អង្គការសហប្រជាជាតិរួមកម្លាំងជាតិនានា ក្នុងគោលបំណងដូចជា៖ • បំណងស្វែងរក និងថែរក្សាខ្ជាប់ខ្ជូននូវសន្តិភាពពិភពលោក • ពង្រីកការទាក់ទងរវាងជាតិនានា • រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ • រៀបចំសា្ថប័នឯកទេស សម្រាប់សហប្រតិបត្តិការបានសម្រេចដូចបំណង
vrean.com Latest Questions
ទីក្រុងញីវយ៉ក (សហរដ្ឋអាមេរិក)
ដើម្បីលុបបំបាច់សង្គ្រាម យើងម្នាក់ៗ មានកាតព្វកិច្ចធ្វើឲ្យមានសន្តិភាពផងដែរ គឺធ្វើយ៉ាងណាឲ្យអ្នកកាន់អំណាចប្រកាន់សីលធម៏យុត្តិធម៏អ្នកមានទ្រព្យចេះធ្វើទាន មនុស្សទូទៅចេះភាវនាដើម្បីកើតចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមក គឺមេត្តា មុទិតា ករុណាឮនិងឩបេក្ខា ដើម្បីឲ្យមនុស្សខិតចូលជិតគ្នា ទុកចិត្តគ្នា។
មនុស្សត្រូវអប់រំចិត្តឲ្យបានដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៏៤យ៉ាងគឺៈ • មេត្តា : អាណិតស្រឡាញ់ចង់ឲ្យគេបានសុខឲ្យដូចជាសេចក្តីសុខដែលខ្លួនចង់បាន។ • ករុណា : ជួយសង្គ្រោះឲ្យគេរួចផុតពីសេចក្តីទុក្ខដែលកើតពីវិបត្តិផ្សេងៗ • មុទិតា : មានចិត្តត្រេកអរនៅពេលដែលគេបានសុខហើយ • ឩបេក្ខា : តាំងចិត្តទៀងត្រង់ជាកណ្តាលប្រាសចាកអគតិធម៏ទាំងឡាយ។
ត្រូវស្គាល់គោលការណ៏ជាចម្បង ៥ យ៉ាងគឺៈ • ស្គាល់គោលការណ៏ដែលត្រូវដឹកនាំ • ស្គាល់ដំណើរការដែលត្រូវទៅ • ស្គាល់បែបផែនដឹកនាំ តាមរបៀបណា • ស្គាល់សមត្ថភាពខ្លួនក្នុងការដឹកនាំ • ស្គាល់មនុស្សដែលខ្លួនដឹកនាំ មានលក្ខណៈយ៉ាង
លក្ខណៈសម្បត្តិរបស់ប្រធានមាន ៤ ចំណុច គឺ • មានវិធានទប់ស្កាត់បញ្ហានានា រូបមានអំពើអាក្រក់ជាដើម កុំឲ្យកើតឡើងបាន (សំវរបធាន)។ • ព្យាយាមកំចាត់ចោលអំពើអាក្រក់ ដែលបានកើតឡើងហើយ ឲ្យអស់ទៅវិញ (មហានធាន)។ • ព្យាយាមបង្កើតអំពើល្អ ដែលមិនទានកើតឡើងឲ្យកើតឡើង (ភាវនាបធាន)។ • ព្យាយាមគ្រប់គ្រងសេចក្តីសុខ ដែលមានហើយក្តីកំពុងកើតឡើងក្តី ឲ្យនៅគង់វង្ស (អនុរក្ខនាបធាន)។
ពាក្យថា “ប្រមុខគេ” បានន័យថា ៖ មនុស្សសំខាន់ដែលគេចាត់ទុកជាត្រឹមមុខជំនួសគេ។ មនុស្សនោះត្រូវមានលក្ខណៈសម្បត្តិ ៣ យ៉ាងសំខាន់ៗ • វៃឆ្លាតក្នុងការមើលឃើញគ្រប់ទិដ្ឋភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ • ចេះស្តាប់យកដំណឹងពិត មិនជឿតាមពាក្យញុះញង់ • ចេះនិយាយស្តីប្រកបដោយពាក្យពិរោះ ទន់ផ្អែមក្នុងការដោះស្រាយបញ្ហា។
មនុស្សដែលធ្វើជាមេគេ ត្រូវប្រកបដោយលក្ខណៈ ១០យ៉ាងគឺ៖ • មានវ័យចាស់ល្មម ប្រកបដោយសុខភាពនិងវិជ្ជាច្រើន • ជាអ្នកតាំងចិត្តជាកណ្តាល • ជាអ្នកចាំច្រើន ស្គាល់បញ្ហាសង្គមដែលខ្លួនគ្រប់គ្រង • ស្ទាត់ជំនាញពីគោលច្បាប់គ្រប់គ្រង ទាំងច្បាប់ជាតិនិងអន្តរជាតិ • ជាអ្នកវៃឆ្លាតខាងរកដំណោះស្រាយបញ្ហាសង្គម • ជាអ្នកស្រលាញ់ច្បាប់ យកច្បាប់ជាធំ • ជាអ្នកសន្តោស មានចិត្តទូលាយ និងជ្រះថ្លា • ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន • ជាមនុស្សសុចរិត ទៀងត្រង់ • ជាអ្នកមិនប្រកបដោយលោភធម៏ទាំង៨។
ត្រូវមានកាតព្វកិច្ចឈ្វេងយល់អំពើជីវភាពរស់នៅ និងសមត្ថភាពគ្រប់វិស័យប្រជាពលរដ្ឋ អ្នករាជការក្រោមឪវាទ រួចចាត់វិធានការតាមសេចក្តីត្រូវការនោះ ក្នុងតួនាទីជាអ្នកដឹកនាំ។
កាតព្វកិច្ច១០ ប្រការនោះ រួមមានៈ • ប្រជុំគ្នា និងពិគ្រោះគ្នាជានិច្ចស្តីពីការងារ • ព្រមព្រៀងគ្នាការពារប្រទេស • កែប្រែច្បាប់ និងបង្កើតច្បាប់ជាប៉ុនាស្របតាមសភាពការណ៏ផង ស្របតាមសិទ្ធិមនុស្សផង • ស្តាប់មតិអ្នកបា្រជ្ញ បណ្ឌិត និងព្រឹទ្ធាចារ្យ • ការពារនារី និងកុមារ • គោរព និងការពារបូជនីយដ្ឋាន និងកេរមតិកជាតិប្រពៃណីជាតិ • រក្សាឃុំ គ្រងបព្វជិត និងព្រះសង្ឃដែលមានគុណធម៏ • រក្សាសត្វព្រៃ និងព្រៃឈើ ឲ្យមានតុល្យភាពក្នុងប្រទេស • ផ្តល់អាហារូបករណ៏ (បៀវត្ស) ...