របបកម្ពុជាប្រជាធិបតេយ្យបានធ្វើបាបប្រជាជនកម្ពុជាដូចជា • ពួកខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការពី ១២ ម៉ោងទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ • ឱ្យហូបតែបបររាវលាយត្រកូន ព្រលឹត គល់ចេក គល់ចេក គល់ល្ហុង • គ្មានសម្លៀកបំពាក់សមរម្យ គ្មានជម្រក គ្មានថ្នាំសង្ហូវ និងបំបិទសិទិ្ធសេរីភាពទាំងអស់ • ប្រជាជនកម្ពុជាត្រូវរស់នៅរួមគ្នា ហូបរួមគ្នា និងធ្វើការរួមគ្នាដូចសម័យបុព្វកាល • គ្មានកម្មសិទ្ធិឯកជន…។
vrean.com Latest Questions
គោលនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ • ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា • លុបបំបាត់ផ្សារ និងរូបិយវត្ថុនានា • កម្ទេចវត្តអារាមនិងផ្សឹកព្រះសង្ឃឱ្យទៅធ្វើស្រែចំការ • បិទសាលារៀនទូទៅ និងគ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់ • ប្រហារជីវិតបញ្ញវន្ត មន្ត្រីរាជការក្នុងរបបចាស់ និងប្រជាជនស្លូតត្រង់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស (ហូបរួម ដេករួម និងធ្វើការរួម) • បណ្តេញប្រជាជនវៀតណាម និងធ្វើសង្រ្គាមជាមួយវៀតណាម • ផ្តាច់មនោព្ចោតនាប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងគ្រួសារ ។
កត្តាសំខាន់ៗដែលបណ្តាលឱ្យរបបកម្ពុជាប្រជាធិបតេយ្យរួលរលំគឺ • កត្តាប្រជាជន ៖ ប្រជាជនមិនពេញចិត្តនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលធ្វើបាប កាប់សម្លាប់គ្មានត្រាប្រណី បង្អត់អាហារ ប្រើធ្វើការជាទម្ងន់ ខ្វះសម្លៀកបំពាក់ ផ្ទះសំបែង ថ្នាំសង្ហូវព្យាបាល ដូច្នេះ ប្រជាជនកម្ពុជាលែងគាំទ្ររបបនេះទៅទៀត • កត្តាវិសុទ្ធ ៖ កម្ពុជាប្រជាធិបតេយ្យលែងទុកចិត្តគ្នាឯងតាំងពីថ្នាក់មជ្ឈិម ភូមិភាគ តំបន់ រហូតដល់ឃុំ ភូមិ ។ ដូច្នេះ ឱ្យតែពួកគេសង្ស័យ លើជនណាមួយ ឬក្រុមណាមួយ ពួកគេសម្លាប់ចោលទាំងអស់ដូចពាក្យស្លោកពោលថា ...
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖ • ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ខ ហេដ្ឋារចនាសម្ព័ន្ធសង្គម • អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម • ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ • អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម • ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
ចំពោះអំពើដ៏ព្រៃផ្សៃរបស់ពួកខ្មែរក្រហមមកលើប្រជាជនកម្ពុជានេះ គឺជាអំពើមួយដែលចងបំបាត់ពូជសាសន៍ខ្មែរ (ប្រល័យពូជសាសន៍ខ្មែរ) តែម្តង ។
បានជាគេបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជា គឺដើម្បីអំពាវនាវ និងរួបរួមកម្លាំងប្រជាជនខ្មែរទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ។
កត្តាដែលនាំឱ្យថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ មានន័យជំនះលើរបបប្រល័យពូជសាសន៍ គឺដោយសារ • ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា • ការចូលរួមពីកម្លាំងប្រជាជនខ្មែរក្នុងការតស៊ូប្រឆាំងពួកខ្មែរក្រហម • ការស្អប់ខ្ពើមនឹងរបបខ្មែរក្រហមផ្តាច់ការ • មានជំនួយឩបត្ថមពីសំណាក់កងទ័ពវៀតណាម ។
ក្រោយសង្រ្គាមត្រជាក់ តើប្រទេសអឺរុបខាងកើតមានការប្រែប្រួលដូចតទៅ ៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១ • កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព • អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ គឺនៅថ្ងៃទី ២៣ មីនា ឆ្នាំ ១៩៧០សម្តេចនរោត្តមសីហនុបានថ្លែងការណ៍នៅទីក្រុងប៉េកាំង ដោយប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភានៃរបបសាធារណៈរដ្ឋខ្មែរ ។ ដើម្បីប្រកាសពីបំណងចង់បង្កើតរណសិរ្សរូបរួមជាតិ និងកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា ។
គោលដៅរបស់រដ្ឋាភិបាលរួបរួមជាតិកម្ពុជាគឺបង្រួបបង្រួមឯកភាពជាតិ សម្រាប់ការតស៊ូប្រឆាំងអំពើឈ្លានពាននៃពួកចក្រពត្តិអាមេរិកដើម្បីផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ហើយកសាងប្រទេសកម្ពុជាដ៏សំបូររុងរឿងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គោលដៅនេះបានសម្រេចគឺនៅឆ្នាំ ១៩៧៥ រណសិរ្សរួបរួមជាតិកម្ពុជាបានរំដោះ ៩០% នៃទឹកដីប្រទេសកម្ពុជាទាំងមូល ។