បានជា ប៉ុល ពត ធ្វើវិសុទ្ធកម្មដោយសារនៅចុងឆ្នាំ ១៩៧៧ បន្ទាប់ពីប៉ុល ពត មកពីចិនទ័ពវៀតណាមបាន វាយចូលភូមិភាគបូព៌ា។ នៅពេលដកទ័ពទៅវិញបានកៀរយកប្រជាជនស៊ីវិលខ្មែរមួយចំនួនទៅជាមួយផង ដែលធ្វើឪ្យ ប៉ុល ពត ចាប់ផ្ដើមសង្ស័យអ្នកនៅតំបន់នោះហើយឈានដល់ការចាប់ខ្លួន និងសម្គាល់មនុស្សកាន់តែច្រើនឡើងៗដោយចោទថាក្បាលយួនខ្លួនខ្មែរ ឬ ពួកគិញយួន ពួកសេ អឺ អា របស់អាមេរិច ឬពួកកាហ្សេបេ របស់សូវៀត។
vrean.com Latest Questions
នៅទូទាំងប្រទេសកម្ពុជាមានគុត(មន្ទីរសន្ដិសុខ)ចំនួនជិត ២០០កន្លែង។ មន្ទីរសន្ដិសុខនៅពេលនោះត្រូវរៀបចំឡើងជាប្រាថ្នាគឺ ថ្នាក់តំបន់ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិភាគ និងមន្ទីរសន្ដិសុខមជ្ឈិម។
ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖ សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិភាគឥស្លាម • ជនជាតិភាគតិចវៀតណាម • ជនជាតិភាគតិចចិន • បញ្ញាវន្ដ • ជនក្បត់ដទៃទៀត សត្រូវខាងក្រៅ • រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។
មន្ទីរសន្ដិសុខដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហមគឺ មន្ទីរ ស.២១ ឬគុកទួលស្លែងមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ជាអតីតវិទ្យាល័យពញាយ៉ាត ឬវិទ្យាល័យទួលស្វាយព្រៃ។ គុកនេះគ្រប់គ្រងដោយលោក កាំង ហ្កិចអ៊ាវ ហៅឌុច។ មានអ្នកទោសប្រហែលមួយម៉ឺនបួនពាន់នាក់ (១៤០០០) ហើយមានតែ១២នាក់ទេ ដែលរួចរស់មានជីវិតព្រោះពួកគេជាជាងគំនូរជាងជួលជុលនាឡិនានិងជាងចម្លាក់។