Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើកោសិកាឈាមក្រហមមាននាទីអ្វី?
កោសិកាឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពី សួតទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ និងនាំ យកកាបូនិចពីកោសិកាទៅកាន់សួតវិញនៅពេលដង្ហើមចេញ ។
កោសិកាឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពី សួតទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ និងនាំ
See lessយកកាបូនិចពីកោសិកាទៅកាន់សួតវិញនៅពេលដង្ហើមចេញ ។
តើឈាមមានកោសិកាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ឈាមមានកោសិកា 3 ប្រភេទគឺ ៖ • កោសិកាឈាមក្រហម(អេរីត្រូស៊ីត)។ • កោសិកាឈាមស(ឡឺកូស៊ីត)។ • ប្លាកែត(ត្រុំបូស៊ីត)។
ឈាមមានកោសិកា 3 ប្រភេទគឺ ៖
See less• កោសិកាឈាមក្រហម(អេរីត្រូស៊ីត)។
• កោសិកាឈាមស(ឡឺកូស៊ីត)។
• ប្លាកែត(ត្រុំបូស៊ីត)។
តើប្លាស្មាមានផ្ទុកប្រូតេអ៊ីនប៉ុន្មានប្រភេទ? ចូរបញ្ជាក់នាទីនីមួយៗរបស់វា ។
ប្លាស្មាមានផ្ទុកប្រូតេអ៊ីន3ប្រភេទ ៖ • ប្រូតេអ៊ីនអាល់ប៊ុយមីន : មាននាទីរក្សាទឹកមិន ឱ្យចាកចេញពីឈាម និងចូលទៅក្នុងកោសិកា ច្រើនពេកតាមអូស្មូស។លក្ខណៈបែបនេះគឺជួយរក្សាកំហាប់ទឹកឱ្យដូចគ្នាទាំងនៅក្នុងឈាម និងក្នុងជាលិកា។ • ប្រូតេអ៊ីនភីប្រ៊ីណូសែន : មាននាទីផលិតកំណក ឈាមនៅពេលមានរបួស។ • ប្រូតេអ៊ីនក្លូប៊ុយលីន : មាននាទីRead more
ប្លាស្មាមានផ្ទុកប្រូតេអ៊ីន3ប្រភេទ ៖
See less• ប្រូតេអ៊ីនអាល់ប៊ុយមីន : មាននាទីរក្សាទឹកមិន ឱ្យចាកចេញពីឈាម និងចូលទៅក្នុងកោសិកា ច្រើនពេកតាមអូស្មូស។លក្ខណៈបែបនេះគឺជួយរក្សាកំហាប់ទឹកឱ្យដូចគ្នាទាំងនៅក្នុងឈាម និងក្នុងជាលិកា។
• ប្រូតេអ៊ីនភីប្រ៊ីណូសែន : មាននាទីផលិតកំណក ឈាមនៅពេលមានរបួស។
• ប្រូតេអ៊ីនក្លូប៊ុយលីន : មាននាទីដឹកនាំប្រូតេអ៊ីន និងសារធាតុផ្សេងៗ ពីផ្នែកមួយទៅផ្នែកមួយ ទៀតនៃរាងកាយ។ ក្លូប៊ុយលីនខ្លះទៀតជា អង់ទីករជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ អង់ទីករ ជាប្រូតេអ៊ីនសម្រាប់បំផ្លាញសារធាតុ ចម្លែក(មេរោគ)នៅក្នុងរាងកាយ។
តើប្លាស្មាមានផ្ទុកអ៊ីយ៉ុងអ្វីខ្លះ?
ប្លាស្មាមានផ្ទុកអ៊ីយ៉ុងដូចជា ៖ • សូដ្យូម • ក្លរីត • ប៊ីកាបូណាត • ប៉ូតាស្យូម • កាល់ស្យូម • ផូស្វាត • ម៉ាញ៉េស្យូម • ទង់ដែង • ដែក • អ៊ីយ៉ូត ។
ប្លាស្មាមានផ្ទុកអ៊ីយ៉ុងដូចជា ៖
See less• សូដ្យូម
• ក្លរីត
• ប៊ីកាបូណាត
• ប៉ូតាស្យូម
• កាល់ស្យូម
• ផូស្វាត
• ម៉ាញ៉េស្យូម
• ទង់ដែង
• ដែក
• អ៊ីយ៉ូត ។
តើប្លាស្មាជាអ្វី? តើវាផ្ទុករូបធាតុអ្វីខ្លះ?
ប្លាស្មា ជាសារធាតុរាវពណ៌លឿងថ្លា។ ប្លាស្មាមាន ផ្ទុករូបធាតុដូចជា ៖ • ទឹក 90% មាននាទីជាធាតុរំលាយ និងដឹកនាំ សារធាតុផ្សេងៗ។ • រូបធាតុផ្សេងៗ 10% ដូចជា : អំបិល គ្លុយកូស អាស៊ីតអាមីនេ ឧស្ម័ន ខ្លាញ់ វីតាមីន អង់ស៊ីម អរម៉ូន អ៊ុយរ៉េ អាស៊ីតអ៊ុយរិច អាស៊ីតឡាក់ទិច អង់ទីករ និងប្រូតេអ៊ីន។
ប្លាស្មា ជាសារធាតុរាវពណ៌លឿងថ្លា។ ប្លាស្មាមាន ផ្ទុករូបធាតុដូចជា ៖
See less• ទឹក 90% មាននាទីជាធាតុរំលាយ និងដឹកនាំ សារធាតុផ្សេងៗ។
• រូបធាតុផ្សេងៗ 10% ដូចជា : អំបិល គ្លុយកូស អាស៊ីតអាមីនេ ឧស្ម័ន ខ្លាញ់ វីតាមីន អង់ស៊ីម អរម៉ូន អ៊ុយរ៉េ អាស៊ីតអ៊ុយរិច អាស៊ីតឡាក់ទិច អង់ទីករ និងប្រូតេអ៊ីន។
តើមនុស្សពេញវ័យមានឈាមប្រហែលប៉ុន្មានលីត្រ?
មនុស្សពេញវ័យមានឈាមប្រហែល 4-6 លីត្រ ក្នុងរាងកាយ។
មនុស្សពេញវ័យមានឈាមប្រហែល 4-6 លីត្រ ក្នុងរាងកាយ។
See lessតើឈាមបង្កឡើងពីអ្វីខ្លះ?
ឈាមបង្កឡើងពី ៖ • ប្លាស្មាមានចំនួន 55% • កោសិកាឈាមមានចំនួន 45%
ឈាមបង្កឡើងពី ៖
See less• ប្លាស្មាមានចំនួន 55%
• កោសិកាឈាមមានចំនួន 45%
តើឈាមមាននាទីសំខាន់ប៉ុន្មានបែប? ចូរប្អូនបញ្ជាក់នាទីនីមួយៗ។
ឈាមមាននាទីសំខាន់ 5 បែបដូចជា ៖ • ដឹកនាំសារធាតុចិញ្ចឹម : មានដូចជា គ្លុយកូស អាស៊ីតអាមីនេ វីតាមីន រ៉ែ និងអុកស៊ីសែនទៅ គ្រប់កោសិកាទាំងអស់នៃរាងកាយ។ កាក សំណល់មេតាបូលីសមានដូចជា កាបូនឌីអុកស៊ីត អ៊ុយរ៉េ ទឹក ត្រូវដឹកនាំតាម ឈាមទៅកាន់សរីរាង្គបញ្ចេញចោល។ • ដឹកនាំអរម៉ូន: អរម៉ូនដែលផលិតចេញពីក្រពេញ អង់ដូគ្រីន ត្រូវដឹកនាRead more
ឈាមមាននាទីសំខាន់ 5 បែបដូចជា ៖
See less• ដឹកនាំសារធាតុចិញ្ចឹម : មានដូចជា គ្លុយកូស អាស៊ីតអាមីនេ វីតាមីន រ៉ែ និងអុកស៊ីសែនទៅ គ្រប់កោសិកាទាំងអស់នៃរាងកាយ។ កាក សំណល់មេតាបូលីសមានដូចជា កាបូនឌីអុកស៊ីត អ៊ុយរ៉េ ទឹក ត្រូវដឹកនាំតាម ឈាមទៅកាន់សរីរាង្គបញ្ចេញចោល។
• ដឹកនាំអរម៉ូន: អរម៉ូនដែលផលិតចេញពីក្រពេញ អង់ដូគ្រីន ត្រូវដឹកនាំតាមឈាមទៅកាន់ជាលិកា និងកោសិកាគោលដៅ។
• តម្រូវកម្ដៅនិងថេរលំនឹង : ឈាមស្រូបកម្តៅពី ផ្នែកក្ដៅនៃរាងកាយ ហើយបញ្ចេញកម្ដៅនោះ ឱ្យទៅជាផ្នែកត្រជាក់។ ម្យ៉ាងវិញទៀត ឈាម រក្សាលំនឹង pH និងតុល្យភាពទឹក។ សារធាតុ មួយចំនួនដែលរលាយក្នុងឈាម ធន់នឹងការ ប្រែប្រួលរបស់ pH។ សារធាតុខ្លះទៀតនៅក្នុង ឈាមការពារមិនឱ្យទឹកចាកចេញពីឈាម និង ចូលក្នុងជាលិកានៃរាងកាយច្រើនពេក។
• កំណកឈាម : ឈាមមានផ្ទុកប្រូតេអ៊ីនដែល អាចឱ្យមានកំណកឈាម។ ដូចនេះកំណក ឈាមការពារសារពាង្គកាយពីការបាត់បង់ឈាមក្នុងពេលមានរបួស។
• តំណបស៊ាំ : ឈាមមាននាទីដឹកនាំកោសិកា
ពិសេស និងសារធាតុគីមីដែលការពារ សារពាង្គកាយប្រឆាំងទប់ទល់នឹងវីរុស និង បាក់តេរីជាដើម។
តើឈាមជាអ្វី?
ឈាម គឺជាជាលិការាវដែលដឹកនាំរូបធាតុផ្សេងៗស្ទើរ ទាំងអស់នៅក្នុងសារពាង្គកាយ។
ឈាម គឺជាជាលិការាវដែលដឹកនាំរូបធាតុផ្សេងៗស្ទើរ ទាំងអស់នៅក្នុងសារពាង្គកាយ។
See lessតើដំណើររបត់ឈាមមានប៉ុន្មានប្រភេទ? ចូរពិពណ៌នាអំពីដំណើររបត់ឈាមនីមួយៗ។
ដំណើររបត់ឈាមមាន2ប្រភេទដូចជា ៖ • របត់ឈាមសួត(របត់ឈាមខ្លី) បន្ថែម អុកស៊ីសែន និងដកយកកាបូនិចពីឈាម។ ឈាមខ្សត់អុកស៊ីសែនមកពីជាលិកាផ្សេងៗ របស់រាងកាយត្រឡប់ចូលបេះដូង ។ ឈាមនេះ ចូលទៅក្នុងថតលើស្ដាំ ហើយហូរចូលទៅក្នុង ថតក្រោមស្ដាំ ។ ថតក្រោមស្ដាំរុញឈាមនេះ តាមសរសៃអាកទែសួតចូលទៅសួត។ អាកទែ សួត ជាអាកទែតែមួយគត់ដែលដឹកនាំឈាមRead more
ដំណើររបត់ឈាមមាន2ប្រភេទដូចជា ៖
See less• របត់ឈាមសួត(របត់ឈាមខ្លី) បន្ថែម អុកស៊ីសែន និងដកយកកាបូនិចពីឈាម។ ឈាមខ្សត់អុកស៊ីសែនមកពីជាលិកាផ្សេងៗ របស់រាងកាយត្រឡប់ចូលបេះដូង ។ ឈាមនេះ ចូលទៅក្នុងថតលើស្ដាំ ហើយហូរចូលទៅក្នុង ថតក្រោមស្ដាំ ។ ថតក្រោមស្ដាំរុញឈាមនេះ តាមសរសៃអាកទែសួតចូលទៅសួត។ អាកទែ សួត ជាអាកទែតែមួយគត់ដែលដឹកនាំឈាម ខ្សត់អុកស៊ីសែន។អាកទែដទៃទៀតដឹកនាំឈាមសម្បូរអុកស៊ីសែន ។ ឈាមធ្វើដំណើរតាម សរសៃប្ដូរទៅក្នុងសួត វាទទួលបានអុកស៊ីសែន និងបោះបង់កាបូនិច។ សរសៃប្ដូរទាំងនេះ បញ្ចូលគ្នាទៅជាវ៉ែនសួត។ វ៉ែនទាំងនេះដឹកនាំ ឈាមសម្បូរអុកស៊ីសែនទៅកាន់ថតលើឆ្វេង របស់បេះដូង។ វ៉ែនសួត ជាវ៉ែនតែមួយគត់ដែល ដឹកនាំឈាមសម្បូរអុកស៊ីសែន ។ វ៉ែនដទៃទៀត ដឹកនាំឈាមខ្សត់អុកស៊ីសែន។
• របត់ឈាមទូទៅ(របត់ឈាមវែង)ឈាមចេញពីថតលើឆ្វេង ហូរចូលថតក្រោមឆ្វេង ។ របត់
ឈាមទូទៅចាប់ផ្ដើមចេញពីថតក្រោមឆ្វេងនៃ
បេះដូង។ ថតក្រោមឆ្វេងខ្លាំងមានជញ្ជាំងក្រាស់ ជាងថតផ្សេងៗនៃបេះដូង ព្រោះវារុញឈាមទៅ គ្រប់កន្លែងទាំងអស់នៃរាងកាយ។ ចេញពីថត ក្រោមឆ្វេង ឈាមត្រូវបានរុញចូលទៅក្នុង អាអក។ អាអកបែកខ្នែងបង្កើតបានជាសរសៃ
អាកទែដែលបម្រើគ្រប់ផ្នែកទាំងអស់នៃរាងកាយអាកទែចែកជាបន្តបន្ទាប់ បង្កើតបានជាសរសៃ ឈាមតូចៗច្រើន(សរសៃប្ដូរ)។ បណ្ដូររូបធាតុរវាងឈាមនិងជាលិកាកើតមានឡើងតាមរយៈភ្នាសសរសៃប្ដូរ។ សរសៃប្ដូរច្រើន បង្កើតបានជាវ៉ែន ហើយវ៉ែនទាំងនេះដឹកនាំ ឈាមទៅកាន់បេះដូងវិញ។