ក្នុងរបបប្រជាធិបតេយ្យនិយម ពលរដ្ឋបោះឆ្នោតថា្នក់ជាតិ ពីរលើកផ្សេងពីគ្នា។ មួយគឺបោះឆ្នោតរើសសមាជិកសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញត្តិសំរាប់តាក់តែងច្បាប់។ មួយទៀត គឺបោះឆ្នោតរើសប្រធានាធិបតីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាលសំរាប់ប្រតិបត្តិតាមច្បាប់របស់សភា។ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង ជាតំណាងប្រទេសជាតិផង។ របបនេះគ្មាននាំយករដ្ឋមន្ត្រីទេ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
vrean.com Latest Questions
ក្នុងរបបសភានិយម ពលរដ្ឋបោះឆ្នោត ថ្នាក់ជាតិតែមួយលើកដើម្បីជ្រើសរើសសមាជិសភា។ ហើយសមាជិកសភាក្នុងបក្ខឈ្នះ ជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរដ្ឋាភិបាល។ របបនេះគ្មានប្រធានាធិបតីទេក្នុងរបបនេះអំណាចនីតិប្រតិបត្តិជាផ្នែកមួយនៃអំណាចនីតិបញ្ញត្តិ។ អំណាចពីរមិននៅដាច់ដោយឡែកពីគ្នាដូចរបបប្រធានាធិបតីនិយមទេ។
ក្នុងរបបប្រជាធិបតេយ្យបែបចម្រុះដូចជានៅប្រទេសបារាំងជាដើម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ មួយគឺបោះឆ្នោតរើសសមាជិកសភាហើយសមាជិកសភាបក្ខឈ្នះ ជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាល។ មួយទៀតពលរដ្ឋបោះឆ្នោតរើសប្រធានាធិបតី ឲ្យតំណាងប្រទេសជាតិទាំងមូល។ របបនេះមាននាយករដ្ឋមន្ត្រីផង មានប្រធានាធិបតីផង។
ប្រជាធិបតេយ្យទាមទារឲ្យមនុស្សក្នុងសង្គមមានអត្តចរិតល្អ ពោលគឺចេះអត់ឳន ចំពោះអ្នកដែលមានមតិខុសពីខ្លួន ហើយចេះថ្លឹងថ្លែងចំពោះសេចក្តីត្រូវការនៃក្រុមនានាតាមរយៈការពិភាក្សា ឬការចរចារ។ ការអត់ឳនឲ្យគ្នាទៅវិញទៅមក គឺជាការចាំបាច់សំរាប់ដំណើរការល្អរបស់ប្រជាធិបតេយ្យ។
១. រដ្ឋាភិបាល និងសភាត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកំណត់។ ក្នុងការបោះឆ្នោត ត្រូវមានបក្សនយោបាយច្រើន (ពហុបក្ស)ហើយជាការបោះឆ្នោតដោយសេរី និងយុត្តិធម៏។ ២. រាស្រ្តគ្រប់រូបមានសេរីភាពក្នុងការនិយាយស្តី ឬបង្កើតសមាគម៏ និងគោរពសាសនា។ ៣. មានការគ្រប់គ្រងតាមច្បាប់ដែលយកទៅអនុវត្តលើប្រជារាស្រ្តផង លើរដ្ឋាភិបាលផង និងលើស្ថាប័នរដ្ឋនានាផង។ ៤. ពលរដ្ឋទាំងអស់មានភារកិច្ចស្មើគ្នានៅចំពោះមុខច្បាប់ពោលគឺច្បាប់ការពារពលរដ្ឋទាំងអស់ស្មើៗ គ្នាហើយបើមានប្រព្រឹត្តបទល្មើស ច្បាប់ផ្តន្ទាទោសស្មើៗគ្នា មិនថាអ្នកមាន អ្នកក្រ រាស្រ្ត ឬមន្ត្រីឡើយ។ ៥. ...
ក្នុងព្រះពុទ្ធសាសនា ដំណើរការប្រជាធិបតេយ្យមានមូលដ្ឋានប្រាំប្រការ គឺ : ១. អត្ថាហិៈ (អាត្មា) មនុស្សត្រូវស្វែងរកសច្ចៈធម៏សំរាប់ខ្លួនផ្ទាល់។ គឺត្រូវស្វែងយល់ ដឹងនិងចេះរកវិធីសង្គ្រោះខ្លួន ដោយខ្លួនឯង។ ២. សង្កហៈ (ការអត់ឳន) មនុស្សម្នាក់ៗ ធ្វើការសំរេចចិត្តផ្សេងៗពីគ្នា ក្នុងការស្វែងរកសច្ចៈធម៏របស់ខ្លួន ក្នុងន័យនេះទើបព្រះពុទ្ធទ្រង់សម្តែងថាយើងត្រូវតែចេះអត់ឳន ចំពោះការសំរេចចិត្តផ្សេងៗពីគ្នាទាំងនេះ ហើយត្រូវទទួលស្គាល់ថាជំនឿរបស់អ្នកដទៃទៀត ក៏អាចមានការខុសប្លែកពីជំនឿរបស់យើងដែរ។ ៣. វន្ទគារវៈ (ការគោរព) គឺការគោរពចំពោះអាយុជីវិត ...
របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ខមានកង់បីទៀតគឺៈ ១.ឯករាជភាពនៅអង្គចៅក្រម ២.បណ្តាញផ្សព្វផ្សាយពត៏មានសេរីប្រាកដនិយមនិងឯករាជ្យ ៣.បក្សជំទាស់ក្នុងសភាពជាតិ តំណាងឲ្យសម្លេងភាគតិច ។
គោលការណ៏ចម្បងទាំងប្រាំប្រការនោះ គឺៈ ១. ត្រូវមានច្បាប់ល្អ និងសណ្តាប់ធ្នាប់ល្អ ( Good Law and order) ២. មិនត្រូវឲ្យមាននីរទណ្ឌភាព ពោលគឺជនល្មើសត្រូវតែមានទណ្ឌកម្ម( No Impunity) ៣. ត្រូវមានការទទួលខុសត្រូវពេញលេញ( Full Accountability) ៤. មិនត្រូវឃុំឃាំងអ្នកទោសនយោបាយ ហើយត្រូវដោះលែងជនល្មើស( Release Political Prisoners ...
លទ្ធិប្រជាធិបតេយ្យ អនុវត្តជាដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៤៧ នៅពេលដែលព្រះរាជាណាចក្រយើង ប្រកាន់នូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានសិទ្ធិនិង សេរីភាពរបស់បុគ្គល សេរីភាពសារពត៏មាន មានគណបក្សនយោបាយច្រើនការបោះឆ្នោតដោយសេរី និងយុត្តិធម៏ ពហុនិយមនិងការអធ្យាស្រ័យ ការផ្ទេរអំណាចឲ្យគណបក្សឈ្នះឆ្នោតដោយសន្តិវិធី រដ្ឋាភិបាលអព្យាក្រិតផ្នែកនយោបាយ ការបែងចែកអំណាចទាំងបីទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ឲ្យបានញញឹមទូលំទូលាយនិងជិតសិ្នទ្ធិ និងយកច្បាប់ជាធំជាដើម….។