Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ហេតុអ្វីបានជាមនុស្សនៅសម័យអង្គរសុទ្ធសឹងតែខ្លាំងពូកែ?
បានជាមនុស្សនៅសម័យអង្គរសុទ្ធសឹងតែខ្លាំងពូកែគឺ ដោយសារធនធានមនុស្សតាំងពីសម័យនគរភ្នំ និងសម័យចេនឡាសុទ្ធសឹងជាមនុស្សខ្លាំងពូកែ ម៉្យាងទៀតខ្មែរនៅសម័យអង្គរជាអ្នកមានទឹកចិត្តអំណត់ ឧស្សាហ៍ព្យាយាម និងខិតខំអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន ដូចនេះបានជាព្រះរាជាខ្មែរឱ្យគេឆ្លាក់រឿងកូរសមុទ្រទឹកដោះដែលជានិមិត្តរូបនៃការងារ ការប្Read more
បានជាមនុស្សនៅសម័យអង្គរសុទ្ធសឹងតែខ្លាំងពូកែគឺ ដោយសារធនធានមនុស្សតាំងពីសម័យនគរភ្នំ និងសម័យចេនឡាសុទ្ធសឹងជាមនុស្សខ្លាំងពូកែ ម៉្យាងទៀតខ្មែរនៅសម័យអង្គរជាអ្នកមានទឹកចិត្តអំណត់ ឧស្សាហ៍ព្យាយាម និងខិតខំអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន ដូចនេះបានជាព្រះរាជាខ្មែរឱ្យគេឆ្លាក់រឿងកូរសមុទ្រទឹកដោះដែលជានិមិត្តរូបនៃការងារ ការប្រណាំងប្រជែង ការតស៊ូ និងសេចក្តីប្រាថ្នាយ៉ាងមុតមាំរបស់ខ្មែរនៅតាមជញ្ជាំងប្រាសាទ។
See lessតើមូលហេតុអ្វីបានជាព្រះរាជាខ្មែរជ្រើសរើសក្រុងអង្គរធ្វើជារាជធានី?
មូលហេតុដែលនាំឱ្យព្រះរាជាខ្មែរជ្រើសរើសក្រុងអង្គរធ្វើជារាជធានីគឺ ៖ • រាជធានីអង្គរ គឺជាតំបន់កណ្តាលនៃព្រះរាជាណាចក្រកម្ពុជា • ជាទីប្រជុំនៃផ្លូវជំនួញទាំងផ្លូវគោក និងផ្លូវទឹក • សម្បូរធនធានធម្មជាតិ • សម្បូរធនធានមនុស្ស • សម្បូរថ្មភក់សម្រាប់កសាងប្រាសាទ • ដីមានជីជាតិ…។
មូលហេតុដែលនាំឱ្យព្រះរាជាខ្មែរជ្រើសរើសក្រុងអង្គរធ្វើជារាជធានីគឺ ៖
See less• រាជធានីអង្គរ គឺជាតំបន់កណ្តាលនៃព្រះរាជាណាចក្រកម្ពុជា
• ជាទីប្រជុំនៃផ្លូវជំនួញទាំងផ្លូវគោក និងផ្លូវទឹក
• សម្បូរធនធានធម្មជាតិ
• សម្បូរធនធានមនុស្ស
• សម្បូរថ្មភក់សម្រាប់កសាងប្រាសាទ
• ដីមានជីជាតិ…។
តើព្រះបាទជ័យវរ័្មនទី៧មានអគ្គមហេសីប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទជ័យវរ័្មនទី៧មានអគ្គមហេសីពីរអង្គគឺ ៖ • ព្រះនាងជ័យរាជទេវី • ព្រះនាងឥន្ទ្រទេវី។
ព្រះបាទជ័យវរ័្មនទី៧មានអគ្គមហេសីពីរអង្គគឺ ៖
See less• ព្រះនាងជ័យរាជទេវី
• ព្រះនាងឥន្ទ្រទេវី។
តើព្រះបាទជ័យវរ័្មនទី៧មានស្នាព្រះហស្តអ្វីខ្លះ?
ស្នាព្រះហស្តព្រះបាទជ័យវរ័្មនទី៧មាន៖ • កសាងក្រុងអង្គរទី៤ត្រង់ប្រាសាទបាយ័ន • បានរំដោះប្រទេសចេញពីចាម • វាយចាមដាក់ជាចំណុះវិញ • កសាងប្រាសាទដូចជា ប្រាសាទបាយ័ន បន្ទាយឆ្មារ បន្តាយក្តី ព្រះខ័ន នាគព័ន្ធ... • កសាងសាលាសំណាក់១២១ មន្ទីរពេទ្យ១០២ ស្ពាន-ថ្នល់... • បង្កើតសកលវិទ្យាល័យដំបូងគេនៅកម្ពុជា • អភិវឌ្ឈប្រទេសជាRead more
ស្នាព្រះហស្តព្រះបាទជ័យវរ័្មនទី៧មាន៖
See less• កសាងក្រុងអង្គរទី៤ត្រង់ប្រាសាទបាយ័ន
• បានរំដោះប្រទេសចេញពីចាម
• វាយចាមដាក់ជាចំណុះវិញ
• កសាងប្រាសាទដូចជា ប្រាសាទបាយ័ន បន្ទាយឆ្មារ បន្តាយក្តី ព្រះខ័ន នាគព័ន្ធ…
• កសាងសាលាសំណាក់១២១ មន្ទីរពេទ្យ១០២ ស្ពាន-ថ្នល់…
• បង្កើតសកលវិទ្យាល័យដំបូងគេនៅកម្ពុជា
• អភិវឌ្ឈប្រទេសជាតិ ធ្វើសង្គ្រាមពង្រីកទឹកដី
• ផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្រ្ត
• នាំឱ្យចក្រភពអង្គររីកចម្រើនដល់ចំណុចកំពូលក្នុងប្រវត្តិសាស្រ្តកម្ពុជា។
តើព្រះបាទជ័យវរ័្មនទី៧ជាបុត្ររបស់ព្រះរាជាអង្គណា?
ព្រះបាទជ័យវរ័្មនទី៧ជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ័្មនទី២។
ព្រះបាទជ័យវរ័្មនទី៧ជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ័្មនទី២។
See lessតើយសោធរបុរៈ៤មានព្រះរាជាប៉ុន្មានអង្គសោយរាជ្យ? ព្រះនាមអ្វីខ្លះ?
យសោធរបុរៈ៤មានព្រះរាជា២អង្គសោយរាជ្យមានព្រះនាមដូចជា៖ • ព្រះបាទជ័យវរ័្មនទី៧(១១៨១-១២១៨ នៃគ.ស) • ព្រះបាទឥន្ទ្រវរ័្មនទី២(១២១៨-១២៤៣នៃគ.ស)
យសោធរបុរៈ៤មានព្រះរាជា២អង្គសោយរាជ្យមានព្រះនាមដូចជា៖
See less• ព្រះបាទជ័យវរ័្មនទី៧(១១៨១-១២១៨ នៃគ.ស)
• ព្រះបាទឥន្ទ្រវរ័្មនទី២(១២១៨-១២៤៣នៃគ.ស)
តើស្តេចចាមព្រះនាមអ្វីបានវាយលុកក្រុងអង្គរ? ក្នុងរាជស្តេចអង្គណា? ហើយត្រួតត្រាក្រុងអង្គរប៉ុន្មានឆ្នាំ?
ស្តេចចាមដែលបានវាយលុកក្រុងអង្គរព្រះនាមជ័យឥន្ទ្រវរ័្មនទី៤ក្នុងរាជព្រះបាទត្រីភូវនាទិត្យវរ័្មន។ហើយត្រួតត្រាក្រុងអង្គរអស់រយៈពេល៤ឆ្នាំ(១១៧៧-១១៨១នៃគ.ស)។
ស្តេចចាមដែលបានវាយលុកក្រុងអង្គរព្រះនាមជ័យឥន្ទ្រវរ័្មនទី៤ក្នុងរាជព្រះបាទត្រីភូវនាទិត្យវរ័្មន។ហើយត្រួតត្រាក្រុងអង្គរអស់រយៈពេល៤ឆ្នាំ(១១៧៧-១១៨១នៃគ.ស)។
See lessតើព្រះបាទសូរ្យវរ័្មនទី១មានស្នាព្រះហស្តអ្វីខ្លះ?
ព្រះបាទសូរ្យវរ័្មនទី១មានស្នាព្រះហស្តដូចជា៖ • ជាអ្នកកសាងក្រុងអង្គរទី២ត្រង់ប្រាសាទបាពួន • ធ្វើសង្គ្រាមពង្រីកទឹកដី • កសាងប្រាសាទជាច្រើនដូចជា ប្រាសាទព្រះវិហារ ព្រះខ័ន.... • គោរពសាសនាព្រាហ្មណ៍ . ..។
ព្រះបាទសូរ្យវរ័្មនទី១មានស្នាព្រះហស្តដូចជា៖
See less• ជាអ្នកកសាងក្រុងអង្គរទី២ត្រង់ប្រាសាទបាពួន
• ធ្វើសង្គ្រាមពង្រីកទឹកដី
• កសាងប្រាសាទជាច្រើនដូចជា ប្រាសាទព្រះវិហារ ព្រះខ័ន….
• គោរពសាសនាព្រាហ្មណ៍ . ..។
តើវិបត្តិរាជបល័្លង្គនៅសម័យអង្គរអស់រយៈពេល៩ឆ្នាំរវាងស្តេចអង្គណានិងអង្គណា? នរណាទទួលជ័យជំនះ?
វិបត្តិរាជបល័្លង្គនៅសម័យអង្គរអស់រយៈពេល៩ឆ្នាំរវាងព្រះបាទជ័យវីរវរ័្មននិងព្រះបាទសូរ្យវរ័្មនទី១។ហើយសង្គ្រាមនេះគឺព្រះបាទសូរ្យវរ័្មនទី១ជាអ្នកទទួលជ័យជំនះ។
វិបត្តិរាជបល័្លង្គនៅសម័យអង្គរអស់រយៈពេល៩ឆ្នាំរវាងព្រះបាទជ័យវីរវរ័្មននិងព្រះបាទសូរ្យវរ័្មនទី១។ហើយសង្គ្រាមនេះគឺព្រះបាទសូរ្យវរ័្មនទី១ជាអ្នកទទួលជ័យជំនះ។
See lessតើព្រះបាទយសោវរ្ម័នទី១មានស្នាព្រះហស្តអ្វីខ្លះ?
ព្រះបាទយសោវរ្ម័នទី១មានស្នាព្រះហស្តដូចជា៖ • ជាអ្នកផ្តើមកសាងយសោធរបុរៈ១(ភ្នំបាខែង) • ជាស្តេចសឹកសង្រ្គាមខ្លាំងពូកែ • ជាគ្រូអាចារ្យ សាស្រ្តាចារ្យ • កសាងប្រាសាទ អាស្រម បារាយណ៏ខាងកើត • ផ្តើមបង្កើតប្រាសាទព្រះវិហារដើម្បីឧទ្ទិសដល់អទិទេព សិខរេស្វរៈ • រៀបចំរដ្ឋបាលប្រទេស និងវណ្ណៈសង្គម...។
ព្រះបាទយសោវរ្ម័នទី១មានស្នាព្រះហស្តដូចជា៖
See less• ជាអ្នកផ្តើមកសាងយសោធរបុរៈ១(ភ្នំបាខែង)
• ជាស្តេចសឹកសង្រ្គាមខ្លាំងពូកែ
• ជាគ្រូអាចារ្យ សាស្រ្តាចារ្យ
• កសាងប្រាសាទ អាស្រម បារាយណ៏ខាងកើត
• ផ្តើមបង្កើតប្រាសាទព្រះវិហារដើម្បីឧទ្ទិសដល់អទិទេព សិខរេស្វរៈ
• រៀបចំរដ្ឋបាលប្រទេស និងវណ្ណៈសង្គម…។