ដំណាំកសិកម្មសំខាន់នៅអ៊ីតាលីមានក្រូច ប៉េងប៉ោះ ដំឡូងបារាំង ស្ករ ហើយដំណាំ ដែលសំខាន់ជាងមានស្រូវសាលី អង្ករពោត និងទំពាំងបាយជូរ។
vrean.com Latest Questions
នៅប្រទេសអ៊ីតាលីផ្ទៃដីកម្មមានចំនួន៤០%កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែមិនលើសពី៥ហិតា។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជិវភាពមិនទាន់ល្អ។
សេដ្ឋកិច្ចប្រទេសអ៊ីតាលី ពឹងផ្អែកលើវិស័យកសិកម្មឧស្សាហកម្មទេសចរណ៍ និងពាណិកម្ម។
បណ្ដាល័យនិងសារមន្ទីរនៅអ៊ីតាលី គឺជាស្ថាបត្យកម្មដ៏ល្បីល្បាញ ហើយស្ថិតនៅក្នុងវាំងស្ដេចឫនៅក្នុងអតីតវិមានរាជវង្សានុវង្សដែលបានបន្សល់ទុករាប់តំណមកហើយ។
មានកត្ដាដែលធ្វើឲ្យប្រទេសអីុតាលីមានភាគល្បីល្បាញខាងស្ថាបត្យកម្មមាន៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ិសង់ជាដើមដូចជាព្រះវិហារសិនម៉ាកដែលបានកសាងឡើងនៅឆ្នាំ១០០០នៃគ.សនៅក្នុងទីក្រុងវើនី. • ជនជាតិអ៊ីតាលីជនជាតិដែលមានស្នាដៃផ្ទាល់ខ្លួនដដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងសង់ឡើងនៅឆ្នាំ៣៣០នៃគ.សដែលជាស្ថាបត្យកម្មដំបូងនៅ មជ្ឈិមសម័យ។
នៅអ៊ីតាលីសាកលវិទ្យាល័យរដ្ឋមាន៤៧កន្លែង ហើយសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺសាកលវិទ្យាល័យ បូឡូញ៉ា ត្រូវបានកសាងនៅឆ្នាំ១១០០នៃគ.ស។
នៅអ៊ីតាលី មានសាលាមុខជំនាញមុខរបរ សាលាជំណាញបុរាណវត្ថុ និងសាលាភាសា។
នៅអ៊ីតាលីក្រោយពីបញ្ចប់ការសិក្សាតើសិក្សាតើសិស្សាត្រូវបន្ដការសិក្សានៅសាលាមុខរបបដែលភាគច្រើនចាប់យកជំនាញបច្ចេកទេស។
ក្រសួងអប់រំនៅអ៊ីតាលីបានអនុវត្តនូវគោលនយោបាយអប់រំនិងរៀបចំកម្មវិធីសិក្សានៅគ្រប់ភូមិសិក្សាព្រមទាំងសៀវភៅសិក្សាផងដែរ?
កុមារអ៊ីតាលីត្រូវរៀននៅអាយុ៦ឆ្នាំឡើងទៅនៅទីគ្រឹះស្ថានសិក្សាសាធារណៈ។