នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត ដូច្នេះ រដ្ឋភិបាលបានប្រើកោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរសនិងស្រ្ដីមានសិទ្ធិស្មើគ្នា • លើទឺកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិការ១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែដោយរក្សាប្រាក់បៀវត្សពី៧០% ទៅ៩០%។
vrean.com Latest Questions
ជញ្ជាំងក្រុងប៊ែកឡាំងត្រូវបានសាងសងឡើងពីបេតុងយ៉ាងក្រាសនិងរាយលួសបន្លាខាងលើហើយមានមានចំងាយ៤៣គម។ ជញ្ជាំងនេះត្រូវបានសាងសង់ឡើងដើម្បីទប់ស្ដាត់ជនភាសខ្លួនមកពីអាឡឺម់ង់ខាងកើត។
សន្និសិទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួនត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិចនិងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសប៉ូឡូវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង់។ • សហភាពសូវៀតបានសន្យានិងជួយវាយពួកជប៉ុនឲ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ខែ។
នៅក្នុងវិស័យសង្គមតើរដ្ឋភិបាលអាឡឺម៉ង់ខាងលិចបានយកចិត្តទុកដាក់លើ៖ • ប្រាក់ធានារ៉ាប់រងខាងការងារអ្នកគ្មានការងារធ្វើនិងមនុស្សចាស់ជរា • ផ្ដល់សិទ្ធិឲ្យស្រ្ដីស្មើគ្នានិងបុរស • ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាក់រយៈពេល៦ខែក្រោយពីឆ្លងទន្លេរួច • រដ្ឋាភិបាលសង់ផ្ទះថ្មីចំនួន១២លានខខ្នងបន្ថែម។
ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្ដាអនុគ្រោះមួយចំនួនដូចជា៖ • តំបន់រួមមានជាតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម។ • ការសម្បូរហត្ថករដែលមានប្រាក់កំរ៉ៃថោកជពីសេសភៀសខ្លួនមកពីអាឡឺម៉ង់ខាងកើតនិងអឺរ៉ុបប៉ែក ខាងត្បូងដែលមាន ក្រិក យូហ្គោលស្លាវី និង តួកគី ជាដើម។
ដើម្បីតម្រូវការទីផ្សារតើអាឡឺម៉ង់ខាងលិចបានអភិវឌ្ឍសេដ្ឋកិ្ចរបស់ខ្លួនដូចជា៖ • បើកចំហទីផ្សារអាឡឺម៉ង់កាន់តែធំទូលាយថែមទៀត • ពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងទូទាំងប្រទេស។
ការកសាងជញ្ជាំក្រុងប៊ែកឡាំងបញ្ជាក់ថា ទិ្ធបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឲ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម។
ផែនការម៉ាសសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្ធីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញមិន ពេញចិត្តនឺងផែនការនេះទេ។ ពីព្រោះសហភាពសូវៀតបានយល់ឃើញថាផែនការនេះមានទិសដៅទប់ស្ដាត់ការរីកសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមូយចំនួនក្រោយសង្រ្គាម។
អាឡឺម៉ង់ខាងលិចនិងខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិតេយ្យប្រជាមានិតដែលមានេដ្ឋធានីឈ្មោះប៊ែកឡាំង។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសអឡឺម៉ង់បានបែងចែកជា២ផ្នែក គឺអាឡឹម៉ងខាងលិចនិងអាឡឺម៉ងខាងកើត។ គ្រប់គ្រងដោយប្រទេស៖ • អាឡឺម៉ងខាងលិចគ្រប់គ្រង់ដោយកងទ័ពសម្ព័នមិត្តដែលរូមមានអង់គ្លេសនិងសហរដ្ឋ អាមេរិក • អាឡឹម៉ង់ខាងកើតគ្របគ្រង់ដោយសហភាពសូវៀត។