ពួកអន្ដជាតិសំដៅ គឺលើពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មានព្រំដែន។
vrean.com Latest Questions
អាវុធប្រភេទណាខ្លះដែលគេចាត់ទុកថាជាអាវុធប្រល័យលោក រួមមានអាវុធណឺត្រុង អាវុធ គីមីនិង អាវុធជីវសាស្រ្ដ ដែលមានលទ្ធភាពកម្ចេចភាវរស់ទាំងអស់ នៅលើពីភពផែនដីយ៉ាងងាយ។
បានជាបដិវត្ដន៍បៃតងមានការធ្លាក់ចុះ ពីព្រោះ៖ • គេមិនអនុញ្ញាតឲ្យធ្វើជីវកម្មស្រែចម្ការនៅលើផ្ទៃដីលើសពី១៥%នៃផ្ទៃដីទាំងអស់ • បាត់បង់ធនធានទឹកនៅក្នុងការស្រោចស្រព លើដីដាំណាំ ដែលបណ្ដាលឲ្យមានការអស់ទឹកពីទន្លេព្រែកបឹង។ល។ • ដីឆាប់ខ្សោះជីជាតិដោយការប្រើគីមី ហើយទីបំផុតដីកសិកម្មទាំងនេះ នឹងក្លាយជាទីរហោស្ថាននិងត្រូវគេបោះបង់ចោល។
ដើម្បីឆ្លើយតបទៅនិងសេចក្ដីត្រូវការគ្រឿងបរិភាគ ដែលកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ៖ • ទាមទារឲ្យមានរចនាសម្ព័ន្ធផលិតកម្មឲ្យកាន់តែប្រសើរឡើង • ពង្រីកផលិតកម្ម ចិញ្ចិមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះគោ ស៊ុតនិងផលិតផលសមុទ្រ។
នៅពាក់កណ្ដាលទសវត្សឆ្នាំ ៨០ និងដើមទសវត្ស ៩០ បញ្ហាសំខាន់ៗដែលបានលេចឡើងគឺបញ្ហាសន្ដិសុខស្បៀងនិងកង្ខះខាតអាហារ។ បញ្ហានេះបណ្ដាលមកពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចលើទីផ្សារពិភពលោក។
ដើម្បីឆ្លើយតបទៅនិងកណណើតប្រជាជន គេបានធ្វើដូចតទៅ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើការរៀបចំដី ជម្រើសពូជ • ការចង្កើតប្រព័ន្ធស្រោចស្រពធំៗ • ការប្រើប្រាស់ដីឲ្យអស់លទ្ធភាព ក្រោមពាក្យស្លោកបដិវត្ដន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក • បង្កើតឧបករណ៍នេសាធំៗ ឲ្យមានលទ្ធភាពពង្រីកផលិតផលនេសាទសមុទ្រ ដើម្បីផ្គត់ផ្គងកង្វះខាតម្ហូបអាហារ។
កត្ដាដែលធ្វើឲ្យប្រជាជនប្រទេសជឿនលឿន មានអាយុវែងជាងបណ្ដាប្រជាជន តតិយលោកគឺបញ្ហាសុខាភិបាលសិក្សាធិការនិងការថែទាំបរិស្ថានធម្មជាតិឲ្យបានល្អ។
កំណើនប្រជាជនច្រើនបានបង្កឲ្យមានបញ្ហាស្មុគស្មាញមួយចំនួនដូចជា បញ្ហាឧបត្ថមថាមពលសុវតិ្ដភាពស្បៀងអាហារ បញ្ហាជនអន្ដោប្រវេសន៍។ល។
• ការបាត់បង់ព្រៃឈើ បានធ្វើឲ្យបាត់បង់នូវជីវចម្រុះលើភពផែនដី ដែលជាឥទ្ធិពលមួយយ៉ាងអាក្រក់ប៉ះពាល់ដល់ការរស់រាន មានជិវិតរបស់មនុស្សសត្វ និងរុក្ខជាតិទាំងអស់ក្នុងធម្មជាតិទាំងមូល។ • គ្រាន់តែក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះគឺវាបានធ្វើឲ្យបាត់បង់នូវពូជ សត្ចព្រៃអស់ជាង១លានប្រភេទ រុក្ខជាតិអស់ជាង២៥លានប្រភេទ និងពូជសត្វស្រុកអស់រាប់រយប្រភេទទៀត។
ព្រៃឈើជាប្រភពនៃ៖ • ការស្រូបយក និងស្ដុកឧស្ម័នកាបូនិច • សម្របសម្រួលងាកាសធាតុមិនក្ដៅពេក និងមិនឲ្យត្រជាក់ពេក • ផ្ដល់មនុស្សនូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវ រុក្ខផល ក្ដារ ជម្រកសត្វ។ល។