ឩបសគ្គដែលសាធារណរដ្ឋសូវៀតរូស៊ីបានជួបប្រទះក្រោយបដិវត្តន៍ គឺ ក. ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស • ក្នុងរយៈពេលបីឆ្នាំ (១៩១៨១៩២១)សង្រ្គាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស ។ ពួកប្រឆាំងនឹងបដិវត្តន៍ដែលគេហៅថា “ទ័ពទង់ស” បានបង្កើតឡើងដោយទទួលជំនួយឩបត្ថម្ភយ៉ាងចំហពីពួកសម្ព័ន្ធមិត្តចាស់របស់ស្តេចរូស៊ីក្នុងអំឡុងសង្រ្គាមលោកលើកទី១ • ជាអវសានពួកប្រឆាំងនឹងបដិវត្តន៍បានត្រូវកំទេចទាំងអស់ក្នុងអំឡុងពេលបីឆ្នាំ ។ ខ. អន្តរាគមន៍បរទេស • សម្ព័ន្ធមិត្តចាស់ (បារាំង អង់គ្លេស ) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីសឡើយ គេខិតខំរិះរកគ្រប់ឱកាសដើម្បីធ្វើអន្តរាគន៍កំទេចបដិវត្តន៍ចោល • រដ្ឋាភិបាលសូវៀតរូស៊ីបានប្រើអស់សមត្ថភាពរបស់ខ្លួនដើម្បីវាយកំចាត់សត្រូវគ្រប់ទិសទី ។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំរបស់លោកត្រួតស្តី បានធ្វើឱ្យបច្ចាមិត្តគ្រប់សមរភូមិដកខ្លួនថយ ...
vrean.com Latest Questions
សាធារណរដ្ឋសូវៀតរូស៊ី និងសហភាពសូវៀតមានប្រព័ន្ធគ្រប់គ្រងរដ្ឋខុសគ្នាដោយ ៖ • សាធារណរដ្ឋសូវៀតរូស៊ី មានប្រព័ន្ធគ្រប់គ្រងរដ្ឋបែបកុំមុយនីស ។ • សហភាពសូវៀត៖មានប្រព័ន្ធគ្រប់គ្រងរដ្ឋបែបកុំមុនីសហើយបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗ ក្នុងសង្គមហើយបានលើកតម្កើងវណ្ណពលករនិងអនុវត្តផែនការប្រាំឆ្នាំ ។
មូលហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសរុងរឿងព្រោះ ៖ • ជាប្រទេសមានទឹកដីធំទូលាយ ហើយមានធនធានធម្មជាតិដ៏ច្រើនមហិមា • ធនធានមនុស្ស និងបច្ចេកទេសខ្ពស់ • ទឹកដីសហរដ្ឋអាមេរិកពុំមែន ពុំមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោកលើកទី១ • សហរដ្ឋអាមេរិក ជាអ្នកផលិតអាវុធគ្រប់ធុនសម្រាប់លក់ឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាម • សហរដ្ឋអាមេរិក ជាប្រទេសដែលមានប្រាក់ច្រើនសន្ធឹកសម្រាប់ឱ្យប្រទេសទាំងឡាយដែលធ្វើសង្រ្គាមខ្ចីបុល ។ ឩទាហរណ៍ ប្រទេសអង់គ្លេស និងបារាំងដែលធ្លាប់មានប្រាក់ឱ្យប្រទេសដទៃខ្ចីក៏ក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិកដែរ ។ • មកដល់ឆ្នាំ ១៩១៩ រោងចក្រនៅសហរដ្ឋអាមេរិក លែងប្រើប្រាស់ថាមពលចំហាយទឹកទៀតហើយ គឺគេយកថាមពលប្រេងកាត និងអគ្គិសនីមកជំនួសវិញ ដែលធានាការជឿនលឿនក្នុងឩស្សាហកម្ម • ការរៀបចំការងារថ្មី ...
វឌ្ឍនភាព តាមបែបសហរដ្ឋអាមេរិកមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ក. ឥទ្ធិពលវិជ្ជមាន ៖ • ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន • ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាៗ • ជីវភាពប្រជាជនមានភាពធូរធារ • ការរស់នៅប្រកបដោយផាសុកភាព • មានសម្ភារៈប្រើប្រាស់ទំនើបៗ • វិទ្យាសាស្រ្តមានភាពជឿនលឿន • មានសេវាកម្មល្អ • អាចធ្វើឱ្យគេពង្រីកឥទ្ធិពលទៅលើប្រទេសដទៃទៀត ។ ខ. ផលអវិជ្ជមាន • ប្រជាជនឥតការងារធ្វើ • មានគំលាតរស់នៅរវាងប្រជាជនអ្នកមាន និងប្រជាជនក្រដែលរស់នៅដោយស៊ីឈ្នួលគេ • សហគ្រាសតូចតាចមិនអាចឈរជើងបានព្រោះសហគ្រាសធំៗលេបត្របាក់ • ការរីកចម្រើននាំឱ្យសហរដ្ឋអាមេរិកវាទទីលើប្រទេសដទៃ • នាំឱ្យមានកំណើនប្រជាជនយ៉ាងឆាប់រហ័សមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត ។
បានជាវិស័យកសិកម្មអាមេរិកចាប់ផ្តើមធ្លាក់ចុះតាំងពីឆ្នាំ ១៩២៥ មុនវិស័យឩស្សាហកម្ម ពីព្រោះ កសិករអាមេរិកពុំអាចលក់ផលិតផលរបស់ខ្លួនបាន ទីផ្សារនៅអឺរ៉ុបត្រូវបិទទ្វារមួយភាគធំ ហើយតម្លៃចុះថោកបំផុត ។
ឥទ្ធិពលនៃព្រឹត្តការណ៍ថ្ងៃអង្គារទី ២៤ ខែតុលា ឆ្នាំ ១៩២៩ ថ្ងៃអង្គារដ៏ខ្មៅងងឹត ចំពោះសហរដ្ឋអាមេរិក និងចំពោះពិភពលោក គឺ • វិបត្តិកសិកម្ម ៖ ស្ថានភាពកសិកម្មធ្លាក់ដុនដាបតាំងពីឆ្នាំ ១៩២៥ បានបន្តចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ១៩៣០ • វិបត្តិហិរញ្ញវត្ថុ វិបត្តិហិរញ្ញវត្ថុបានផ្ទុះក្នុងឆ្នាំ ១៩២៩ ធនាគារទាំងឡាយត្រូវបិទទ្វារស្ទើរតែទាំងអស់ដោយរកប្រាក់បង្វិលឱ្យអ្នកផ្ញើនិងអ្នកខ្ចីប្រាក់ពុំទាន់បាន • វិបត្តិឩស្សាហកម្ម រោងចក្រជាច្រើនបានត្រូវបិទទ្វារ សហគ្រាសអស់មូលធនបន្តៗគ្នា កម្មករគ្មានការងារមានចំនួន ១៤ លាននាក់ ...
កម្មវិធីថ្មី របស់លោកប្រធានធិបតីប្រង់ឃ្លីនរូស្វែល គឺលោកបានបញ្ចុះតម្លៃប្រាក់ដុល្លាពាក់កណ្តាល និងបើកការដ្ឋានសាធារណៈធំៗដើម្បីផ្តល់ការងារដល់អ្នកគ្មានការងារធ្វើនិងធ្វើឱ្យកូនបំណុលធូរស្រាលបន្តិចព្រមទាំងបានទាក់ទាញប្រាក់ដែលកប់ក្នុងទូដែកឯកជនឱ្យមានចលនាឡើងវិញ ។ ការផ្តល់ការងារដល់អ្នកគ្មានការងារធ្វើញុំាពួកគេឱ្យមានប្រាក់កាសនិងធ្វើឱ្យរោងចក្រមានសកម្មភាពឡើងវិញ ។ វិធានការកំណែទម្រង់សំខាន់ៗមាន វិធានការខាងកសិកម្ម (ច្បាប់ស្តីពីកំណែទម្រង់ខាងកសិកម្ម) និងវិធានការខាងឩស្សាហកម្ម (ច្បាប់ស្តីពីការលើកស្ទួយឩស្សាហកម្ម) ។
បានជា ស៊ុនយ៉ាត់សេន បានដូរឈ្មោះបក្សរបស់គាត់ពី “បក្សបដិវត្តន៍” ទៅជា “បក្សជាតិនិយម” (ឈុងហ្គោគូមិញតាង) ដោយការជិះជាន់សង្កត់សង្កិនពីសំណាក់មេដឹកនាំយោធាសក្តិភូមិនិយមនៅតាមតំបន់ផ្សេងៗដោយគាំទ្រពីបរទេសឈ្លានពានផងនោះ បានធ្វើឱ្យប្រជាជនចិនក្តៅក្រហាយយ៉ាងខ្លាំង ។ ដោយកត្តានេះហើយទើបលោក ស៊ុនយ៉ាត់សេនបានប្តូរឈ្មោះ “បក្សបដិវត្តន៍” ក្រោមការដឹកនាំរបស់លោកទៅជា “បក្សជាតិនិយម” (ឈុងហ្គោ គូមិញតាង) ។
ក្រោយសង្រ្គាមលោកលើកទី១ រចនាសម្ព័ន្ធគ្រប់គ្រងក្នុងប្រទេសចិន វិបត្តិលើផ្លូវនៃរបបមូលធននិយម គឺបន្ទាប់ពីមានការបង្រួបបង្រួមកងទ័ពភូមិភាគខាងជើងត្រូវបានផ្លាស់ប្តូរដោយប្រព័ន្ធឯកបក្ស “គូមិញតាង”ដែលមានរចនាសម្ព័ន្ធដឹកនាំមានគោលនយោបាយបម្រើផលប្រយោជន៍ពួលមូលធននិយមចិន ការពារសម្បត្តិឯកជនពីសំណាក់ពួកក្រុមមនុស្សអត់ទ្រព្យសម្បត្តិ ដឹកនាំសង្រ្គាមប្រឆាំងនឹងពួកកុំមុយនីស ។
បក្សជាតិនិយមនិងបក្សកុំមុយនីសចិនប្រឈមមុខគ្នាព្រោះបក្សទាំងពីរនេះមានកម្មវិធីនយោបាយដឹកនាំប្រទេសផ្សេងពីគ្នា ម៉្យាងទៀតបក្សនីមួយៗបានរៀបចំបង្កើតកម្លាំងមូលដ្ឋានកងទ័ព ដើម្បីធ្វើការតស៊ូបង្កើតក្បាលម៉ាស៊ីនដឹកនាំអំណាចរៀងខ្លួន ។ បក្សទាំងពីរបង្រួបបង្រួមគ្នាជាសម្ព័ន្ធភាព ព្រោះដើម្បីប្រឆាំងនឹងការឈ្លានពានពីបរទេស (ជប៉ុន) មកលើប្រទេសចិនរបស់់ពួកគេ ។