Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើក្នុងរាជវង្សត្រសក់ផ្អែមមានស្តេចសោយរាជ្យប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ? ដោយប្រាប់ពីស្នាព្រះហស្តរបស់ក្សត្រនីមួយៗផង។
មានស្តេចសោយរាជ្យ១០អង្គគឺ៖ •ព្រះបាទត្រសក់ផ្អែម ឬ នាយជ័យ(កសាងរាជវង្សត្រសក់ផ្អែម) •ព្រះបាទនិព្វានបទ(ប្រទេសឱ្យមានសុខសន្តិភាព • ព្រះបាទសិទ្ធានរាជា(សោយរាជ្យបាន៦ខែក៏សុគត • ព្រះបាទលំពង្សរាជា(សង្គ្រាមទប់ទល់នឹងសៀមឈ្លានពានអង្គរលើកទី១) •ព្រះបាទស្រីសុរិយោវង្សទី១(រំដោះរាជធានីអង្គរពីសៀម) •ព្រះបាទបរមរាមា(ពុំមានព្រឹRead more
មានស្តេចសោយរាជ្យ១០អង្គគឺ៖
See less•ព្រះបាទត្រសក់ផ្អែម ឬ នាយជ័យ(កសាងរាជវង្សត្រសក់ផ្អែម)
•ព្រះបាទនិព្វានបទ(ប្រទេសឱ្យមានសុខសន្តិភាព
• ព្រះបាទសិទ្ធានរាជា(សោយរាជ្យបាន៦ខែក៏សុគត
• ព្រះបាទលំពង្សរាជា(សង្គ្រាមទប់ទល់នឹងសៀមឈ្លានពានអង្គរលើកទី១)
•ព្រះបាទស្រីសុរិយោវង្សទី១(រំដោះរាជធានីអង្គរពីសៀម)
•ព្រះបាទបរមរាមា(ពុំមានព្រឹត្តិការណ៍ធំដុំទេ)
• ព្រះបាទធម្មាសោករាជា(ធ្វើសង្គ្រាមទប់ទល់នឹងសៀមឈ្លានពានអង្គរលើកទី២)
•ព្រះបាទស្រីសុរិយោវង្សទី២(កំចាត់សៀមឱ្យចេញពីអង្គរហើយរៀបចំក្រុងអង្គរឡើងវិញ)
• ព្រះបាទបរមសុខា(ត្រូវស្តេចសៀមពញ្ញាក្រែកធ្វើឃាត ហើយសៀមត្រួតត្រាអង្គរលើកទី៣)
• ព្រះបាទពញាយ៉ាត(សម្លាប់ស្តេចសៀមពញ្ញាព្រែក ហើយបានរំដោះរាជធានីអង្គរពីសៀម)
តើហេតុអ្វីបានជារាជវង្សត្រសក់ផ្អែមមកសោយរាជ្យនៅស្រុកខ្មែរ?
• បានជារាជវង្សត្រសក់ផ្អែមមកសោយរាជ្យនៅស្រុកខ្មែរ គឺប្រវត្តិព្រេងនាយមានតាបសឥសីតាំងសមាធិក្នុងព្រៃក្រោយមកគាត់បានរៀបការជាមួយកូនក្រមុំអ្នកស្រុកបានកូនប្រុសពីរនាក់ឈ្មោះជ័យនិងសួស្តិ៏។ ចំណេរកាលកន្លងទៅតាបសក៏សុគតកូនប្រុសទាំងពីរដាំត្រសក់ផ្អែមខុសពីគេ...នេះគ្មានរជ្ជទាយាទទើបពួកនាម៉ឺនមន្ត្រីលើកនាយត្រសក់ផ្អែមធ្វើជាស្Read more
• បានជារាជវង្សត្រសក់ផ្អែមមកសោយរាជ្យនៅស្រុកខ្មែរ គឺប្រវត្តិព្រេងនាយមានតាបសឥសីតាំងសមាធិក្នុងព្រៃក្រោយមកគាត់បានរៀបការជាមួយកូនក្រមុំអ្នកស្រុកបានកូនប្រុសពីរនាក់ឈ្មោះជ័យនិងសួស្តិ៏។ ចំណេរកាលកន្លងទៅតាបសក៏សុគតកូនប្រុសទាំងពីរដាំត្រសក់ផ្អែមខុសពីគេ…នេះគ្មានរជ្ជទាយាទទើបពួកនាម៉ឺនមន្ត្រីលើកនាយត្រសក់ផ្អែមធ្វើជាស្តេចផែនដី។
See lessតើព្រះបាទជ័យវរ្ម័នទី៩ឬជយម៌ាទិបរមេស្វរៈ ទ្រង់បានកសាងអ្វីខ្លះ?
ព្រះបាទជ័យវរ្ម័នទី៩ ឬជយម៌ាទិបរមេស្វរៈ ព្រះអង្គបានកសាងសិលាចារឹកនៅបាយ័ននិងអង្គរវត្ត។
ព្រះបាទជ័យវរ្ម័នទី៩ ឬជយម៌ាទិបរមេស្វរៈ ព្រះអង្គបានកសាងសិលាចារឹកនៅបាយ័ននិងអង្គរវត្ត។
See lessតើព្រះស្រីន្រ្ទជ័យវរ្ម័ន ឬឥន្រ្ទវរ្ម័នទី៤ ទ្រង់បានធ្វើអ្វីខ្លះ?
ព្រះស្រីន្រ្ទស័យវរ្ម័ន ឬឥន្រ្ទវរ្ម័នទី៤ ព្រះអង្គបានជួសជុលប្រាសាទនិងភ្ជាប់ទំនាក់ទំនងជាមួយចិន។
ព្រះស្រីន្រ្ទស័យវរ្ម័ន ឬឥន្រ្ទវរ្ម័នទី៤ ព្រះអង្គបានជួសជុលប្រាសាទនិងភ្ជាប់ទំនាក់ទំនងជាមួយចិន។
See lessតើព្រះបាទស្រីន្រ្ទវរ្ម័នឬឥន្រ្ទវរ្ម័នទី៣ ទ្រង់បានកសាងអ្វីខ្លះ?
ព្រះបាទស្រីន្រ្ទវរ្ម័នឬ ឥន្រ្ទវរ្ម័នទី៣ ទ្រង់បានកសាងព្រះវិហារ និងសិលាចារឹកភាសាបាលី។
ព្រះបាទស្រីន្រ្ទវរ្ម័នឬ ឥន្រ្ទវរ្ម័នទី៣ ទ្រង់បានកសាងព្រះវិហារ និងសិលាចារឹកភាសាបាលី។
See lessតើរាជវង្សមុនព្រះបាទត្រសក់ផ្អែមមានព្រះរាជាប៉ុន្មានអង្គសោយរាជ្យ? ព្រះនាមអ្វីខ្លះ?
រាជវង្សមុនព្រះបាទត្រសក់ផ្អែមមានព្រះរាជា បួនអង្គសោយរាជ្យដូចជា៖ •ព្រះបាទជ័យវរ្ម័នទី៨ •ព្រះបាទស្រីន្ទ្រវរ្ម័ន ឬ ឥន្ទ្រវរ្ម័នទី៣ • ព្រះបាទស្រីន្ទ្រជ័យវរ្ម័ន ឬ ឥន្ទ្រវរ្ម័នទី៤ • ព្រះបាទជ័យវរ្ម័នទី៩ ឬ ជយម៌ាទិបរមេស្វរៈ
រាជវង្សមុនព្រះបាទត្រសក់ផ្អែមមានព្រះរាជា បួនអង្គសោយរាជ្យដូចជា៖
See less•ព្រះបាទជ័យវរ្ម័នទី៨
•ព្រះបាទស្រីន្ទ្រវរ្ម័ន ឬ ឥន្ទ្រវរ្ម័នទី៣
• ព្រះបាទស្រីន្ទ្រជ័យវរ្ម័ន ឬ ឥន្ទ្រវរ្ម័នទី៤
• ព្រះបាទជ័យវរ្ម័នទី៩ ឬ ជយម៌ាទិបរមេស្វរៈ
តើការស្រុតចុះនៃគ្រឹះវប្បធម៌បណ្តាលមកពីកត្តាប៉ុន្មានយ៉ាង? ចូរបញ្ជាក់។
ការស្រុតចុះនៃគ្រឹះវប្បធម៌បណ្តាលមកពី៖ • កត្តាបំលាស់ប្តូរជំនឿសាសនា៖ចាប់ពីព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គតទៅគេលែងឃើញមានព្រះរាជាក្រោយៗកសាងប្រាសាទភ្នំទៀតទេ រីឯសាសនាព្រាហ្មណ៍ក៏ត្រូវបាត់បង់ជាបណ្តើរៗ។ • កត្តាបំលាស់ប្តូររាជវង្ស៖ ស្តេចសោយរាជ្យក្រោយពីព្រះបាទជ័យវរ្ម័នទី៧ រហូតដល់រាជវង្សត្រសក់ផ្អែមសុទ្ធសឹងជាស្តេចពុំRead more
ការស្រុតចុះនៃគ្រឹះវប្បធម៌បណ្តាលមកពី៖
See less• កត្តាបំលាស់ប្តូរជំនឿសាសនា៖ចាប់ពីព្រះបាទជ័យវរ្ម័នទី៧សោយទិវង្គតទៅគេលែងឃើញមានព្រះរាជាក្រោយៗកសាងប្រាសាទភ្នំទៀតទេ រីឯសាសនាព្រាហ្មណ៍ក៏ត្រូវបាត់បង់ជាបណ្តើរៗ។
• កត្តាបំលាស់ប្តូររាជវង្ស៖ ស្តេចសោយរាជ្យក្រោយពីព្រះបាទជ័យវរ្ម័នទី៧ រហូតដល់រាជវង្សត្រសក់ផ្អែមសុទ្ធសឹងជាស្តេចពុំមានសមត្ថភាពខ្លាំងពូកែ។
តើការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្មែរនៅសម័យអង្គរច្រើនធ្វើជាមួយប្រទេសណា? តើខ្មែរនាំចេញអ្វី? នាំចូលអ្វី?
ការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្មែរនៅសម័យអង្គរច្រើនធ្វើជាមួយប្រទេសចិន។នាំចេញមាន៖(វត្ថុធាតុដើម ដំរី ក្រមួន ភ្លុកដំរី កុយរមាស ក្រវាញ ម្រេច) នាំចូលមាន៖(មាសប្រាក់ កំណាត់គ្រប់ធុន សំណ ថាស គ្រឿងបារត ឈើក្រអូបដែក ស្ពាន់ )
ការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្មែរនៅសម័យអង្គរច្រើនធ្វើជាមួយប្រទេសចិន។នាំចេញមាន៖(វត្ថុធាតុដើម ដំរី ក្រមួន ភ្លុកដំរី កុយរមាស ក្រវាញ ម្រេច) នាំចូលមាន៖(មាសប្រាក់ កំណាត់គ្រប់ធុន សំណ ថាស គ្រឿងបារត ឈើក្រអូបដែក ស្ពាន់ )
See lessចូរពន្យល់ពីមូលហេតុសំខាន់ៗ នៃការចុះដុនដាបសេដ្ឋកិច្ចនៅចុងសម័យអង្គរ។
មូលហេតុសំខាន់ៗ នៃការចុះដុនដាបសេដ្ឋកិច្ចនៅចុងសម័យអង្គរដោយសារ៖ •គ្រោះធម្មជាតិ •ការបាត់បង់ធនធានជាតិ •កង្វះតុល្យភាពពាណិជ្ជកម្ម • បញ្ហាសង្គ្រាម
មូលហេតុសំខាន់ៗ នៃការចុះដុនដាបសេដ្ឋកិច្ចនៅចុងសម័យអង្គរដោយសារ៖
See less•គ្រោះធម្មជាតិ
•ការបាត់បង់ធនធានជាតិ
•កង្វះតុល្យភាពពាណិជ្ជកម្ម
• បញ្ហាសង្គ្រាម
តើក្នុងពេលនោះតំបន់អង្គរមានអាកាសធាតុដូចម្តេច?មានផលប៉ះពាល់អ្វីខ្លះ?
ក្នុងពេលនោះតំបន់អង្គរមានអាកាសធាតុក្តៅព្រះធរណីបែកក្រហែង ធ្វើឱ្យប្រព័ន្ធធារាសាស្រ្តខ្មែរខូចខាតមិនអាចជួសជុលបាន ស្ទឹងរាំងស្ទះដោយសារល្បាប់ច្រើនពេក។
ក្នុងពេលនោះតំបន់អង្គរមានអាកាសធាតុក្តៅព្រះធរណីបែកក្រហែង ធ្វើឱ្យប្រព័ន្ធធារាសាស្រ្តខ្មែរខូចខាតមិនអាចជួសជុលបាន ស្ទឹងរាំងស្ទះដោយសារល្បាប់ច្រើនពេក។
See less