ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌូនេស៊ីមិនបានសម្រេចដោយសារៈ • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២ • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី ។
vrean.com Latest Questions
ពួកហូឡង់បានគាបសង្គត់ទៅលើចលនាជាតិនិយមដូចជា៖ • ចាប់អ្នកជាតិនិយមដាក់គុក • បង្គ្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៌ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រឹស្តរើសអើងពណ៌សម្បុរ ។
ឯករាជ្យពេញលេញបានមកដោយសារ៖ • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឹលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ ព្រមប្រគ់ល់ឯករាជ្យអោយឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិចលើហូឡង់ ។ ហូឡង់ទទូលបានឯករាជ្យនៅថ្ងៃទី ១៧ សីហា ១៩៥០ ។
បានជាមានមហាបាតុកម្មរបស់ពួកនិស្សិតិនិងរង់ហ្កួនទាមទារអោយឧត្តមសេនីយ៍នេវីនចុះចេញពីតំណែងព្រោះ៖ • លោកនេវីនកាន់អំណាចផ្តាច់ការ ( យោធានិយម) • បង្កើតភាពអយុត្តិធម៌នៅក្នុងសង្គម • សេដ្ឋកិច្ចស្រុតចុះ ពោរពេញដោយអំពើពុករលួយ ។
ចលនាបាតុកម្មរបស់និស្សិតមានគោលបំណងគឺ៖ • ទាមតារអោយនេវីនចុះចេញពីតំណែង • បង្កើតរដ្ឋាភិបាលថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យ • រៀបចំប្រព័ន្ធនូវសេដ្ឋកិច្ចថ្មី ។
រដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិតដូចជា៖ • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់ • មហាប្រជុំលើសពី៥នាក់ឡើងទៅ • បិទសកលវិទ្យាល័យចាប់ពួកប្រឆាំងដដាក់គុកជាច្រើននាក់
ព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រព្រះអង្គអេង សោយរាជ្យពីឆ្នាំ ១៨៤០. ១៨៦០ រាជវាំង « វាំងស្បែក » ( ពពាលី ) ។
កត្តាដែលធ្វើឲ្យអង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ ច្រើនពីប្រជាពលរដ្ឋមានៈ • ប្រជាប្រិយភាពប្រធាន • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ « សង្គម » ថ្នាក់មូលដ្ឋាន • ក្បាលម៉ាស៊ីនដឹកនាំ • វិស័យហិរញ្ញវត្ថុ ។
ក្នុងការបោះឆ្នោតខែកញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រចាង ៨៣% ដែលអាចឲ្យអង្គការនេះបង្កើតរដ្ឋាភិបាលជាឯកតោភាគី ។
អង្គការសង្គមរាស្រ្តនិយមបានដឹកនាំរដ្ឋាភិបាល ចាប់ពីការបោះឆ្នោតខែកញ្ញា ១៩៥៥ រហូតដល់ថ្ងៃ ១៨ មីនា ១៨៧០ ដែលជាថ្ងៃដែលលោកសេនាប្រមុខលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីអំណាច ។