ត្រូវចេះស្តាប់គេឯង ត្រូវឈ្វេងយល់ពីប្រភេទនៃទំនាស់ នយោបាយ និងច្បាប់ចាត់តាំងការអនុវត្តន៏និងត្រួតពិនិត្យក្រោយពេលអនុវត្តន៏ ហើយដោះស្រាយតាមនីតិវិធី។
vrean.com Latest Questions
ត្រូវមានសុឆន្ទះសម្រុះសម្រួល សុភាពរាបសារប្រកបដោយទេពកោសល្យ ខាងសិល្បៈនិយាយស្តីចេះឈ្វេងយល់ពីវិស័យច្បាប់ ចេះស្តាប់ ចេះដោះស្រាយតាមរឿងពិត ធ្វើអោយមានភាគគីជឿទុកចិត្ត ហើយប្រតិបត្តិតាមដោយស័្មត្រចិត្ត។
គ្រប់ស្រុកខ័ណ្ឌ ឃុំសង្គាត់ ត្រូវមានសិ្ថតិប្រជាពលរដ្ឋច្បាស់លាស់ និងសេចក្តីបញ្ជាក់ពីលក្ខណៈនៃការស្នាក់អាស្រ័យអចិន្តៃ្រ និងបណ្តោះអាសន្ននិងការផ្លាស់ប្តូរទីកន្តែងរបស់ប្រជាពលរដ្ឋ ក្នុងទីកន្តែងនីមួយៗដើម្បីកំណត់ព្រំប្រទល់រដ្ឋបាល និងព្រំដីសង់។
ដើម្បីមានសន្តិភាព មនុស្សត្រូវប្រតិបត្តិតាមមាគ៏ា៨ យ៉ាងគឺៈ ១.យល់ត្រឹមត្រូវ ២. គិតត្រឹមត្រូវ ៣. និយាយត្រឹមត្រូវ ៤. ធ្វើត្រឹមត្រូវ ៥. ចិញ្ចឹមជីវិតត្រឹមត្រូវ ៦. ព្យាយាមត្រឹមត្រូវ ៧. សា្មរតីភា្ញក់រព្ញកឃើញត្រឹមត្រូវ ៨. ដំកល់ចិត្តត្រឹមត្រូវ។
ត្រូវបំពេញកាតព្វកិច្ច៤យ៉ាង គឺៈ • ព្យាយាមភ្ញាក់រលឹកជារឿយៗ ចំពោះការងារដែលខ្លួនធ្វើ • ថែទាំ ទុកដាក់ទ្រព្យដែលរកបានមិនឲ្យបាត់បង់ • ទំនាក់ទំនងល្អ និងសហប្រតិបត្តិល្អរវាងញាតិមិត្តជិតឆ្ងាយ • ទ្រទ្រង់ជីវិត តាមលទ្ធភាពនៃទ្រព្យដែលខ្លួនរកបាន (មិនចេញច្រើនជាងចូល)។
មូលដ្ឋានដែលនាំឲ្យមនុស្សមានសេចក្តីទុក្ខមាន៣ យ៉ាង គឺៈ • មានជំនោរចិត្តចង់បានដោយលោភលន់ • មានសេចក្តីប្រមាថ ឆាប់ខឹងឆេវឆារ ខ្វះការពិចារណា • ភេ្លចសារតីដោយដំកល់ចិត្តលើផ្លូវខុស (មិច្ឆាទិដ្ឋិ)
ដើម្បីឱ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅតាមផ្លូវច្បាប់គូស្រករទាំងពីរត្រូវទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅមុខមន្ត្រីអត្រានុកូលដ្ឋាននៅគេដ្ឋានខាងស្រី ។
បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ គេគួរតែគោរពតាមលក្ខខណ្ឌដូចតទៅ ៖ ក. លក្ខខណ្ឌសម្ភារៈ • ត្រូវមានទ្រព្យសម្បត្តិ ធនធាន • ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លងផ្សេងៗ ឬជំងឺសូពូជ • ត្រូវមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ • មានមុខរបរ អាជីវកម្ម ឬការងារផ្សេងៗ • ត្រូវមានទីជំរកត្រឹមត្រូវ ខ. លក្ខខណ្ឌវេទនា ឬសញ្ចេតនា • ត្រូវស្គាល់ចិត្តគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នាទៅវិញទៅមក • គ្មានការបង្ខិតបង្ខំ ពីឪពុកម្តាយ ឬបង្ខំគ្នាទៅវិញទៅមក • មានសេរីភាពពេញលេញក្នុងការជ្រើសរើសដៃគូជីវិត
លក្ខខណ្ឌដែលបុរស និងស្រ្តីមិនអាចរៀបអាពាហ៍ពិពាហ៍បានមាន ៖ • បុគ្គលមានភេទដូចគ្នា • បុគ្គលគ្មានពលានុភាពនៃលិង្គ • បុគ្គលមានជំងឺឃ្លង់ របេង មហារីកកាមរោគ ដែលមិនទាន់ព្យាបាលជាដាច់ ជាពិសេសជម្ងឺមហារីក និងជម្ងីអេដស៍ • ជនវិកលចរិត ឬជនមិនដឹងខុសត្រូវ • បុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុន • បុគ្គលដែលជាប់ចំណងញាតិពន្ធលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះជាចំណងទាំងនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ឬសាច់ចិញ្ចឹមក្តី • បុគ្គលមានចំណងអាពា៍ពិពាហ៍ពីមុនមិនទាន់រំលាយ ។
ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់គេត្រូវប្រព្រឹត្តទៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត នៃប្រទេសទាំងពីរ ។