នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមានដូចជា លោក ជា ស៊ីម លោកហ៊ុន សែន និង លោកហេង សំរិន ដែលជាអ្នកតស៊ូចេញមកពីវណ្ណៈកសិករ។
vrean.com Latest Questions
អង្គការគ្រប់គ្រងរដ្ឋសំខាន់ៗនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមាន៤ គឺ ៖ • គណបក្សាប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយអគ្គលេខាធិការ ប៉ែន សុវណ្ណ អតីតខ្មែរឥស្សរៈដែលបានរៀនសូត្រទ្រឹស្ដីកុំមុយនីសនៅប្រទេសវៀតណាមខាងជើងនាឆ្នាំ ១៩៥៤។ នោខែធ្នូ ១៩៤១ដំណែងនេះបានទៅលើលោក ហេង សំរិន។ • ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ឬក្រុមប្រឹក្សារដ្ឋមន្ដ្រីដែលមានរដ្ឋមន្ដ្រី១៧រូប មាន ប៉ែន សុវណ្ណជាប្រធានហើយដល់ឆ្នាំ ១៩៤១ ជំនួសដោយលោក ចាន់ ស៊ី ។ ក្រុមប្រឹក្សានេះមានមុខងារយ៉ាងសំខាន់ៗរបស់បក្ស។ ក្រុមប្រឹក្សានេះបើការប្រជុំយ៉ាងទៀតទាត់ ហើយរាល់ពេលប្រជុំម្ដងៗតំណាងក្រសួងនីមួយៗត្រូវឡើងារាយការណ៍ ...
ប្រទេសកម្ពុជាបានប្ដូរឈ្មោះមកជារដ្ឋកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។
សម័យប្រជុំវិសាមញ្ញពីថ្ងៃ២៩ ដល់ ថ្ងៃ៣០ ខែមេសា ១៩៨៩ បានធ្វើវិសោធន៍កម្មរដ្ឋធនុញ្ញ ដូចជា ៖ • ប្ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជា រដ្ឋកម្ពុជា ព្រមទាំងប្ដូរទង់ជាតិ និងភ្លេងជាតិផងដែរ • លុបបំបាត់ទោសប្រហារជិវិត • ទទួលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ • បង្កើតច្បាប់កាពារកម្មសិទ្ធឯកជន និងទីផ្សារសេរី • ផ្ដល់សេរីភាពសាពត៌មាននិងការបង្កើតអង្គការសង្គមស៊ីវិល • ប្រកាសប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យានិងមិនចូលបក្សសម្ព័ន្ធ។
ថ្នាក់ដឹកនាំនៅគុកទួលស្លែងឬមន្ទីរស ២១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរបស់ លោក សុន សេន ហៅសមមិត្ត ខៀវ។ រចនាសម័្ពន្ធមានដូចជា៖ • ប្រធានមន្ទីរស ២១គឺកាំង ហ្កិចអ៊ាវ ហៅខឌុច • អនុប្រធានគឺ ឃីម វ៉ាត ហៅហ៊ា • ប៉េង មេបញ្ជាការលើអ្នកយាម • ចាន់ ប្រធានអង្គភាពសួរចម្លើយ • ប៉ុន អ្នកសួរចម្លើយ។
ជាតិ? ខ្មែរក្រហមបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិមានដូចជា៖ • លុបបំបាត់វិស័យអប់រំ • បំបាត់សាសនា ផ្សឹកលោកសង្ឃ • បំបាត់ប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបអាពាហ៍ពិពាហ៍ • ឪ្យប្រជាជនប្រើសម្លៀកបំពាក់ពណ៌ខ្មៅ។
ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចជា៖ • ការពុំមានអាហារហូនគ្រប់គ្រាន់ • ការធ្វើទារុណកម្មលើរូបរាងកាយ និងទារុណកម្មផ្សេងៗទៀត • គ្មានសិទ្ធិក្នុងការជួបជុំក្រុមគ្រួសារបងប្អូន និងសិទ្ធិផ្សេងៗទៀត • ការបង្ខំឪ្យធ្វើការលើសកម្លាំងគ្មាពេលឈប់សម្រាក • ការមិនឪ្យប្រជាជនគោរពប្រពៃណីវប្បធម៌ • ការគ្មានការអប់រំបានជ្រៅជ្រះ • ការគ្មានសិទ្ធិសម្រេចលើអ្វីទាំងអស់។
ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមប្រកបដោយសម្លៀកបំពាក់ ពណ៌ ខ្មៅ និងពណ៌អាចម៍សេះ បានវាយលុកចូលក្រុងភ្នំពេញតាមគ្រប់មុខព្រួញ ហើយកាន់កាប់ភ្នំពេញនៅម៉ោង ៩និង៣០នាទីព្រឹក។ ប្រជាជននាំគ្នាអបអរសាទរកងទ័ពក្រហម តែផ្ទុយទៅវិញពួកខ្មែរក្រហមបានគំរាមកំហែងបណ្ដេញប្រជាជនឪ្យចេញពីក្រុងភ្នំពេញឪ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បើនរណាហ៊ានរឹងទទឹងនិងបញ្ជាអង្គការអ្នកនោះនឹងត្រូវអង្គការចាប់ចងឬក៏ចាញ់ភ្លាមនៅនឹងកន្លែង។
បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ដោយសារមូលហេតុ៖ • ទាក់ទងនឹងបញ្ហាស្បៀងមិនអាចផ្ដត់ផ្គងប្រជាជននៅទីប្រជុំជនក៏ដូចជា ក្រុងចំណែកនៅឯជនបទមានស្បៀងគ្រប់គ្រាន់ • បញ្ជូនប្រជាជនឪ្យទៅធ្វើស្រែចំការតាមទីជនបទ • ការលំបាកក្នុងការគ្រប់គ្រងប្រជាជនរាប់លាននាក់ប្រឆាំងបដិវត្តន៍ • អ្នកដឹកនាំបក្សកុំមុយនីសមានការភ័យខ្លាចចំពោះសនិ្តសុខផ្ទាល់ខ្លួន។
នៅ ១៩៧៧ ពួកមេដឹកនាំខ្មែរក្រហមបានបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជា ចែកជា៧ ភូមិភាគគឺ៖ • ភូមិភាគបូព៌ា (ភូមិភាគ២០៣) • ភូមិភាគនិរតី (ភូមិ៤០៥) • ភូមិភាគឧត្តរ (ភូមិភាគ៣០៣) • ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) • ភូមិភាគបស្ទឹម (ភូមិភាគ៤០១) • ភូមិភាគឦសាន (ភូមិភាគ១០៨) • ភូមិភាគកណ្ដាល។