Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើប្លាស្មាជាអ្វី? តើវាផ្ទុករូបធាតុអ្វីខ្លះ?
ប្លាស្មា ជាសារធាតុរាវពណ៌លឿងថ្លា។ ប្លាស្មាមាន ផ្ទុករូបធាតុដូចជា ៖ • ទឹក 90% មាននាទីជាធាតុរំលាយ និងដឹកនាំ សារធាតុផ្សេងៗ។ • រូបធាតុផ្សេងៗ 10% ដូចជា : អំបិល គ្លុយកូស អាស៊ីតអាមីនេ ឧស្ម័ន ខ្លាញ់ វីតាមីន អង់ស៊ីម អរម៉ូន អ៊ុយរ៉េ អាស៊ីតអ៊ុយរិច អាស៊ីតឡាក់ទិច អង់ទីករ និងប្រូតេអ៊ីន។
ប្លាស្មា ជាសារធាតុរាវពណ៌លឿងថ្លា។ ប្លាស្មាមាន ផ្ទុករូបធាតុដូចជា ៖
See less• ទឹក 90% មាននាទីជាធាតុរំលាយ និងដឹកនាំ សារធាតុផ្សេងៗ។
• រូបធាតុផ្សេងៗ 10% ដូចជា : អំបិល គ្លុយកូស អាស៊ីតអាមីនេ ឧស្ម័ន ខ្លាញ់ វីតាមីន អង់ស៊ីម អរម៉ូន អ៊ុយរ៉េ អាស៊ីតអ៊ុយរិច អាស៊ីតឡាក់ទិច អង់ទីករ និងប្រូតេអ៊ីន។
តើមនុស្សពេញវ័យមានឈាមប្រហែលប៉ុន្មានលីត្រ?
មនុស្សពេញវ័យមានឈាមប្រហែល 4-6 លីត្រ ក្នុងរាងកាយ។
មនុស្សពេញវ័យមានឈាមប្រហែល 4-6 លីត្រ ក្នុងរាងកាយ។
See lessតើឈាមបង្កឡើងពីអ្វីខ្លះ?
ឈាមបង្កឡើងពី ៖ • ប្លាស្មាមានចំនួន 55% • កោសិកាឈាមមានចំនួន 45%
ឈាមបង្កឡើងពី ៖
See less• ប្លាស្មាមានចំនួន 55%
• កោសិកាឈាមមានចំនួន 45%
តើឈាមមាននាទីសំខាន់ប៉ុន្មានបែប? ចូរប្អូនបញ្ជាក់នាទីនីមួយៗ។
ឈាមមាននាទីសំខាន់ 5 បែបដូចជា ៖ • ដឹកនាំសារធាតុចិញ្ចឹម : មានដូចជា គ្លុយកូស អាស៊ីតអាមីនេ វីតាមីន រ៉ែ និងអុកស៊ីសែនទៅ គ្រប់កោសិកាទាំងអស់នៃរាងកាយ។ កាក សំណល់មេតាបូលីសមានដូចជា កាបូនឌីអុកស៊ីត អ៊ុយរ៉េ ទឹក ត្រូវដឹកនាំតាម ឈាមទៅកាន់សរីរាង្គបញ្ចេញចោល។ • ដឹកនាំអរម៉ូន: អរម៉ូនដែលផលិតចេញពីក្រពេញ អង់ដូគ្រីន ត្រូវដឹកនាRead more
ឈាមមាននាទីសំខាន់ 5 បែបដូចជា ៖
See less• ដឹកនាំសារធាតុចិញ្ចឹម : មានដូចជា គ្លុយកូស អាស៊ីតអាមីនេ វីតាមីន រ៉ែ និងអុកស៊ីសែនទៅ គ្រប់កោសិកាទាំងអស់នៃរាងកាយ។ កាក សំណល់មេតាបូលីសមានដូចជា កាបូនឌីអុកស៊ីត អ៊ុយរ៉េ ទឹក ត្រូវដឹកនាំតាម ឈាមទៅកាន់សរីរាង្គបញ្ចេញចោល។
• ដឹកនាំអរម៉ូន: អរម៉ូនដែលផលិតចេញពីក្រពេញ អង់ដូគ្រីន ត្រូវដឹកនាំតាមឈាមទៅកាន់ជាលិកា និងកោសិកាគោលដៅ។
• តម្រូវកម្ដៅនិងថេរលំនឹង : ឈាមស្រូបកម្តៅពី ផ្នែកក្ដៅនៃរាងកាយ ហើយបញ្ចេញកម្ដៅនោះ ឱ្យទៅជាផ្នែកត្រជាក់។ ម្យ៉ាងវិញទៀត ឈាម រក្សាលំនឹង pH និងតុល្យភាពទឹក។ សារធាតុ មួយចំនួនដែលរលាយក្នុងឈាម ធន់នឹងការ ប្រែប្រួលរបស់ pH។ សារធាតុខ្លះទៀតនៅក្នុង ឈាមការពារមិនឱ្យទឹកចាកចេញពីឈាម និង ចូលក្នុងជាលិកានៃរាងកាយច្រើនពេក។
• កំណកឈាម : ឈាមមានផ្ទុកប្រូតេអ៊ីនដែល អាចឱ្យមានកំណកឈាម។ ដូចនេះកំណក ឈាមការពារសារពាង្គកាយពីការបាត់បង់ឈាមក្នុងពេលមានរបួស។
• តំណបស៊ាំ : ឈាមមាននាទីដឹកនាំកោសិកា
ពិសេស និងសារធាតុគីមីដែលការពារ សារពាង្គកាយប្រឆាំងទប់ទល់នឹងវីរុស និង បាក់តេរីជាដើម។
តើឈាមជាអ្វី?
ឈាម គឺជាជាលិការាវដែលដឹកនាំរូបធាតុផ្សេងៗស្ទើរ ទាំងអស់នៅក្នុងសារពាង្គកាយ។
ឈាម គឺជាជាលិការាវដែលដឹកនាំរូបធាតុផ្សេងៗស្ទើរ ទាំងអស់នៅក្នុងសារពាង្គកាយ។
See lessតើដំណើររបត់ឈាមមានប៉ុន្មានប្រភេទ? ចូរពិពណ៌នាអំពីដំណើររបត់ឈាមនីមួយៗ។
ដំណើររបត់ឈាមមាន2ប្រភេទដូចជា ៖ • របត់ឈាមសួត(របត់ឈាមខ្លី) បន្ថែម អុកស៊ីសែន និងដកយកកាបូនិចពីឈាម។ ឈាមខ្សត់អុកស៊ីសែនមកពីជាលិកាផ្សេងៗ របស់រាងកាយត្រឡប់ចូលបេះដូង ។ ឈាមនេះ ចូលទៅក្នុងថតលើស្ដាំ ហើយហូរចូលទៅក្នុង ថតក្រោមស្ដាំ ។ ថតក្រោមស្ដាំរុញឈាមនេះ តាមសរសៃអាកទែសួតចូលទៅសួត។ អាកទែ សួត ជាអាកទែតែមួយគត់ដែលដឹកនាំឈាមRead more
ដំណើររបត់ឈាមមាន2ប្រភេទដូចជា ៖
See less• របត់ឈាមសួត(របត់ឈាមខ្លី) បន្ថែម អុកស៊ីសែន និងដកយកកាបូនិចពីឈាម។ ឈាមខ្សត់អុកស៊ីសែនមកពីជាលិកាផ្សេងៗ របស់រាងកាយត្រឡប់ចូលបេះដូង ។ ឈាមនេះ ចូលទៅក្នុងថតលើស្ដាំ ហើយហូរចូលទៅក្នុង ថតក្រោមស្ដាំ ។ ថតក្រោមស្ដាំរុញឈាមនេះ តាមសរសៃអាកទែសួតចូលទៅសួត។ អាកទែ សួត ជាអាកទែតែមួយគត់ដែលដឹកនាំឈាម ខ្សត់អុកស៊ីសែន។អាកទែដទៃទៀតដឹកនាំឈាមសម្បូរអុកស៊ីសែន ។ ឈាមធ្វើដំណើរតាម សរសៃប្ដូរទៅក្នុងសួត វាទទួលបានអុកស៊ីសែន និងបោះបង់កាបូនិច។ សរសៃប្ដូរទាំងនេះ បញ្ចូលគ្នាទៅជាវ៉ែនសួត។ វ៉ែនទាំងនេះដឹកនាំ ឈាមសម្បូរអុកស៊ីសែនទៅកាន់ថតលើឆ្វេង របស់បេះដូង។ វ៉ែនសួត ជាវ៉ែនតែមួយគត់ដែល ដឹកនាំឈាមសម្បូរអុកស៊ីសែន ។ វ៉ែនដទៃទៀត ដឹកនាំឈាមខ្សត់អុកស៊ីសែន។
• របត់ឈាមទូទៅ(របត់ឈាមវែង)ឈាមចេញពីថតលើឆ្វេង ហូរចូលថតក្រោមឆ្វេង ។ របត់
ឈាមទូទៅចាប់ផ្ដើមចេញពីថតក្រោមឆ្វេងនៃ
បេះដូង។ ថតក្រោមឆ្វេងខ្លាំងមានជញ្ជាំងក្រាស់ ជាងថតផ្សេងៗនៃបេះដូង ព្រោះវារុញឈាមទៅ គ្រប់កន្លែងទាំងអស់នៃរាងកាយ។ ចេញពីថត ក្រោមឆ្វេង ឈាមត្រូវបានរុញចូលទៅក្នុង អាអក។ អាអកបែកខ្នែងបង្កើតបានជាសរសៃ
អាកទែដែលបម្រើគ្រប់ផ្នែកទាំងអស់នៃរាងកាយអាកទែចែកជាបន្តបន្ទាប់ បង្កើតបានជាសរសៃ ឈាមតូចៗច្រើន(សរសៃប្ដូរ)។ បណ្ដូររូបធាតុរវាងឈាមនិងជាលិកាកើតមានឡើងតាមរយៈភ្នាសសរសៃប្ដូរ។ សរសៃប្ដូរច្រើន បង្កើតបានជាវ៉ែន ហើយវ៉ែនទាំងនេះដឹកនាំ ឈាមទៅកាន់បេះដូងវិញ។
តើកត្តាអ្វីខ្លះជួយដល់ឈាមធ្វើចលនាក្នុងសរសៃវ៉ែន? ចូរបញ្ជាក់។
កត្តាជួយឱ្យឈាមធ្វើចលនាតាមសរសៃវ៉ែនមាន ដូចជា ៖ • កត្តាទី1 សរសៃវ៉ែនភាគច្រើនស្ថិតនៅក្បែរសាច់ដុំជាប់ ឆ្អឹង។ ការកន្ត្រាក់របស់សាច់ដុំ ជួយរុញឈាម តាមបណ្ដោយសរសៃឈាម។ • កត្តាទី2 វ៉ែនធំៗនៅក្នុងរាងកាយមានប្រឹសដែល បង្ការឈាមហូរថយក្រោយ។ • កត្តាទី3 ចលនាដង្ហើមដែលដាក់សម្ពាធច្របាច់ ទល់ទៅនឹងវ៉ែនក្នុងទ្រូង ក៏បង្ខំឈាមឱ្យរត់Read more
កត្តាជួយឱ្យឈាមធ្វើចលនាតាមសរសៃវ៉ែនមាន ដូចជា ៖
See less• កត្តាទី1 សរសៃវ៉ែនភាគច្រើនស្ថិតនៅក្បែរសាច់ដុំជាប់ ឆ្អឹង។ ការកន្ត្រាក់របស់សាច់ដុំ ជួយរុញឈាម តាមបណ្ដោយសរសៃឈាម។
• កត្តាទី2 វ៉ែនធំៗនៅក្នុងរាងកាយមានប្រឹសដែល
បង្ការឈាមហូរថយក្រោយ។
• កត្តាទី3 ចលនាដង្ហើមដែលដាក់សម្ពាធច្របាច់ ទល់ទៅនឹងវ៉ែនក្នុងទ្រូង ក៏បង្ខំឈាមឱ្យរត់ឆ្ពោះ ទៅបេះដូងដែរ។
តើសរសៃឈាមមានប៉ុន្មានប្រភេទ? ចូរបញ្ជាក់អំពីប្រភេទសរសៃឈាមនីមួយៗ។
សរសៃឈាមមាន3ប្រភេទ ៖ • សរសៃអាកទែ : ដឹកនាំឈាមពីបេះដូងទៅកាន់ ជាលិកាផ្សេងៗនៃសារពាង្គកាយ។ គ្រប់សរសៃ អាកទែទាំងដឹកនាំឈាមសម្បូរ O2 លើកលែង តែអាកទែសួត។ ភ្នាសរបស់អាកទែក្រាស់ហើយ យឺត។ ភ្នាសរបស់វា3ស្រទាប់។ ស្រទាប់ក្នុង រលីង ដែលកើតឡើងពីជាលិកាអេពីតេល្យូម។ ស្រទាប់កណ្ដាលជាជាលិកាសាច់ដុំ។ ស្រទាប់ ក្រៅជា ជាលិកាសន្ធាន ដែRead more
សរសៃឈាមមាន3ប្រភេទ ៖
See less• សរសៃអាកទែ : ដឹកនាំឈាមពីបេះដូងទៅកាន់ ជាលិកាផ្សេងៗនៃសារពាង្គកាយ។ គ្រប់សរសៃ អាកទែទាំងដឹកនាំឈាមសម្បូរ O2 លើកលែង តែអាកទែសួត។ ភ្នាសរបស់អាកទែក្រាស់ហើយ
យឺត។ ភ្នាសរបស់វា3ស្រទាប់។ ស្រទាប់ក្នុង រលីង ដែលកើតឡើងពីជាលិកាអេពីតេល្យូម។ ស្រទាប់កណ្ដាលជាជាលិកាសាច់ដុំ។ ស្រទាប់ ក្រៅជា ជាលិកាសន្ធាន ដែលបត់បែនបាន។ ដោយសារទម្រង់របស់ស្រទាប់ទាំងនេះ អាកទែ មានលក្ខណៈរឹងមាំ និងបត់បែនបាន ។ អាកទែ អាចធន់នឹងសម្ពាធឈាមខ្ពស់ ដូចជា នៅពេល ឈាមចេញពីបេះដូង និងពេលឈាមចូល បេះដូងវិញ។
• សរសៃវ៉ែន : ដឹកនាំឈាមពីជាលិការបស់ សារពាង្គកាយត្រឡប់ចូលបេះដូងវិញ។ ភ្នាស សរសៃវ៉ែនស្ដើង និងមានភាពយឺតតិចតួច ប៉ុណ្ណោះ។ នៅក្នុងសរសៃវ៉ែនមានប្រឹសដែល អាចឲ្យឈាមហូរតាមទិសដៅតែមួយឆ្ពោះទៅកាន់បេះដូង។ វ៉ែននៅក្នុងដៃនិងជើងមានប្រឹស ច្រើន ដើម្បីជួយទប់ទល់មិនឲ្យឈាមហូរច្រាស់ ត្រឡប់ទៅបេះដូងវិញ។ ម្យ៉ាងទៀត កម្លាំងរុញ ឈាមរបស់បេះដូងក្នុងសរសៃវ៉ែនមានឥទ្ធិពលតិចជាងនៅក្នុងសរសៃអាកទែ។
• សរសៃប្ដូរ : មានការបណ្ដូររូបធាតុផ្សេងៗរវាង ឈាម និងកោសិកានៃសារពាង្គកាយ។ ភ្នាស សរសៃប្ដូរបង្កឡើងពីកោសិកាក្រាស់តែមួយ ស្រទាប់។ ភ្នាសសរសៃប្ដូរអាចឱ្យ អុកស៊ីសែន និងស្ករឆ្លងកាត់ពីឈាមទៅកោសិកា។ កាក សំណល់កោសិកា ធ្វើដំណើរតាមទិសដៅផ្ទុយ គឺចេញពីកោសិកាចូលទៅក្នុងឈាមតាមភ្នាសសរសៃប្ដូរ។ បណ្ដាញសរសៃប្ដូរភ្ជាប់អាកទែទៅ នឹងវ៉ែន។ សរសៃប្ដូរភាគច្រើនតូចៗ ដូចនេះ កោសិកាឈាមត្រូវតែឆ្លងកាត់ជាជួរ។
តើបេះដូងមានប៉ុន្មានស្រទាប់? ចូរប្អូនបញ្ជាក់អំពីលក្ខណៈរបស់ស្រទាប់នីមួយៗ។
បេះដូងមាន 3 ស្រទាប់ដូចជា ៖ • ស្រទាប់ក្នុង : បង្កឡើងពីកោសិកាអេពីតេល្យូម តែមួយស្រទាប់។ វាមានផ្ទុកជាលិកាសន្ធាន ដែលភ្ជាប់ស្រទាប់់ក្នុងទៅនឹងស្រទាប់កណ្ដាល។ ស្រទាប់ក្នុងគ្មានសរសៃឈាមទេ។ លើសពីនេះ ទម្រង់កូឡូអ៊ីតរបស់វាបង្ការភាពសឹករិចរិលរបស់បេះដូង។ • ស្រទាប់កណ្ដាល : បង្កឡើងពីជាលិកាសាច់ដុំ បេះដូង។ កម្រាស់របស់ស្រRead more
បេះដូងមាន 3 ស្រទាប់ដូចជា ៖
See less• ស្រទាប់ក្នុង : បង្កឡើងពីកោសិកាអេពីតេល្យូម តែមួយស្រទាប់។ វាមានផ្ទុកជាលិកាសន្ធាន ដែលភ្ជាប់ស្រទាប់់ក្នុងទៅនឹងស្រទាប់កណ្ដាល។ ស្រទាប់ក្នុងគ្មានសរសៃឈាមទេ។ លើសពីនេះ ទម្រង់កូឡូអ៊ីតរបស់វាបង្ការភាពសឹករិចរិលរបស់បេះដូង។
• ស្រទាប់កណ្ដាល : បង្កឡើងពីជាលិកាសាច់ដុំ បេះដូង។ កម្រាស់របស់ស្រទាប់កណ្ដាលមាន ការប្រែប្រួល។ ថតលើមានកម្រាស់ស្ដើង ឯថត ក្រោមមានកម្រាស់ក្រាស់។ ថតក្រោមឆ្វេងមាន ស្រទាប់ក្នុងក្រាស់ជាងថតក្រោមស្ដាំ។ កោសិកា សាច់ដុំបេះដូងមិនទទួលយកសារធាតុចិញ្ចឹមពីឈាមនៅក្នុងបេះដូងដោយផ្ទាល់ទេ។ ឈាម ខ្សត់អុកស៊ីសែនដែលប្រមូលបានពីជាលិកានៃ រាងកាយហូរចូលទៅក្នុងថតលើស្ដាំ បន្ទាប់មក ចូលទៅក្នុងថតក្រោមស្ដាំ ហើយរុញឈាមទៅសួតតាមសរសៃអាកទែសួត។ ឈាមសម្បូរ អុកស៊ីសែនត្រឡប់ចូលបេះដូង ហើយចូលទៅ ក្នុងសរសៃប្ដូរនៃស្រទាប់កណ្ដាលរបស់បេះដូងដើម្បីផ្គត់ផ្គង់សារធាតុចិញ្ចឹមដល់កោសិកា បេះដូង។ កោសិកាបេះដូងត្រូវបានផ្គត់ផ្គង់ ដោយប្រដាប់របត់ឈាមដែលមានសរសៃអាកទែកូរ៉ូណែ សរសៃប្ដូរ និងសរសៃវ៉ែន។ អាអកនាំ ឈាមសម្បូរO2 និងសារធាតុចិញ្ចឹមទៅកាន់ អាកទែកូរ៉ូណែ។ ឈាមត្រូវបានបែងចែកទៅ សរសៃប្ដូរដែលនៅទីនោះសារធាតុចិញ្ចឹម និង O2 និងទៅក្នុងកោសិកាបេះដូងតាមបន្សាយ។ តែកាកសំណល់អាសូត និង CO2សាយទៅក្នុង ឈាម ។ ឈាមខ្សត់ O2 និងកាកសំណល់ ត្រូវ ប្រមូលផ្ដុំតាមសរសៃវ៉ែនកូរ៉ូណែ បន្ទាប់មកហូរ ចូលទៅក្នុងថតលើស្ដាំ។
• ស្រទាប់ក្រៅ : បង្កឡើងពីជាលិកាសរសៃ។
លំហរវាងផ្ទៃទាំងពីរពេញទៅដោយសារធាតុរាវកូឡូអ៊ីតនៃស្រទាប់ក្រៅជួយសម្រួលនាទីរបស់បេះដូង និងការពារវាពីការប៉ះទង្គិចពីខាងក្រៅ។
តើបេះដូងកន្ត្រាក់ប៉ុន្មានដងក្នុង1ថ្ងៃ?
បេះដូងកន្ត្រាក់ចំនួនប្រហែល100000 ដង/1ថ្ងៃ (ឬប្រហែល 70ដង/1 នាទី)។
បេះដូងកន្ត្រាក់ចំនួនប្រហែល100000 ដង/1ថ្ងៃ (ឬប្រហែល 70ដង/1 នាទី)។
See less