ប្រទេសដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាមាន ៖ តួកគី ស៊ីរី អ៊ីរ៉ង អ៊ីរ៉ាក់ លីបង់ ហ្សកដានី អ៊ីស្រាអែល អារ៉ាប់ប៊ីសាអ៊ូឌីត យេមែន អេស៊ីប ស៊ូដង់ លីប៊ី
vrean.com Latest Questions
សាសនា ដែលចាប់កំណើតនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺ សាសនាឥស្លាម និងសាសនាគ្រិស្ត ។
ធានធម្មជាតិ ដែលសម្បូរនៅក្នុងមជ្ឈិមបូព៌ា គឺ រ៉ែប្រេងកាត ។
បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គឺ ៖ • ប្រជាជនកម្ពុជាស្អប់របបប៉ុល ពត ៖ ប្រជាជនរងទុក្ខវេទនា សុខភាពទ្រតទ្រោម អត់ឃ្លាន និងការកាប់សម្លាប់ • វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ ) ៖ ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកាន់តែខ្លាំងឡើង • ការធ្វើសង្គ្រាមជាមួយវៀតណាម ៖ ចាប់ពីឆ្នាំ ១៩៧៧ វៀតណាម ចាប់បើកការវាយប្រហារតបតប្រឆាំងនឹងខ្មែរក្រហាម ...
ស្ថានភាពប្រទេសបារាំងក្រោយសង្គ្រាមលោកលើកទី ២ មានលក្ខណៈ ៖ • អ្វីៗត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមដូចជា ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ..។ • ប្រជាជនបារាំងត្រូវបាត់បង់ជីវិតអស់ ៧៥០ពាន់នាក់ ។ • សេដ្ឋកិច្ចបារាំងជួបឩបសគ្គយ៉ាងធ្ងន់ធ្ងរ ( អតិផរណា) ។ • ជួបប្រទះវិបត្តិសេដ្ឋកិច្ចសង្គមនិងវិបត្តិនយោបាយដោយសារឥទ្ធិពលសហភាពសូវៀតនៅក្នុងសមាជិករដ្ឋាភិបាល ។
ស្ថានភាពប្រទេសអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ គឺ ៖ • នៅសមរភូមិខាងកើតកងទ័ពសូវៀតបានវាយបំបាក់កងទ័ពអាឡឺម៉ង់ • នៅសមរភូមិខាងលិចកងទ័ពអាមេរិកបានវាយឡើងឆ្នេរណរម៉ង់ឌី នៅថ្ងៃទី ៦ មិថុនា ១៩៤៤ • កងទ័ពសម្ព័ន្ធមិត្តភាពបានវាយចូលអាឡឺម៉ង់ពីខាងលិច ចំណែកកងទ័ពក្រហមវាយចូលពីខាងកើត • ប្រជាជនអាឡឹម៉ង់ត្រូវបានគេសម្លាប់ ចំនែកទីក្រុងធំៗត្រូវបំផ្លាញ • អ៊ីត្លែរបានធ្វើអត្តឃាតនៅពេលកងទ័ពសម្ព័ន្ធមិត្តចូលកាន់កាប់ទីក្រុងប៊ែរឡាំង • នៅថ្ងៃទី ៨ ខែឩសភា ឆ្នាំ ១៩៥៤ អាឡឺម៉ង់បានប្រកាសចាញ់សង្គ្រាម ។
ប្រទេសបារាំងសព្វថ្ងៃស្ថិតនៅក្នុងរបបសាធារណរដ្ឋទី ៥ ។
អ្នកបង្កើត គឺលោក សាល ដឺហ្គោល ។
បានជាបារាំងជំទាស់មិនឲ្យអង់ភ្លេសចូលជាសមាជិកផ្សាររួមអឺរ៉ុបព្រោះអង់ភ្លេសគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។ បារាំងចង់រក្សាឯករាជ្យ និងអធិបតេយ្យភាព មិនចង់ឲ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុប ។
ម៉ាការ៉េតថាត់ធី ឡើងកាន់អំណាចនៅឆ្នាំ ១៩៧៩ ។