Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើតាមសិលាចារឹករបស់ចាមពីមុនជនជាតិថៃរស់នៅឯណា?
តាមសិលាចារឹករបស់ចាម ពីមុនជនជាតិថៃរស់នៅក្នុងជួរកងទ័ពខ្មែរក្នុងឋានៈជាទាសករ ឬជាឈ្លើយសឹក។
តាមសិលាចារឹករបស់ចាម ពីមុនជនជាតិថៃរស់នៅក្នុងជួរកងទ័ពខ្មែរក្នុងឋានៈជាទាសករ ឬជាឈ្លើយសឹក។
See lessចូរនិយាយពីដើមកំណើតអក្សរនិងការប្រើប្រាស់អក្សរខ្មែរ។
ដើមកំណើតអក្សរ និងការប្រើប្រាស់អក្សរខ្មែរ គឹ • អក្សរខ្មែរដំបូងមានទ្រង់ទ្រាយដូចគ្នានឹងអក្សរឥណ្ឌាខាងត្បូង គឺអក្សរនាគរី។ • ព្យញ្ជនៈសម័យមុនអង្គរមានរាងគ្រោតគ្រាតមិនស្មើមិនសម សក់ខ្លី ជើងខ្លីចំនួនតិច។ • ព្យញ្ជនៈសម័យអង្គរមានរាងសង្ហា មានសក់ជាក្បាច់រចនាសក្តិសម រវាង សក់ ជើង និងតួ។ • ព្យញ្ជនៈសម័យក្រោយអង្គរមានរាងRead more
ដើមកំណើតអក្សរ និងការប្រើប្រាស់អក្សរខ្មែរ គឹ
See less• អក្សរខ្មែរដំបូងមានទ្រង់ទ្រាយដូចគ្នានឹងអក្សរឥណ្ឌាខាងត្បូង គឺអក្សរនាគរី។
• ព្យញ្ជនៈសម័យមុនអង្គរមានរាងគ្រោតគ្រាតមិនស្មើមិនសម សក់ខ្លី ជើងខ្លីចំនួនតិច។
• ព្យញ្ជនៈសម័យអង្គរមានរាងសង្ហា មានសក់ជាក្បាច់រចនាសក្តិសម រវាង សក់ ជើង និងតួ។
• ព្យញ្ជនៈសម័យក្រោយអង្គរមានរាងទ្រេតសក់និងជើងវែងៗ។
តើវត្ថុធាតុដើមដែលបុព្វបុរសយើងនៅសម័យអង្គរផ្សំថ្នាំពីរុក្ខជាតិមានអ្វីខ្លះ?
នៅសម័យអង្គរផ្សំថ្នាំពីរុក្ខជាតិមាន៖ប្រេងខ្យល់ ស្ករ ទេព្វិរូ ជីវ៉ាន់ស៊ុយ ក្រវាញ ខ្ញី ទឹកឃ្មុំ......។
នៅសម័យអង្គរផ្សំថ្នាំពីរុក្ខជាតិមាន៖ប្រេងខ្យល់ ស្ករ ទេព្វិរូ ជីវ៉ាន់ស៊ុយ ក្រវាញ ខ្ញី ទឹកឃ្មុំ……។
See lessតើព្រះបាទជ័យវរ្ម័នទី៧ មានស្នាព្រះហស្តសំខាន់ៗអ្វីខ្លះ?
មានស្នាព្រះហស្តសំខាន់ដូចជា៖ • បានសង់មន្ទីរពេទ្យចំនួន១០២ នៅពាសពេញផ្ទៃប្រទេស • ធ្វើសង្គ្រាមពង្រីកទឹកដី •កសាងប្រាសាទជាច្រើនកន្លែង • កសាងក្រុងអង្គរទី៤ • រំដោះប្រទេសចេញពីចាម • កសាងសាលាដំណាក់ចំនួន១២១ • កសាងស្ពាន និងថ្នល់ខ្វាត់ខ្វែង • ព្រះអង្គបានចារទុកនៅតាមមន្ទីរពេទ្យ“សេចក្តីឈឺចាប់របស់ប្រជារាស្ត្រ គឺជាទុក្Read more
មានស្នាព្រះហស្តសំខាន់ដូចជា៖
See less• បានសង់មន្ទីរពេទ្យចំនួន១០២ នៅពាសពេញផ្ទៃប្រទេស
• ធ្វើសង្គ្រាមពង្រីកទឹកដី
•កសាងប្រាសាទជាច្រើនកន្លែង
• កសាងក្រុងអង្គរទី៤
• រំដោះប្រទេសចេញពីចាម
• កសាងសាលាដំណាក់ចំនួន១២១
• កសាងស្ពាន និងថ្នល់ខ្វាត់ខ្វែង
• ព្រះអង្គបានចារទុកនៅតាមមន្ទីរពេទ្យ“សេចក្តីឈឺចាប់របស់ប្រជារាស្ត្រ គឺជាទុក្ខរបស់ព្រះរាជា”…។
តើនៅសម័យអង្គរមានអ្នកប្រាជ្ញល្បីៗផ្នែកអ្វីខ្លះ?
នៅសម័យអង្គរមានអ្នកប្រាជ្ញល្បីៗជាច្រើនផ្នែកដូចជា៖ • ស្ថាបត្យករ •វិស្វករ • សិល្បៈករ អ្នកចម្លាក់ •អ្នកសូន្យរូប • គណិតវិទូ • តារាវិទូ។
នៅសម័យអង្គរមានអ្នកប្រាជ្ញល្បីៗជាច្រើនផ្នែកដូចជា៖
See less• ស្ថាបត្យករ
•វិស្វករ
• សិល្បៈករ អ្នកចម្លាក់
•អ្នកសូន្យរូប
• គណិតវិទូ
• តារាវិទូ។
តើព្រះនាងជ័យរាជទេវី បានជួយអ្វីខ្លះដល់វិស័យអប់រំ?
ព្រះនាងជ័យរាជទេវីបានជួយដល់វិស័យអប់រំ ដូចជា ព្រះនាងមានទឹកព្រះទ័យសន្តោសប្រណីដល់ពួក ស្រីកំព្រា ហើយបានណែនាំពួកស្រីកំព្រាឱ្យសាងផ្នួសជាដូនជី។
ព្រះនាងជ័យរាជទេវីបានជួយដល់វិស័យអប់រំ ដូចជា ព្រះនាងមានទឹកព្រះទ័យសន្តោសប្រណីដល់ពួក ស្រីកំព្រា ហើយបានណែនាំពួកស្រីកំព្រាឱ្យសាងផ្នួសជាដូនជី។
See lessតើព្រះនាងឥន្ទ្រទេវី បានជួយអ្វីខ្លះដល់វិស័យអប់រំ?
ព្រះនាងឥន្ទ្រទេវី បានជួយដល់វិស័យអប់រំ ព្រះនាងត្រូវបានព្រះរាជាតែងតាំងជាសាកលវិទ្យាធិការវិនីនៅក្នុងសាកលវិទ្យាល័យមួយឈ្មោះថាទិលកកុត្តរ ព្រះនាងមានប្រាជ្ញាឈ្លាសវៃ ចេះវិជ្ជាអក្សរសិល្ប៍ ចេះភាសាសំស្ក្រឹត ចេះខាងវិទ្យាសាស្ត្របង្រៀនស្ត្រីខ្មែរខាងសាសនា និងបញ្ចុះបញ្ចូលស្វាមីឱ្យមកកាន់ពុទ្ធសាសនា។

See lessតើក្នុងការកត់ត្រាលើផ្ទំាងថ្ម(សិលាចារឹក)នៅសម័យអង្គរគេនិយមប្រើភាសាអ្វីខ្លះ?
ក្នុងការកត់ត្រាលើផ្ទំាងថ្ម(សិលាចារឹក)នៅសម័យអង្គរគេនិយមប្រើភាសាដូចជា៖ ភាសាបាលី ភាសាសំស្រ្កឹត ភាសាខ្មែរបុរាណ។
ក្នុងការកត់ត្រាលើផ្ទំាងថ្ម(សិលាចារឹក)នៅសម័យអង្គរគេនិយមប្រើភាសាដូចជា៖ ភាសាបាលី ភាសាសំស្រ្កឹត ភាសាខ្មែរបុរាណ។
See lessតើនៅសម័យអង្គរវប្បធម៌ អរិយធម៌ខ្មែរបានរីកចម្រើនដល់កំពូលចាប់ពីសតវត្សទីប៉ុន្មានដល់ប៉ុន្មាន?
នៅសម័យអង្គរវប្បធម៌ អរិយធម៌ខ្មែរបានរីកចម្រើនដល់កំពូលចាប់ពីសតវត្សទី៩ដល់សតវត្សទី១៣នៃគ.ស។
នៅសម័យអង្គរវប្បធម៌ អរិយធម៌ខ្មែរបានរីកចម្រើនដល់កំពូលចាប់ពីសតវត្សទី៩ដល់សតវត្សទី១៣នៃគ.ស។
See lessក្នុងវិស័យសិល្បៈនៅសម័យអង្គរ តើប្រជាជនខ្មែរចូលចិត្តធ្វើអ្វី?
វិស័យសិល្បៈនៅសម័យអង្គរតាមធម្មតាប្រជារាស្ត្រខ្មែរចូលចិត្តស្តាប់ភ្លេង ចម្រៀង របាំ និងល្បែងកំសាន្តក្នុងថ្ងៃបុណ្យ ឬក្រោយពេលសម្រាកពីការងារ ឬក្នុងពីធីរៀបចំសែនព្រេន ក្នុងរដូវនីមួយៗដូចជា រដូវច្រូតកាត់គេតែងតែប្រគុំភ្លេង នាំគ្នាច្រៀងនិងលេងល្បែងកំសាន្តយ៉ាងរីករាយ។

See less