Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើព្លុយតូនីកជាអ្វី ?
ព្លុយតូនីក គឺជាកំណកំណើតសិលាជ្រៀតដែលមានរាងមូលធំដូចបាល់ឡុង កើតពីការចុះត្រជាក់នៃម៉ាក់ម៉ាជ្រៅក្នុដី ។
ព្លុយតូនីក គឺជាកំណកំណើតសិលាជ្រៀតដែលមានរាងមូលធំដូចបាល់ឡុង កើតពីការចុះត្រជាក់នៃម៉ាក់ម៉ាជ្រៅក្នុដី ។
See lessតើលក្ខណៈពិសេសរបស់រ៉ែមានអ្វីខ្លះ ? ចូររៀបរាប់ ។
លក្ខណៈពិសេសរបស់រ៉ែមានដួចខាងក្រោម៖ • ភ្លុយអ័ររ៉េសង៖ កាល់ស៊ីតនិងភ្លុយអ័ររីត ចាំងពន្លឺក្រោមពន្លឺស្វ័យអ៊ុលត្រា • ប្រតិកម្មគីមី៖ កាល់ស៊ីតនិងពុះខ្លាញ់ ឬបែកពពុះនៅពេលគេបន្លក់អាស៊ីតខ្សោយទៅលើវា • លក្ខណៈអុបទិច៖ បន្ទះកាល់ស៊ីត ផ្លាស្តើងនៅពេលដាក់ពីលើអក្សរ ឬរូបភាពនោះបែកភាគចេញជាពីរ • សកម្មភាពវិទ្យុសកម្ម៖ រ៉ែជាច្រើនRead more
លក្ខណៈពិសេសរបស់រ៉ែមានដួចខាងក្រោម៖
See less• ភ្លុយអ័ររ៉េសង៖ កាល់ស៊ីតនិងភ្លុយអ័ររីត ចាំងពន្លឺក្រោមពន្លឺស្វ័យអ៊ុលត្រា
• ប្រតិកម្មគីមី៖ កាល់ស៊ីតនិងពុះខ្លាញ់ ឬបែកពពុះនៅពេលគេបន្លក់អាស៊ីតខ្សោយទៅលើវា
• លក្ខណៈអុបទិច៖ បន្ទះកាល់ស៊ីត ផ្លាស្តើងនៅពេលដាក់ពីលើអក្សរ ឬរូបភាពនោះបែកភាគចេញជាពីរ
• សកម្មភាពវិទ្យុសកម្ម៖ រ៉ែជាច្រើនដែលផ្ទុករ៉ាដ្យូម ឬអ៊ុយរ៉ាញ៉ូមអាចត្រូវបានការពារដោយGeiger Counter
• ម៉ាញ៉េទិច៖ ម៉ាញ៉េទីត និងពូរ៉ូទីតកមានម៉ាញ៉េទិចធម្មជាតិដែលអាចឆក់ដែកបាន
• រស់ជាតិ៖ ហាលីតមានរស់ជាតិប្រៃ ។
តើមាត្រដ្ឋានភាពរឹងរបស់រ៉ែមានប៉ុន្មាន ? អ្វីខ្លះ ?
មាត្រដា្ឋនភាពរឹងរបស់រ៉ែមានចំនួនពី១ ដល់ ១០គឹ៖ • ថក៖ជារ៉ែទន់គេអាចឆ្កូតនិងក្រចកបាន • ម្នាងសិលា៖ ងាយនិងឆ្កូតនិងក្រចក • កាលស៊ីត៖ អាចឆ្កូតកាក់ទង់ដែង • ភ្លុយអ័ររីត៖ ងាយនិងឆ្កូតដោយកាំបិតដែកថែប • អាប៉ាទិច៖ អាចឆ្កូតកាំបិតដែកថែប • ផែលស្ប៉ាត៖ មិនអាចឆ្កូតកាំបិតដែកថែប តែអាចឆ្កូតនិងកញ្ចក់បង្អួច • ក្វាត៖ អាចឆ្កួតដែRead more
មាត្រដា្ឋនភាពរឹងរបស់រ៉ែមានចំនួនពី១ ដល់ ១០គឹ៖
See less• ថក៖ជារ៉ែទន់គេអាចឆ្កូតនិងក្រចកបាន
• ម្នាងសិលា៖ ងាយនិងឆ្កូតនិងក្រចក
• កាលស៊ីត៖ អាចឆ្កូតកាក់ទង់ដែង
• ភ្លុយអ័ររីត៖ ងាយនិងឆ្កូតដោយកាំបិតដែកថែប
• អាប៉ាទិច៖ អាចឆ្កូតកាំបិតដែកថែប
• ផែលស្ប៉ាត៖ មិនអាចឆ្កូតកាំបិតដែកថែប តែអាចឆ្កូតនិងកញ្ចក់បង្អួច
• ក្វាត៖ អាចឆ្កួតដែកថែប និងកញ្ចក់រឹង
• ពេជ្រពណ៌លឿង៖ អាចឆ្កូតក្វាតបាន
• កូរានដិម៖ អាចឆ្កូតពេជ្រលឿង
• ពេជ្រ៖ ជារ៉ែដែលរឹងជាងគេ អាចមឆ្កូតបានគ្រប់បានសារធាតុទាំងអស់ខាងលើ ។
ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃថាមពលនុយក្លេអ៊ែ ?
គុណសម្បត្តិនិងគុវិបត្តិនៃថាមពលនុយក្លេអ៊ែ៖ គុណសម្បត្តិ • ផ្តល់ថាមពលបានខ្ពស់ • ប្រើប្រាស់បានរហ័សទាន់ចិត្ត • ចំណេញពេលវេលា • អនុគ្រោះដល់រោងចក្រឧស្សាហកម្មធំៗមួយចំនួន • ផ្តល់ថាមពលក្នុងការចម្លងយាន្តទៅសិក្សាក្នុងលំហ • អាចជំនួយឲ្យថាមពលផូស៊ីលឥន្ធនៈ គុណវិបត្តិ • ផ្តល់នូវកាកសំណល់វិទ្យុសកម្មយ៉ាងគ្រោះថ្នាក់ • មានRead more
គុណសម្បត្តិនិងគុវិបត្តិនៃថាមពលនុយក្លេអ៊ែ៖
See lessគុណសម្បត្តិ
• ផ្តល់ថាមពលបានខ្ពស់
• ប្រើប្រាស់បានរហ័សទាន់ចិត្ត
• ចំណេញពេលវេលា
• អនុគ្រោះដល់រោងចក្រឧស្សាហកម្មធំៗមួយចំនួន
• ផ្តល់ថាមពលក្នុងការចម្លងយាន្តទៅសិក្សាក្នុងលំហ
• អាចជំនួយឲ្យថាមពលផូស៊ីលឥន្ធនៈ
គុណវិបត្តិ
• ផ្តល់នូវកាកសំណល់វិទ្យុសកម្មយ៉ាងគ្រោះថ្នាក់
• មានតម្លៃថ្លៃ
• បើប្រហែសអាចធ្វើឲ្យមានការផ្ទុះ ប៉ះពាល់ដល់អាយុជីវីត
• ត្រូវការប្រើប្រាស់បរិមាណទឹកដីយ៉ាងច្រើន
ដូចនេះយើងឃើញថាទន្ទឹមនិងគុណសម្បត្តិថាមពលនុយក្លេអ៊ែក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ ដូចគួរតែប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែជាពិសេសសំណល់វិទ្យុសកម្មុ
ចូររៀបរាប់ពីបញ្ហាសំខាន់ៗដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខ ។
បញ្ហាសំខាន់ៗដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននេះរួមមាន៖ • បញ្ហាកំណើនប្រជាជន • ការបំពុលខ្យល់ • ការទុកដាកសំណល់រឹង • ការបាត់បង់ឋានប្រព័ន្ធ • ការបំពុលទឹក • បម្រែបម្រួលអាកាសធាតុ • ការបាត់បង់ព្រៃឈើ ។
បញ្ហាសំខាន់ៗដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននេះរួមមាន៖
See less• បញ្ហាកំណើនប្រជាជន
• ការបំពុលខ្យល់
• ការទុកដាកសំណល់រឹង
• ការបាត់បង់ឋានប្រព័ន្ធ
• ការបំពុលទឹក
• បម្រែបម្រួលអាកាសធាតុ
• ការបាត់បង់ព្រៃឈើ ។
តើគ្រោះអាសន្ននៃផែនដី បានកើតឡើងយ៉ាងដូចម្តេច ?
គ្រោះអាសន្ននៃផែនដី បានកើតឡើងដោយសារ ការរិចរិលនៃស្រទាប់ដីដាំដំណាំ ដែលបណ្តាលឲ្យមានបម្រែបម្រួលដីពីព្រៃឈើទៅជាវាលល្ហល្ហេវ គ្មានដំណាំ គ្មានព្រៃឈើ ខ្សោះប្រើការលែង ។
គ្រោះអាសន្ននៃផែនដី បានកើតឡើងដោយសារ ការរិចរិលនៃស្រទាប់ដីដាំដំណាំ ដែលបណ្តាលឲ្យមានបម្រែបម្រួលដីពីព្រៃឈើទៅជាវាលល្ហល្ហេវ គ្មានដំណាំ គ្មានព្រៃឈើ ខ្សោះប្រើការលែង ។
See lessតើចរន្តសកលភាវូបនីយកម្មបានធ្វើឲ្យយតួនាទីនិងអធិបតេយ្យភាពរដ្ឋមានការប្រែប្រួលដូចម្តេច ?
ចរន្តសាកលភាវូបនីយកម្មបានធ្វើឲ្យតួនាទីនិងអធិបតេយ្យភាពរដ្ឋមានការធ្លាក់ចុះពីព្រោះសហគ្រាសពហុសញ្ជតិឬសហគ្រាសអន្តរជាតិធ្វើសកម្មភាពច្រើនអាស្រ័យទៅនិងដំណើរការវិត្តន៍នៃទីផ្សារលើសកលលោកហើយបើអាចគេធ្វើបានគេតែងតែប៉ងប្រាថ្នា ឯករាជ្យ ពីនយោបាយ រដ្ឋ ។
ចរន្តសាកលភាវូបនីយកម្មបានធ្វើឲ្យតួនាទីនិងអធិបតេយ្យភាពរដ្ឋមានការធ្លាក់ចុះពីព្រោះសហគ្រាសពហុសញ្ជតិឬសហគ្រាសអន្តរជាតិធ្វើសកម្មភាពច្រើនអាស្រ័យទៅនិងដំណើរការវិត្តន៍នៃទីផ្សារលើសកលលោកហើយបើអាចគេធ្វើបានគេតែងតែប៉ងប្រាថ្នា ឯករាជ្យ ពីនយោបាយ រដ្ឋ ។
See lessតើការបំផ្លាញបរិស្ថានមានផលវិបាកអ្វីខ្លះ ?
ផលវិបាកនៃការបំផ្លាញបរិស្ថានៈ • គ្រោះធម្មជាតិ • ជីវីតមនុស្សខ្វះតុល្យភាព • សុខភាពទ្រុឌទ្រោម • បាត់តតុល្យភាពក្នុងធម្មជាតិ • បាត់បង់សត្វព្រៃ • បាត់បង់កម្លាំងពលកម្ម • សង្គមច្របូកច្របល់ • បាត់បង់វប្បធម៌ជាតិ • បាត់បង់អត្តសញ្ញាណជាតិ…. ។ល។ ដូចនេះការបំផ្លាញបរិស្ថាន គឺជាការបំផ្លាញខ្លួនឯង ផងនិងមនុស្សជំនាន់ក្រោយRead more
ផលវិបាកនៃការបំផ្លាញបរិស្ថានៈ
See less• គ្រោះធម្មជាតិ
• ជីវីតមនុស្សខ្វះតុល្យភាព
• សុខភាពទ្រុឌទ្រោម
• បាត់តតុល្យភាពក្នុងធម្មជាតិ
• បាត់បង់សត្វព្រៃ
• បាត់បង់កម្លាំងពលកម្ម
• សង្គមច្របូកច្របល់
• បាត់បង់វប្បធម៌ជាតិ
• បាត់បង់អត្តសញ្ញាណជាតិ…. ។ល។
ដូចនេះការបំផ្លាញបរិស្ថាន គឺជាការបំផ្លាញខ្លួនឯង ផងនិងមនុស្សជំនាន់ក្រោយផង។
តើលក្ខណៈអ្វីខ្លះដែលចាត់ទុកថាជាការបំផ្លាញបរិស្ថាន ?
សម្បតិ្ត រឺវត្ថុដែលចាត់ទុកជាបរិស្ថាន មានដូចជា៖ • បររិស្ថាន ធម្មជាតិ • បរិស្ថាន មនុស្ស • បរិស្ថាន សង្គមវប្បធម៌ ។ លក្ខណៈដែលចាត់ទុកជាការបំផ្លាញបរិស្ថានមានដូចជា៖ បរិស្ថានធម្មជាតិមានការ៖ • បំផ្លាញព្រៃឈើ • បំពុលទឹក • បំពុលខ្យល់ • បំផ្លាញសត្វព្រៃ • សំលេង ( លំញ័រ ) និងការបំពុលដី ជាដើម ។ បរិស្ថានមនុស្ស មានកាRead more
សម្បតិ្ត រឺវត្ថុដែលចាត់ទុកជាបរិស្ថាន មានដូចជា៖
See less• បររិស្ថាន ធម្មជាតិ
• បរិស្ថាន មនុស្ស
• បរិស្ថាន សង្គមវប្បធម៌ ។
លក្ខណៈដែលចាត់ទុកជាការបំផ្លាញបរិស្ថានមានដូចជា៖
បរិស្ថានធម្មជាតិមានការ៖
• បំផ្លាញព្រៃឈើ
• បំពុលទឹក
• បំពុលខ្យល់
• បំផ្លាញសត្វព្រៃ
• សំលេង ( លំញ័រ ) និងការបំពុលដី ជាដើម ។
បរិស្ថានមនុស្ស មានការ៖
• បើកខារ៉ាអូខេរឺការបំពងសំលេងលាន់ចេញមកក្រៅលឺខ្លាំងៗ
• ប្រើប្រាស់គ្រឿងញៀន
• លេងល្បែងស៊ីសង និងការជួញដូរភេទ
• មានការជំងឺអេដស៍ កាមរោគ
• ខ្វះសីលធម៌សសង្គម
• ខ្វះសេវាសុខាភិបាល
• ប្រើហិង្សាក្នុងគ្រួសារ រឺក្នុងសង្គម ។
បរិស្ថានសង្គម វប្បធម៌ មានការ៖
• ជួញដូរវត្ថុបុរាណ បំផ្លាញវត្ថុបុរាណ
• បំផ្លាញប្រពៃណីជាតិ
• នាំចូលវប្បធម៌បរទេស ។
តើយើងត្រូវមានមធ្យោបាយអ្វីខ្លះ ដោះស្រាយបញ្ហាបរិស្ថានដែលកើតពីកំណើនប្រជាជនពិភពលោក ?
ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពីកំណើនប្រជាជនយើងត្រូវៈ • កាត់បន្ថយកាកសំណល់ ឬសំរាមនិងកាត់បន្ថយការបំពុល ឬការធ្វើឲ្យកខ្វក់បរិស្ថានការផលិតឡើងវិញនូវសម្ភារៈដែលជាកាកសំណល់ផ្សេងៗដែលអាចនាំទៅរកការកាត់បន្ថយកាកសំណល់ឧស្សាហកម្ម ដែលប្រកបដោយគ្រោះថ្នាក់ ។ លើសពីនេះការផលិតរថយន្តប្រភេទថ្មី ដែលមានកម្រិតនៃការបំពុកអាកាសទាRead more
ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពីកំណើនប្រជាជនយើងត្រូវៈ
See less• កាត់បន្ថយកាកសំណល់ ឬសំរាមនិងកាត់បន្ថយការបំពុល ឬការធ្វើឲ្យកខ្វក់បរិស្ថានការផលិតឡើងវិញនូវសម្ភារៈដែលជាកាកសំណល់ផ្សេងៗដែលអាចនាំទៅរកការកាត់បន្ថយកាកសំណល់ឧស្សាហកម្ម ដែលប្រកបដោយគ្រោះថ្នាក់ ។ លើសពីនេះការផលិតរថយន្តប្រភេទថ្មី ដែលមានកម្រិតនៃការបំពុកអាកាសទាបនិងប្រើប្រាស់ជាតិគឺមីណាដែលធ្វើខូចសុខភាពដី ។
• ពង្រីកប្រភពថាមពលថ្មីដូចជាថាមពលវារីអគ្គិសនីថាមពលខ្យល់ ជំនួយការប្រើប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្មហើយនិងពង្រីកការកែច្នៃម៉ាស៊ីនរថយន្ត ដោយប្រើអាគុយឬឧស្ម័ន
• រៀបចំផែនការសម្រាប់តុល្យភាពសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីឈានទៅដល់សភាពមួយដែលមានតុល្យភាពសកល ការធ្វើឲ្យមានលំនឹងនូវចំនួនមនុស្សសរុបនៅលើពិភពលោក ការកំណត់ផលិតផលឧស្សាហកម្មសម្រាប់បម្រើតម្រូវការរបស់មនុស្សការបញ្ឈបការធ្វើឲ្យហិនហោចធម្មជាតិ កម្រិតនៃការបំពុលបរិស្ថានការបង្កើនចំណីអាហារសម្រាប់មនុស្សជាតិ ។ ជាទិដ្ឋភាពនយោបាយ កម្មវិធីនេះគួរតែបង្កើតអាជ្ញាធរសកលមួយសម្រាប់ធ្វើការបង្ខំឲ្យមានសមភាពជាងមុនក្នុងការចែកចាយផលិតផល
• ការដោះស្រាយបញ្ហាបរិស្ថានតាមបែបពុទ្ធសាសនា ដោយត្រូវអប់រំមនុស្សគ្រប់រូបឲ្យបោះបង់ចោលនូវសេចក្តីលោភលន់ ហើយត្រូវតាំងចិត្តរស់នៅក្នុងជីវីតសាមញ្ញបំផុត ។