Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើលោកការលីលេអូបានរកឃើញអ្វីខ្លះ ដែលគំាទ្រដល់គំរូព្រះអាទិត្យនៅចំកណ្ដាល? តាមរយះឧបករណ៏ឈ្មោះអ្វី?
លោកកាលីឡេអូបានរកឃើញ ព្រះចន្ទបួនធ្វើដំណើរជុំវិញភពព្រហស្បត្តិ។ ភពសុក្រតែងតែរះនៅជិតព្រះអាទិត្យ និងឆ្លងកាត់វគ្គដូចព្រះចន្ទ ប៉ុន្តែវាពុំឆ្លងកាត់ពេញវគ្គទេ។ ក្រៅពីនេះ គាត់នៅបានសង្កេតកាឡាក់ស៊ីមីគីរ៉េ និងបានរកឃើញថា នៅមានតារាជាច្រើនទៀតនៅក្នុងសកល។ តាមរយះឧបករណ៏តេឡេទស្សន៏។

See lessតើលោកឃីព្ល័របានរកឃើញអ្វីដែលទាក់ទងនិងគន្លងរបស់ភព?
លោកឃីព្ល័របានរកឃើញថា គន្លងរបស់ភពនីមួយៗមានរាងអេលីប ឬពងក្រពើ។

See lessតើតារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើឧបករណ៏អ្វីខ្លះ?
តារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើឧបករណ៏ដូចជា៖ តេលេទស្សន៏ដាក់តាំងនៅលើផ្ទៃផែនដី តេឡេទស្សន៏បង្ហោះទៅក្នុងលំហ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្ដបានបញ្ចួនអវកាសយាន្ដនិកទៅព្រះចន្ទ និងបានបង្ហោះយានជាច្រើនទៀតឲ្យសិក្សានៅអង្គផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។

See lessតើប្រព័ន្ធព្រះអាទិត្យមានអាយុប៉ុន្មាន?
ប្រព័ន្ធព្រះអាទិត្យមានអាយុប្រហែល ៤៦០០លានឆ្នាំ។

See lessតើចលនារបស់ភពធ្វើដំណើរជុំវិញអក្ស័ហៅថាអ្វី? វាបង្កើតឲ្យមានបាតុភូតអ្វី?
ចលនារបស់ភពធ្វើដំណើរជុំវិញអក្ស័ហៅថារង្វិលខ្ញាល់ដែលបង្កើតឲ្យមានបាតុភូតថ្ងៃ និងយប់នៅលើភពនោះ។

See lessតើចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យតាមគន្លងរៀងៗខ្លួនហៅថាអ្វី? វាបង្កើតឲ្យមានបាតុភូតអ្វី?
ចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យ តាមគន្លងរៀងៗខ្លួនហៅថា រង្វិលជុំ វាបង្កើតឲ្យមានបាតុភូតរដូវខុសគ្នានៅលើភពនោះ។

See lessតើមានអ្វីទប់ភពឲ្យស្ថិតនៅក្នុងគន្លង?
ទប់ភពឲ្យនៅក្នុងគន្លង គឺកម្លាំងទំនាញសកល។
ទប់ភពឲ្យនៅក្នុងគន្លង គឺកម្លាំងទំនាញសកល។
See lessហេតុអ្វីបានជាទំនាញមិនទាញភពទាំងអស់ឲ្យទង្គិចជាមួយព្រះអាទិត្យ និងមិនឲ្យហោះចេញទៅក្នុងលំហ?
បានជាទំនាញមិនទាញភពទាំងអស់ឲ្យទង្គិចជាមួយព្រះអាទិត្យ និងមិនឲ្យហោះចេញទៅក្នុងលំហ ពីព្រោះកម្លាំងទំនាញរវាងព្រះអាទិត្យ និងភពទាំងអស់នោះ បានរក្សាភពទាំងឲ្យធ្វើដំណើរតាមគន្លងរៀងៗខ្លួននៅក្នុងប្រព័ន្ធព្រះអាទិត្យ ។

See lessតើអេលីបជាអ្វី?
អេលីប គឺជាខ្សែកោងបិទជិត ដែលមានផលបូកនៃចម្ងាយណាមួយ ពីខ្សែកោង ទៅចំណុចពីនៅក្នុងអេលីបតែងតែស្មើគ្នាជានិច្ច។

See lessដូចម្ដេចដែលហៅថា អក្ស័គោល?
អក្ស័គោល គឺជាប្រវែងអតិបរមានៃអេលីប។
អក្ស័គោល គឺជាប្រវែងអតិបរមានៃអេលីប។
See less