Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអ្នកស្រុកចេនឡាគោរពសាសនាអ្វីខ្លះ?
អ្នកស្រុកចេនឡា គោរពសាសនាដូចជាព្រាហ្មណ៍(គណៈសិវៈ ឥសូរ ) និង ហរិហរៈ។
អ្នកស្រុកចេនឡា គោរពសាសនាដូចជាព្រាហ្មណ៍(គណៈសិវៈ ឥសូរ ) និង ហរិហរៈ។
See lessតើពិធីបុណ្យសពនៅសម័យចេនឡាគេប្រព្រិត្តិទៅយ៉ាងដូចម្តេច?
ពិធីបុណ្យសពនៅសម័យចេនឡាគឺកូនទាំងអស់នៃសពត្រូវកោរសក់ ត្រូវអត់បាយប្រាំពីរថ្ងៃ ស្រែកយំខ្លាំងៗ គេបូជាសពនឹងឈើក្រអូប រួចរើសធាតុដាក់ក្នុងកោដ្ឋដី ប្រាក់ឬមាសទៅតាមគ្រួសារមានឬក្រ។
ពិធីបុណ្យសពនៅសម័យចេនឡាគឺកូនទាំងអស់នៃសពត្រូវកោរសក់ ត្រូវអត់បាយប្រាំពីរថ្ងៃ ស្រែកយំខ្លាំងៗ គេបូជាសពនឹងឈើក្រអូប រួចរើសធាតុដាក់ក្នុងកោដ្ឋដី ប្រាក់ឬមាសទៅតាមគ្រួសារមានឬក្រ។
See lessតើការជ្រើសរើសគូស្រករនៅសម័យចេនឡា មានលក្ខណៈដូចម្តេច?
ក្នុងការជ្រើសរើសគូស្រករនៅសម័យចេនឡាគឺការជ្រើសរើសគូរស្រករ កូនកំលោះទៅស្តីដណ្តឹងកូនក្រមុំ ពេលការរួចឪពុកម្តាយទាំងពីរត្រូវចែកទ្រព្យសម្បត្តិតាមធនធានឱ្យទៅកូន រួចបែកផ្ទះទៅនៅដោយឡែក។
ក្នុងការជ្រើសរើសគូស្រករនៅសម័យចេនឡាគឺការជ្រើសរើសគូរស្រករ កូនកំលោះទៅស្តីដណ្តឹងកូនក្រមុំ ពេលការរួចឪពុកម្តាយទាំងពីរត្រូវចែកទ្រព្យសម្បត្តិតាមធនធានឱ្យទៅកូន រួចបែកផ្ទះទៅនៅដោយឡែក។
See lessតើហេតុអ្វីបានជាព្រះរាជាខ្មែរនៅចេនឡាកសាងទីក្រុងនៅតាមមាត់ទឹក?
បានជាព្រះរាជាខ្មែរនៅចេនឡាកសាងទីក្រុងនៅតាមមាត់ទឹកព្រោះ៖ • ងាយស្រួលដល់កសិកម្ម • សម្រាប់ជីវភាពប្រចាំថ្ងៃ • ងាយស្រួលការពារសត្រូវ • ជាផ្លូវគមនាគមន៍ ផ្លូវពាណិជ្ជកម្ម • ងាយស្រួលទំនាក់ទំនងខាងសាសនា...។
បានជាព្រះរាជាខ្មែរនៅចេនឡាកសាងទីក្រុងនៅតាមមាត់ទឹកព្រោះ៖
See less• ងាយស្រួលដល់កសិកម្ម
• សម្រាប់ជីវភាពប្រចាំថ្ងៃ
• ងាយស្រួលការពារសត្រូវ
• ជាផ្លូវគមនាគមន៍ ផ្លូវពាណិជ្ជកម្ម
• ងាយស្រួលទំនាក់ទំនងខាងសាសនា…។
ចូរនិយាយពីនយោបាយក្នុង និងក្រៅប្រទេសនៅសម័យចេនឡា។
នយោបាយក្នុងនិងក្រៅប្រទេសនៅសម័យចេនឡាគឺ៖ • នយោបាយក្នុងប្រទេស៖ ធ្វើសង្រ្គាមពង្រីកទឹកដីត្រួតត្រាលើរដ្ឋតូចៗដើម្បីបង្រួបបង្រួមជាតិជុំវិញព្រះមហារាជ។ • នយោបាយក្រៅប្រទេស៖ អនុវត្តន៍នយោបាយចងសម្ព័ន្ធមិត្តជាមួយប្រទេសធំៗមានចិន ឥណ្ឌាចាម្ប៉ា តុងកឹង...។
នយោបាយក្នុងនិងក្រៅប្រទេសនៅសម័យចេនឡាគឺ៖
See less• នយោបាយក្នុងប្រទេស៖ ធ្វើសង្រ្គាមពង្រីកទឹកដីត្រួតត្រាលើរដ្ឋតូចៗដើម្បីបង្រួបបង្រួមជាតិជុំវិញព្រះមហារាជ។
• នយោបាយក្រៅប្រទេស៖ អនុវត្តន៍នយោបាយចងសម្ព័ន្ធមិត្តជាមួយប្រទេសធំៗមានចិន ឥណ្ឌាចាម្ប៉ា តុងកឹង…។
តើការផ្ទេររាជសម្បត្តិនៅសម័យចេនឡាប្រព្រឹត្តិទៅយ៉ាងដូចម្តេច? ហើយពេលមានស្តេចថ្មីឡើងសោយរាជ្យគេត្រូវធ្វើដូចម្តេច?
ការផ្ទេររាជសម្បត្តិនៅសម័យចេនឡាប្រព្រឹត្តិពីព្រះបិតាទៅបុត្រានៃអគ្គមហេសី នៅថ្ងៃអភិសេកព្រះរាជាថ្មី បងប្អូននៃស្តេចថ្មីត្រូវគេធ្វើឱ្យមានស្នាមរបួសដូចជា៖ • កាត់ម្រាមដៃ • កាត់ច្រមុះ • កាត់ត្រចៀក រួចយកទៅឃុំទុករហូតដល់ពិធីចប់សព្វគ្រប់។
ការផ្ទេររាជសម្បត្តិនៅសម័យចេនឡាប្រព្រឹត្តិពីព្រះបិតាទៅបុត្រានៃអគ្គមហេសី នៅថ្ងៃអភិសេកព្រះរាជាថ្មី បងប្អូននៃស្តេចថ្មីត្រូវគេធ្វើឱ្យមានស្នាមរបួសដូចជា៖
See less• កាត់ម្រាមដៃ
• កាត់ច្រមុះ
• កាត់ត្រចៀក រួចយកទៅឃុំទុករហូតដល់ពិធីចប់សព្វគ្រប់។
តើស្តេចអង្គណាដែលបានរំដោះចេនឡាទឹកលិចចេញពីជ្វា? នៅក្នុងឆ្នាំណា?
ស្តេច ដែលបានរំដោះចេនឡាទឹកលិចចេញពីជ្វា គឺព្រះបាទជ័យវរ័្មនទី២នៅក្នុងឆ្នាំ ៨០២នៃគ.ស។
ស្តេច ដែលបានរំដោះចេនឡាទឹកលិចចេញពីជ្វា
See lessគឺព្រះបាទជ័យវរ័្មនទី២នៅក្នុងឆ្នាំ ៨០២នៃគ.ស។
តើមូលហេតុអ្វីដែលបណ្តាលឱ្យចេនឡាទឹកលិចស្ថិតក្រោមអំណាចជ្វា?
មូលហេតុដែលបណ្តាលឱ្យចេនឡាទឹកលិចស្ថិតក្រោមអំណាចជ្វាព្រោះ៖ • ប្រទេសមានវិបត្តិផ្ទៃក្នុង • រដ្ឋបុរីតូចៗដណ្តើមកាន់អំណាច • ជ្វាចូលឆក់ប្លន់ទ្រព្យសម្បត្តិតាមឆ្នេរសមុទ្រ និងដងទន្លេនៅអាស៊ីអាគ្នេយ៍។
មូលហេតុដែលបណ្តាលឱ្យចេនឡាទឹកលិចស្ថិតក្រោមអំណាចជ្វាព្រោះ៖
See less• ប្រទេសមានវិបត្តិផ្ទៃក្នុង
• រដ្ឋបុរីតូចៗដណ្តើមកាន់អំណាច
• ជ្វាចូលឆក់ប្លន់ទ្រព្យសម្បត្តិតាមឆ្នេរសមុទ្រ និងដងទន្លេនៅអាស៊ីអាគ្នេយ៍។
តើចេនឡាទឹកលិចត្រូវបានបែកខ្ញែកជាបុរីរដ្ឋតូចៗចំនួនប៉ុន្មាន? អ្វីខ្លះ?
ចេនឡាទឹកលិចត្រូវបានបែកខ្ញែកជាបុរីរដ្ឋតូចៗ ចំនួន៥ដូចជា៖ • សម្ភុបុរៈ • អនិន្ទិត្យបុរៈ • ពាលាទិត្យបុរៈ • សក្រានកាបុរៈ • អាមូហបុរៈ។
ចេនឡាទឹកលិចត្រូវបានបែកខ្ញែកជាបុរីរដ្ឋតូចៗ
See lessចំនួន៥ដូចជា៖
• សម្ភុបុរៈ
• អនិន្ទិត្យបុរៈ
• ពាលាទិត្យបុរៈ
• សក្រានកាបុរៈ
• អាមូហបុរៈ។
តើរាជធានីចេនឡាទឹកលិចស្ថិតនៅឯណា? ដឹកនាំដោយស្តេចព្រះនាមអ្វី?
ចេនឡាទឹកលិចមានរាជធានីនៅសម្ភុបុរៈ (ក្រចេះ) ដឹកនាំដោយព្រះបាទបុស្ករាក្ស។
ចេនឡាទឹកលិចមានរាជធានីនៅសម្ភុបុរៈ (ក្រចេះ) ដឹកនាំដោយព្រះបាទបុស្ករាក្ស។
See less