ការបោះឆ្នោតជាសាកលនៅកម្ពុជាដែលរៀបចំឡើងដោយអ៊ុនតាក់ត្រូវបានរៀបចំធ្វើឡើងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទៅ ២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានគណបក្សចូលរួមចំនួន២០។
vrean.com Latest Questions
ដោយផ្អែកលើសំឡេងគាំទ្ររបស់ប្រជាជន សម្ដេច សីហនុបានបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាននាយករដ្ឋឋមន្ដ្រីពីររូបគឺព្រះអង្គម្ចាស់រណឫទ្ធិ ធ្វើជាបនាយករដ្ឋមន្ដ្រីទី១ ហើយសម្តេចហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីទី២។
សម្ដេច នរោត្តម សីហនុ សោយរាជ្យជាលើកទី២ នៅថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ បានប្រកាសឪ្យប្រើប្រាស់ នៅថ្ងៃ ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។
ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់សព្វថ្ងៃ(២០១៦)ប្រទេសកម្ពុជា បានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្ដបានចំនួន ៥ដង ឬ ៥អាណត្តិនៃរដ្ឋសភារួចមកហើយ។
ស្រ្ដីកម្ពុជាត្រូវបានអនុញ្ញាតឪ្យមានសិទ្ធិបោះឆ្នោតដំបូងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៥៨។
វិធានការ៣ យ៉ាងក្នុងផលិតកម្មើស្បៀងនៃមហាសន្និបាតបក្សលើទី៤ មានដូចជា ពង្រីកផ្ទៃដិកសិកម្ម បង្កើនផ្ទៃដីដាំដុះ និងប្រជាពលវប្បកម្ម។
មូលដ្ឋានផលិតកម្មសំខាន់បំផុតរបស់រដ្ឋសម្រាប់នាំចេញនៅពេលចំការកៅស៊ូ ដែលមាននៅ ខេត្តរតនគីរី កំពង់សោម កំពង់ចាម និងក្រចេះ។
មុខព្រួញទាំងបួននៃសេដ្ឋកិច្ចកម្ពុជាសម័យនោះមានគឺ ស្រូវ កៅស៊ូ ព្រៃឈើ និងត្រី។
ចលនាត្រីភាគីរួមមាន ភាគីកម្ពុជាប្រជាធិបតេយ្យ ភាគីហ៊ុន ស៊ីនប៉ិច និងភាគីចលនាតស៊ូរបស់លោក សឺន សាន។ ចលនាត្រីភាគីនេះដឹកនាំដោយសម្ដេច នរោត្តម សីហនុ។