វិបត្តិផ្ទៃក្នុង បណ្តាលមកពីមូលហេតុមកពី៖ • មន្រ្តីអភិរក្សនិយមជាន់ខ្ពស់ បានចាប់ផ្តើមឃុបឃិត ធ្វើផែនការក្បត់និងសម្តេច នរោត្តម សីហនុ • អ្នកក្បត់មានទ្រង់ស៊ីសុវត្ថិសិរីមតៈ និងលោក លន់នល់ • អំពើពុករលួយក្នុងសង្គម ដោយការជួញដូរអាវុធ ថ្នាំពេទ្យ គ្រឿងផ្គត់ផ្គង់ផ្សេងៗ ។
vrean.com Latest Questions
រដ្ឋប្រហារ ១៨ មីនា ១៩៧០ បានប្រព្រឹត្តទៅដោយសភាពការណ៍ស្ងៀមស្ងាត់បំផុត ។ • គេរក្សាទុកសភាធ្វើជាឧបករណ៍ពង្រឹងអំណាច • កោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ សំលេងក្នុងចំណោម ៨៩ ដកសេចក្តីទុកចិត្តនិងដកសម្តេចនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋដោយតែងតាំង លោក ចេង ហេង ជាប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្តីទី ។
នៅថ្ងៃទី ២៩ មករា ១៩៧៣ រដ្ឋាភិបាល ស.រ.អា និងវៀតណាមខាងជើងចុះហត្ថលេខាការព្រមព្រៀងនៅឡាសែល សាំងក្លូ ដើម្បីបញ្ចប់សង្គ្រាមវៀតណាម ។
ដើម្បីអូសទាញប្រជាជនខ្មែរអោយគាំទ្រ ខ្មែរក្រហមបានធ្វើសកម្មភាពដូចជា៖ • ប្រមូលប្រជាជនអោយចូលរួមក្នុងចលនាតស៊ូ • ផ្សព្វផ្សាយមនោគមវិជ្ជាដល់ពូកនិស្សិតនៅក្រុងភ្នំពេញ • ប្រឆាំងជាមួយ ពួកមូលធនដែលពុករលួយ • ធ្វើអោយប្រជាជនមានភាពស្មើគ្នា គ្មានការកេងប្រវ័ញ្ច • ធ្វើអោយប្រជាជនស្អប់ពួកចក្រពត្តិអាមេរិក។
ប្រជាជនរងទុក្ចវេទនា និងកំសត់ទុរគត៌ អ្នកស្រែចំការឃ្លាតចាកចេញពីស្រុកកំណើត គ្មានការងារធ្វើព្រាត់ប្រាស់គ្រួសារបន្សល់ទុក្ខនូវស្រ្តីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់ មានអ្នកជំងឺរបួសពិការជាច្រើននាក់ ។