បានជាចាំបាច់បង្រួបបង្រួមជាតិ ព្រោះ • ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនឹងខ្មែរ • ដើម្បីឱ្យភាគីខ្មែរទាំងបួនក្រុមសម្រុះសម្រួលគ្នាដោះស្រាយបញ្ហាជាតិនិងឈានដល់ការបោះឆ្នោតលក្ខណៈសកល ក្នុងគោលបំណងឱ្យមានឯកភាពជាតិតែមួយ ។
vrean.com Latest Questions
ព្រះរាជាខ្មែរបានធ្វើសំណូមពរឱ្យបារាំងបង្វិលខេត្តបីនៅកម្ពុជាក្រោមឱ្យខ្មែរនៅឆ្នាំ ១៨៦៤ ព្រះបាទនរោត្តម ។
ប្រទេសអង់គ្លេសមានគណបក្សសំខាន់ៗដូចជា៖ • គណបក្សការងារនិយម • គណបក្សអភិរក្សនិយម • គណបក្សសេរីនិយម ។ គណបក្សដែលដឹកនាំប្រទេសអង់គ្លេសបានល្អជាងគេគឺ គណបក្សអភិរក្សនិយម ។
សង្គមរាស្រ្តនិយមគឺជាចលនាមហាជនដ៏ទូលំទូលាយមួយ ។ បង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៥៥ ។
លោកស្រី ម៉ាការរេត ថាត់ឆឺ ជាបឆ្នោតជានាយករដ្ឋមន្ដ្រីអង់គ្លេសពីឆ្នាំ ១៩៧៩ ។ គាត់បានដោះស្រាយបញ្ហាមួយចំនួនដូច ៖ • ការយកជ័យដោះស្រាយបញ្ហា មួយចំនួនដូចជា • កាត់បន្ថយជម្លោះផ្ទុយក្នុង (បន្ថយការជំទាស់ពីគណបក្សប្រឆាំង) • ការធ្វើឪ្យមានការខងប្រេងពីប្រទេសអារ៉ាប • កាត់បន្ថយអតុផរណា …។
ផលវិបាកនៃសង្រ្គាមក្នុងសម័យសាធារណរដ្ឋខ្មែរ គឺ ប្រជាជនកម្ពុជាជាង ១លាននាក់បានបាត់បង់ជីវិត អ្នករបួស ក្មេងកំព្រា និងជនពិការជាច្រើននាក់ទៀត ។ ប្រជាពលរដ្ឋភៀសខ្លួនរាប់សែននាក់គ្មានទីពឹង ព្រាត់ប្រាស់ គ្រួសារ ។ នៅក្នុងប្រទេសរោងចក្រឩស្សាហកម្ម ៤/៥ បានត្រូវបំផ្លិច បំផ្លាញ ចំការកៅស៊ូ ២/៣ ត្រូវបាត់បង់ ផ្លូវថ្នល់ និងផ្លូវដែក ៧០-៨០% ត្រូវខូចខាត ហើយកំពង់ផែពាណិជ្ជកម្ម ទាំងទឹកសាបនិងទឹកប្រៃទទួលការខូចខាតជាទម្ងន់ ...
វិបត្តិអ៊ុលស្វ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់អង់គ្លេស តើអង់គ្លេសដោះស្រាយដូចជា ៖ • រដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយ ចលនាកងទ័ពសាធារណរដ្ឋអៀរឡង់ (Irish Republic Army = IRA ) ដើម្បីញ្ចប់ជម្លោះនៅទីក្រុងបែលហ្វានៅឆ្នាំ ១៩៩៨ • វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីររួមគ្នា (កាតូលិក និងប្រូតេស្ដង់ )។
ដើម្បីជំលៀសប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញ ពួកខ្មែរក្រហមបានកុហកថាឱ្យប្រជាជនចេញពីក្រុងភ្នំពេញតែ ៣ ថ្ងៃទេ មិនបាច់យកអឺវ៉ាន់ទៅទេ អង្គការចាំទទួលការហូបចុក ។ គឺដើម្បី ៖ • អង្គការចង់បោសសំអាតក្រុងភ្នំពេញ • ខ្លាចអាមេរិកទម្លាប់គ្រាប់បែក • អង្គការគ្មានមធ្យោបបាយដឹកស្បៀងអាហារឩបត្ថម្ភប្រជាជនភ្នំពេញទេ ។
សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា ៖ • បំផ្លាញកេរិ៍្ដឈ្មោះរបស់ខ្មែរ និងក្ដីសេចក្ដីសុខរបស់រាស្រ្ដប្រជាជនព្រាត់ប្រាស់គ្រួសារ • អសន្ដិសុខ ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទរិ្ភក្ស និងជំងឺ • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតមនុស្សសត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហាន • រាស្រ្ដខ្មែរ១ លាននាក់ស្លាប់ ផ្លូវថ្នល់ ៧០% ៨០%បានបំផ្លាញ ...
ផ្តល់លទ្ធផលនៃសង្រ្គាមពីឆ្នាំ ១៩៧០-១៩៧៥ គឺប្រជាជនកម្ពុជាជាង១លាននាក់ បានបាត់បង់ជីវិត អ្នករបួស ក្មេងកំព្រា និងជនពិការជាច្រើននាក់ទៀត ។ ប្រជាពលរដ្ឋភៀសខ្លួនរាប់សែននាក់ គ្មានទីពឹង ព្រាត់ប្រាស់គ្រួសារ ។ នៅក្នុងប្រទេសរោងចក្រឩស្សាហកម្ម ៤/៥ បានត្រូវបំផ្លិចបំផ្លាញ ចំការកៅស៊ូ ២/៣ ត្រូវបាត់បង់ ផ្លូវថ្នល់ និងផ្លូវដែក ៧០-៨០% ត្រូវខូចខាត ហើយកំពង់ផែពាណិជ្ជកម្ម ទាំងទឹកសាបនិងទឹកប្រៃទទួលការខូចខាតជាទម្ងន់ ។ ...