ដើម្បីទប់ស្កាត់បម្រើបម្រាស់ សារធាតុញៀនគេត្រូវមានវិធាបការដូចតទៅ ៖ • ផ្សព្វផ្សាយឱ្យបានទូលាយគ្រប់ប្រពន្ធផ្សព្វផ្សាយៀទាំងអស់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន ។ • គ្រួសារនីមួយៗត្រូវមានវិធានការតាមដានសកម្មភាពរបស់កូនអប់រំណែនាំកូនឱ្យចៀសវាងដាច់ខាត និងទប់ស្កាត់ទាន់ពេលវេលា ។ • រៀបចំបង្កើតគណៈកម្មការទប់ស្កាត់កាត់បន្ថយបម្រើបម្រាស់ថ្នាំញៀន ពិសេសត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។ • បញ្ជ្រៀបកម្មវិធីអប់រំចំណេះទូទៅនៅតាមសាលាអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន ។ ក. ចំពោះខ្លួន • ខូចសុខភាព (ទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ) • កើតជំងឺ (ថ្លើម ក្រពះ ពោះវៀន ...
vrean.com Latest Questions
ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ ស្ថាប័នពាក់ព័ន្ធនីមួយៗមានកាតព្វកិច្ចដូចខាងក្រោម៖ ក. មាតាបិតា ឬអាណាព្យាបាលត្រូវ • ចិញ្ចឹមបីបាច់ ថែរក្សាកុមារឱ្យបានល្អ (ផ្គត់ផ្គង់អាហារហូបចុកឱ្យបានគ្រប់គ្រាន់ និងប្រកបដោយវីតាមីនគ្រប់មុខ ជួយសម្អាតអនាម័យ ចំពោះកូន) • នាំកូនឱ្យចូលរៀន ផ្គត់ផ្គង់ថវិកា សម្ភារៈនិងជួយកាមដានការសិក្សាដល់កូន ឬជួយបង្ហាត់បង្រៀនដល់កូន • ជួយពន្យល់ណែនាំ ឬផ្តល់ជាបទពិសោធន៍នានាដល់កូនពីបញ្ហាការសិក្សា និងផលប្រយោជន៍នៃចំណេះដឹង • ផ្តល់ការលើកទឹកចិត្តដល់កុមារឱ្យមានចិត្តតស៊ូ អំណត់ព្យាយាមក្នុងការសិក្សា ។ ខ. សហគមន៍ • សាលារៀន ដែលមានលោកគ្រូ ...
ចលនា បីល្អរបស់យុវជន និងកុមារ មាន ៖ កូនល្អ ៖ (គ្រួសារ) ក្នុងគ្រួសារ យុវវ័យ គឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយទាំងបច្ចុប្បន្ន និងទៅអនាគត ។ ហេតុនេះយុវជន និងកុមារត្រូវ ៖ • មានអត្តចរិតស្លូតបូត សុភាពរាបសារ ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ គោរពកោតខ្លាចចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពោរពេញទៅដោយជីវចលនិយម • ជួយមើលថែទាំប្អូនតូចៗ
ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយបញ្ញាសា្មរតី សព្ចោតនា និងសុខសុវត្ថិភាពរបស់កុមារ ។
កិច្ចការ ដែលអាចចាត់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មានដូចជា ៖ • កុមារធ្វើការងារជាកម្មករសំណង់ ជញ្ជូនឥដ្ឋ ថ្ម គ្រូស • កុមារធ្វើការងារជាកម្មករស្រែអំបិល លីសែង • កុមារធ្វើការងារជាកម្មករទូកនេសាទ • កុមារធ្វើការងារជាកម្មករចម្ការកៅស៊ូ • កុមារធ្វើការងារជាកម្មករសេវាកម្មតាមផ្ទះ • កុមារធ្វើការងារជាកម្មករក្នុងការដ្ឋានឡឥដ្ឋ • កុមារធ្វើការងារជាកម្មករលីសែងតាមផ្សារ • កុមារធ្វើការងារជាកម្មករអូសរទេះទំនិញនៅតាមព្រំដែន • កុមារបម្រើផ្លូវភេទ • ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់ • យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ • ប្រើកុមារឱ្យធ្វើជាចំណាប់ខ្មាំង • ពួកឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ...
មូលហេតុដែលជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ៖ • នៅក្នុងសង្គមជាច្រើន គេពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារ • ការអភិវឌ្ឍកុមារ គឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់ប្រទេសនីមួយៗ • តម្រូវការចាំបាច់ជាច្រើនរបស់កុមារពុំទាន់មានចែងនៅក្នុងអនុសញ្ញាផ្សេងៗនៃសិទ្ធិមនុស្ស • ផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍មនុស្សធំ • កុមារងាយរងគ្រោះជាងមនុស្សធំ ហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសការកេងប្រវ័ញ្ចពលកម្ម និងការរំលោភបំពានផ្សេងៗ • កុមារពុំមានសមត្ថភាពគ្រប់គ្រងក្នុងកិច្ចការពារខ្លួននៅចំពោះមុខច្បាប់ • កុមារមិនទាន់មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ • នៅក្នុងសង្គមជាច្រើនគេតែងតែគិតថាកុមារជាកម្មសិទ្ធិរបស់មាតាបិតា សង្គមខ្លះទៀតគេយល់ថាកុមារជាមនុស្សអាចធ្វើការងារបាន ហើយសង្គមខ្លះទៀតគេគិតថាកុមារមិនទាន់អាចចូលរួមជួយសង្គមបានឡើយ ។
ក្នុងនាមជាឪពុកម្តាយ ត្រូវមានសីលធម៌ចំពោះកូនដូចតទៅ ៖ • ត្រូវចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមកូនៗឱ្យមានភាពកក់ក្តៅ • ផ្គត់ផ្គង់ជាថវិកា សម្ភារៈផ្សេងៗសម្រាប់កូនសិក្សា ឬប្រកបការងារអ្វីមួយ • ត្រូវចេះអប់រំកូនៗឱ្យដើរផ្លូវល្អ សុចរិត ទៀងត្រង់ • ត្រូវចេះស្រលាញ់កូនៗឱ្យស្មើៗគ្នា មានព្រហ្មវិហារធម៌ចំពោះកូន • ត្រូវចេះធ្វើគំរូល្អដល់កូនៗ ព្រមទាំងផ្តល់នូវក្តីសង្ឃឹមដល់ពួកគេ • ត្រូវរៀបចំគូស្រករដល់កូន ដើម្បីបន្តពូជពង្សទៅជំនាន់ក្រោយ • មិនត្រូវច្រណែននឹងកូន ។
កុមារ គឺជាជនដែលមានអាយុតិចជាង ១៨ឆ្នាំ លើកលែងតែច្បាប់នៃប្រទេសខ្លះបានកំណត់អាយុតិចជាងនេះ ។
សិទ្ធិកុមារជារួមមាន ៥៤មាត្រា ។ សិទ្ធិធំៗរបស់កុមារ ៤ ដូចជា ៖ • សិទ្ធិរស់រានមានជីវិត (សិទ្ធិមានឈ្មោះ មានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ) ។ • សិទ្ធិក្នុងការអភិវឌ្ឍ (សិទ្ធិទទួលបានអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍ ) ។
ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃទី ១០ ខែ មិថុនាឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជន ជាពិសេសកុមារក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់ និងចងចាំជានិច្ច ហើយត្រូវបានសាធារណៈមតិទូទាំងសកលលោកថ្កោលទោស និងមូលមិតគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។