតេយ្យឆាប់រហ័ស…។