នៅពេលជួយប្រាស្រ័យជាប្រជាពលរដ្ឋ អ្នកដឹកនាំមិនត្រឹមតែពន្យល់ប៉ុណ្ណោះទេ តែក៏ត្រូវស្តាប់មតិនិងសំណូមពរ ហើយឆ្លើយតបយ៉ាងស្រមស្របទៅនឹងសេក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
vrean.com Latest Questions
ពាក្យ “ ប្រកបដោយធម៏ ” មានន័យថា ព្រះរាជា ឬថ្នាក់ដឹកនាំមានគុណធម៏ ឬច្បាប់សម្រាប់គ្រប់គ្រងប្រទេសជាតិឲ្យមានវឌ្ឈនភាព និងសន្តិភាពដោយគោរពប្រតិបត្តិតាមច្បាប់យ៉ាងខ្ជាប់ខ្លួន។
តាមជំនឿរបស់ខ្មែរយើងមួយចំនួនថា មានព្រះបាទធម្មិកមកជួយស្រោចស្រង់ប្រទេសខ្មែរឲ្យបានសុខ។ ពាក្យថា ព្រះបាទធម្មិក គឺសំដៅយកព្រះរាជា ឬថ្នាក់ដឹកនាំណា ដែលប្រកាន់គោលការណ៏ ៣ យ៉ាង៖ • យកធម៏ ឬយកច្បាប់ជាធំ (ធម្មាធិបតេយ្យ) • គោរពធម៏ គឺគោរពច្បាប់ • តម្កល់ធម៏ជាមាត្រដ្ឋាន គឺយកច្បាប់ជាទីតាំងសម្រាប់វាស់សេចក្តីសុខទុក្ខរបស់រាស្រ្ត។
ច្បាប់មានអំណាចនៅលើប្រជាពលរដ្ឋ និងអ្នកគ្រប់គ្រងរដ្ឋទាំងអស់ស្មើៗគ្នា។
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ ១៩៥៥។
ដើម្បីបានចូលជាសមាជិកអង្គការសហប្រជាជាតិប្រទេសនីមួយៗ ត្រូវមានលក្ខណៈដូចជា • ជារដ្ឋនិយមសន្តិភាព • ទទួលគោរតាមបញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ • មានសមត្ថភាពបំពេញតាមបញ្ញត្តិនោះ ហើយត្រៀមលក្ខណៈនឹងបំពេញជានិច្ច
អង្គការសហប្រជាជាតិមានរចនាសម្ព័ន្ធធំបីគឺ • ក្រុមប្រឹក្សាសន្តិសុខ • អង្គមហាសន្តិបាត • លេខាធិការដ្ឋាន
១ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ២ ក្រុមប្រឹក្សាអាណាព្យាបាល ៣ តុលាការអន្តរជាតិ
ជនភៀសខ្លួន គឺជាជនដែលត្រូវបង្ខំចិត្តរត់ចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាច ឬមានការគំរាមកំហែងមកលើជីវិត ឬសេរីភាពរបស់ខ្លួន។
ជនភៀសខ្លួន គឺជាជនដែលត្រូវបង្ខំចិត្តរត់ចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាច ឬមានការគំរាមកំហែងមកលើជីវិត ឬសេរីភាពរបស់ខ្លួន។