ការស្តារឡើងវិញនូវវិស័យនយោបាយរបស់ប្រទេសប៉ូឡូញក្រោយសង្គ្រាមលោកលើកទី ២ បានប្រព្រឹត្តទៅ ៖ • ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នឯកភាពជាតិ • ការបោះឆ្នោតដោយសេរីដោយសេរី ដែលពេលនោះពួកកុំមុយនីសកាន់អំណាច • មានការត្របសង្គត់ទៅលើសាសនា • មានការជៀ្រតជ្រែកពីបរទេស នាំឲ្យមានការរើបំរាស់ពីប្រជាជនប៉ូឡូញដែលមានគំនិតជាតិនិយម • បរាជ័យកំណែទម្រង់លោក កូមុលការ ដើម្បីដោះស្រាយសង្គមនិងសេដ្ឋកិច្ចនៅឆ្នាំ ១៩៥៦ • ធ្វើការបង្រ្កាបទៅលើចលនាសហជីពរបស់ឡិចរ៉ាលេសា ដោយលោក ស៊ីរិច • សហភាពសូវៀតធ្វើអន្តរាគមន៍ផ្តូលរំលំសហជីពពករនាសមាជឆ្នាំ ១៩៨១ • ឆ្នាំ ១៩៨១ មានការបង្កើតច្បាប់អាជ្ញាសឹកដើម្បីចាប់ពួកប្រឆាំង • ឆ្នាំ ១៩៩០ ១៩៩៧ ...
vrean.com Latest Questions
សន្ធិសញ្ញាសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ទាក់ទងនឹងកម្ពុជាដូចជា • កិច្ចព្រមព្រៀងស្ពីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថម្ភកម្លាំងយោធាពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ • ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន • សេចក្តីថ្លែងការណ៍របស់សន្និសីទទាក់ទងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការណ៍បិទសន្និសីទ ( សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពខ្លួនឯករាជ្យនិងអធិបតេយ្យភាពរបស់នៃប្រទេសកម្ពុជានៅក្នុងឥណ្ឌចិន ) ។
លទ្ធផលវិជ្ជមាននៃអាណានិគមបារាំងនៅកម្ពុជាមាន ៖ • បារាំងបានធ្វើឲ្យសង្គមកាន់តែក្រឡើង ។ តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ • បារាំងបានកេណ្ឌប្រជាជនរដ្ឋខ្មែរឲ្យបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី១ និងទី២ (ស្លាប់ក្នុងសមរភូមិ) • បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាត់ឲ្យស្តេចយួនបាវដោយ (១៩៤៧) និងខេត្តត្រាចឲ្យសៀម ។
ពិភពលោក ? កំណែងទម្រង់ពេរ៉េស្រ្តូយកាផ្តល់ផលវិបាក ចំពោះសហភាពសូវៀត និងចំពោះនយោបាយពិភពលោក ដូចជា ៖ • បានបើកឲ្យមានវិនិយោគទុនខាងវិស័យឩស្សាហកម្មមកពីខាងក្រៅ • បំផុសឲ្យមានការប្រណាំងប្រជែងតាមទំរងសេដ្ឋកិច្ច តាមរយៈទីផ្សារសេរី • បានបើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហ ដល់របបមុនសង្គមនិយម • ផ្តល់ឲ្យមានរបបប្រជាធិបតេយ្យនៅក្នុងបក្ស ពោលគឺ មានការជ្រើសមន្រ្តីដោយការបោះឆ្នោត ដើម្បីសំដែងការទុកចិត្ត ។
ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩-១៩៣៣លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើតភ្នាក់ងារ និងមានទិសដៅដូចជា ៖ • ភ្នាក់ងាររដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឲ្យបានច្រើន បង្កើតការងារ បង្កើតផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ សម្រាប់ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការម្ចាស់បំណុល ដើម្បីជៀសវាងបាត់បង់ផ្ទះសម្បែង ។ • ភ្នាក់ងារយុវជន មានទិសដៅ ដើម្បីជួយប្រជាជននៅចន្លោះអាយុ ១៨-២៥ឆ្នាំ ។
ផែនការម៉ាសាល់មានទិសដៅ និងផ្តល់ផលវិបាកអ្វីចំពោះទ្វីបអឺរ៉ុបដូចជា មានទិសដៅទប់ស្កាត់ការរីករាយ នៃចលនាកុំមុយនីស្ត នៅតាមប្រទេសលោកខាងលិចនៃទ្វីបអឺរ៉ុប នក្រោយសង្គ្រាម ។
ការប្រឈមមុខដាច់គ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតនៅជុំវិញបញ្ហាអាល្លឺម៉ង់ មានដូចជា ៖ • ប្រទេសអាឡឺម៉ង់ចែកជាពីរ • សន្និសីទយ៉ាល់តា បែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រាហើយផ្តាច់ សរសៃឈាមប្រទេសនេះ កុំឲ្យមានឪកាសបង្កសង្គ្រាមឡើងវិញជាថ្មី • ដើម្បីបង្រួបបង្រួមអាឡឺម៉ង់ខាងលិចជាតំបន់ តែមួយ និងការឯកភាពខាងរូបិណប័ណ្ឌពីម៉ាកមកជាដឺកម៉ាក • សហភាពសូវៀតបានបិទច្រកចូលខាងលិច • ផែនការម៉ាសាល់ដែលមាទិសដៅទប់ស្កាត់ការរីកសាយនៃចលនាកុំមុយនីស្តក្រោយសង្គ្រាមដែលបង្កើតឡើងដោយសហររដ្ឋអាមេរិក ។
អង្គការកុំមុយនីស្តត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចប្រទេសដែលធ្លាប់សិ្ថតនៅក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង្គភ្លេស ។
នៅក្រោយសង្គ្រាមលោកលើកទី២ អង់ភ្លេសបន្សល់ទុកនូវផលវិបាកចំពោះប្រទេសនៅក្រោមអាណានិគម ៖ • បញ្ហាដែនដី (ដូចជា អ៊ុយស្ទែរ កាស្នៀ អ៊ីស្រាអែល) • បញ្ហា សាសនា ( ហិណ្ឌ អ៊ីស្លាម គ្រឹស្តសាសនា) • បញ្ហា ប្រកាន់ពូជសាសន៍ (របប អាប៉ាថេត) ។
បានប្រជាជនអាឡឺម៉ង់ខាងកើតភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងលិចដោយសារ ៖ • អាឡឺម៉ង់ខាងលិចជាប្រទេសសេរី • សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានភាពរីកចម្រើន ។