ក្រោយសង្រ្គាមលោកលើទី២ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ។ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក។
vrean.com Latest Questions
កត្កាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបានជំនឿមាន៖ • វិបត្តិខាងកសិកម្មដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានេជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម។ • វិបត្ដិខាងសង្គមដូចជាការធ្លាក់ទឹកចិត្តការប្រមឹកស្រាបញ្ហាពុករលុយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុនិងកំណើនអត្រាមរណៈកុមារ។
រដ្ឋពីរដែលសហរដ្ឋអាមេរិចបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវៃនៅឆ្នាំ១៩៥៩។
ក្នុងសង្រ្គាមលោកលើទី២តើប្រទេសណាដែលរងវិនាសកម្មខ្លាំងជាងគេគឺសហភាពសូវៀត។វិនាសកម្មនោះរូមមាន៖ • ផ្លូវេថភ្លើង២ភាគ៣ត្រូវបានបំផ្លាញ • រោចក្រនិងកសិដ្ឋានជាច្រើនកន្លែងរងការខូចខាតស្ទើតែទាំងស្រុង • កងទ័ពនិងប្រជាជនប្រហែល២៥លាននាក់បានត្រូវស្លាប់។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យ នៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ១៧៧៦ ពីប្រទេសអង់គ្លេស។
ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជាតិរបស់ខ្លួនតើរដ្ឋាភិបាលអាល្លឹម៉ងខាងកើតមានវិធានការដូចជា៖ • បិទច្រកចេញចូលទីក្រុងប៊ែរឡាំង • កសាងកំពែងកាត់ក្រុងប៊ែរឡាំងមានប្រវែង៤២គឺឡូម៉ែត្រ។
បានជាប្រជាជាតិអាល្លឹម៉ង់ខាងកើតភាសខ្លួនទៅអាល្លឹម៉ង់ខាងលិចដោយសារតែ៖ • អាល្លឹងម៉ងខាងលិចជាប្រទេសសេរី • សេដ្ឋកិច្ចអាល្លឹម៉ង់ខាងលិចមានភាពរីកចម្រើន។
នៅក្រោយសង្រ្គាមលោកលើកទី២អង់គ្លេសបន្សល់ទុកនូវផលវិបាកចំពោះប្រទេសក្រោមអាណានិគមមានដូចជា៖ • បញ្ហាដែនដី (អ៊ុល ស្ច័រ ការស្មៀអ៊ីស្រាអែល) • បញ្ហាសាសនា(ហិណ្ឌូ…) • បញ្ហាប្រកាន់ពូជសាសន៍(របបអាប៉ាថេត)។
អង្កការកុំម៉ុនវីលត្រូវបានបង្កើតឡើងដោយគោលបំណង៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលឆ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិ្ដការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោយអាណានិគមអង់គ្លេស។
ក្រោយសង្រ្គាមលោកលើកទី២តើអង្កការសហប្រជាជាតិមានគោលការណ៍ដូចជា៖ • អង្កការសហប្រជាជាតិផ្នែកលើសសមត្ថភាពនិងអធិបតេយ្យភាពរវាងសមាជិកទាំងអស់ • សមាជិកទាំងអស់ត្រូវតែបំពេញកាតព្ធកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្កការសហប្រជាជាតិ • សមាជិកទាំងអស់ត្រូវដោះស្រាយរាល់ជម្លោះអន្ដរជាតិដោយមធ្យោបាយសន្ដិភាពនៅក្នុងលក្ខណ្ឌដែលមានឪ្យខូចខាតដល់សន្ដិភាពសន្ដិសុខនិងយុត្ដិធម៌ • ត្រូវអត់ធ្មត់រាល់អមពើគំរាមកំហែងនិងការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លូន • ធម្មនុញ្ញមិនអនុញ្ញាតឪ្យអង្កការសហប្រជាជាតិធ្វើឲ្យអន្ដរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។