ប្រទេសបារាំងបានដកខ្លួនចេញពីសមាជិកអង្គការអូតង់នៅឆ្នាំ១៩៦៦។
vrean.com Latest Questions
នៅឆ្នាំ១៩៦៤ តើបារាំងបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសមួយចំនួនដូចជា ចិន សហភាពសូវៀតនិងប្រទេសនៅអឺរ៉ុបខាងកើត។
ប្រធានាធិបតីបារាំង ដឺហ្គោល បានជំទាស់អង់គ្លេសមិនឲ្យចូលរួមជាសមាជិកទីផ្សាររួមអឺរ៉ុបចំនួន២ដង គឺនៅឆ្នាំ១៩៦៣ និងឆ្នាំ ១៩៦៧។
នៅក្នុងអាណត្ដិលោកប្រធានាធិបតី ដឺហ្គោល តើបារាំងបានអនុវត្ដនយោបាយដូចជា៖ • គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគមពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរីលោក ដឺហ្គោល បានធ្វើឲ្យមានការចរចារចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ។ • ប្រឆាំងសមាជិកភាពរបស់អង់គ្លេសនៅក្នុងទីផ្សាររួមអឺរ៉ុប ដោយបានចាក់ទុកថាអង់គ្លេសជាប្រទេសននិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនឲ្យចូលរួមជាសមាជិកនៃអង្កការនេះ។
លោកប្រធានាធិបតី ហ្រ្វង់ស្វ័រមីតេរ៉ង បានធ្វើកំណែទម្រង់ដូចតទៅ៖ • លុបបំបាត់ទោសប្រហារជិវិត។ • កាត់បន្ថយម៉ោងធ្វើការនៅត្រឹម៣៩ ម៉ោងក្នុង១សប្ដាហ៍។ • កំណត់អាយុចូលនិវត្ដន៍មកត្រឹមអាយុ៦០ឆ្នាំវិញ។
អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ស៊ីស្ដាដេស្ដាំង គឺលោកហ្រ្វង់ស្វ័រ មីតេរ៉ង់។លោកមកពីគណបក្សសង្គមនិយមលើកទី ១ក្នុងសាធារណរដ្ឋទី៥។
នៅក្នុងអាណត្ដិរបស់លោកប្រធានាធិបតី ស៊ីស្ដាដេស្ដាំង មាននាយករដ្ឋមន្រ្ដី២រូប គឺលោកហ្សាក់ស៊ីរ៉ាក់ និងលោក រ៉ាយម៉ុងបា។
ប្រធានាធិបតី ស៊ីស្ដា ដេស្ដាំង បានធ្វើកំណែទម្រង់នយោបាយដូចជា៖ • សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ • ផ្ដល់ស្វយ័តភាពដល់ទីក្រុងប៉ារីសក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងជាលើកដំបូង។ • ការផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធព័ត៌មានដូចជា វិទ្យុ និងទូរទស្សន៍ជាដើម • ការតម្លើងពន្ធដារទៅលើដីធ្លីនិងអចលនវត្ថុ។ • បើកចំហឲ្យមានការលក់ដូរដោយសេរីនូវថ្នាំឫឪសថពន្យាកំណើត។
លោក ប៉ុមពីឌូ បានទទួលមរណៈភាពនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៧៤។ អ្នកដែលទទួលតំណែងបន្ដពីលោកគឺលោក វ៉ាលេរី ស៊ីស្កាដេស្ដាំង។ លោកជាអតីត រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអាណត្ដិលោក ប៉ុមពីឌូ ...
នៅក្នុងអាណត្ដិលោកប្រធានាធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ • ចលនាតំបន់និយមសុំឲ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើត ជាតំបន់ស្វយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ។