ចលនាតស៊ូទាំងនោះបានទទួលលទ្ធផលបានជោគជ័យក្នុងការទាមទារឯករាជ្យ ។ឈ្មោះប្រទេស និងឆ្នាំដែលទទួលបាន កម្ពុជា (១៩៥៣) វៀតណាម និងឡាវ (១៩៥៤) ។
vrean.com Latest Questions
កត្តាដែលនាំអោយចលនាតស៊ូនោះទទួលលទ្ធផលដូចជា ៖ • ពួកអាណានិគមនឿយហត់នឹងសង្គ្រាម • ពួកគេសុំទទួចតាំងពីមុនសង្គ្រាម • គាបសង្គត់យ៉ាងខ្លាំងក្លាពីពួកអាណានិគម • ប្រទេសក្រោមអាណានិគមយល់ពីសិទ្ធិសេរីភាព • អន្តរជាតិជម្រុញអោយគោរពសិទ្ធិមនុស្ស ពិសេសអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត ។ • សាមគ្គីជាតិ និងអន្តរជាតិ ។
ស្ថាប័ននៃអង្គការសហប្រជាជាតិ ដែលមានអំណាចនីតិប្រតិបត្តិឈ្មោះ ក្រុមប្រឹក្សាសន្តិសុខ ។
សមាជិកប្រភេទដែលមានសិទ្ធិវេតូ គឺ សហរដ្ឋអាមេរិក អង់ភ្លេស បារាំង សហភាពសូវៀត និងចិន ។
របបនយបាយនេះមានរូបរាងជាស្ថាប័នពេញលេញ ព្រោះមានរដ្ឋាភិបាល សភា និងរដ្ឋធម្មនុញ្ញតែប្រជាពលរដ្ឋទូទៅក្លាយជាទាសកររបស់អង្គការ ។
របបនយោបាយនេះមានរយៈពេលខ្លីដោយសារ ៖ • ប្រទេសកម្ពុជាបានក្លាយជាស្ថាននរក • ប្រជាជនត្រូវគេសម្លាប់ • បង្អត់តើអាហារ • បង្ខំអោយធ្វើការជាទម្ងន់ • ខ្វះថ្នាំពេទ្យព្យាបាល ខ្វះសម្លៀកបំពាក់ ខ្វះជំរក • ប្រជាជនមិនពេញចិត្តនឹងរបបនេះ ហើយនាំគ្នាធ្វើការប្រឆាំង • កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពវៀតណាមបានវាយរលំរបបនេះ ។
ចាប់តាំងពីឆ្នាំ ១៩៧៥-១៩៧៩ តើសហរដ្ឋអាមេរិកបានជួបវិបត្តិដូចជា ៖ • ការរីសាយភាយនៃលទ្ធិកុំមុយនីសនៅអាមេរិកខាងត្បូង • សង្គ្រាមវៀតណាម • វិបត្តិប្រេងកាត • ជម្លោះអេស៊ីប និងអ៊ីស្រាអែល ។
សេដ្ឋកិច្ចប្រទេសឡាវ ពឹងផ្អែកទៅលើ ៖ • វិស័យកសិកម្មឩស្សាហកម្ម • វិស័យកសិកម្ម • វិស័យសិប្បកម្ម • វិស័យពាណិជ្ជកម្ម ។
ការប្រៀបធៀបរបបនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្លុកខាងលិច និងប្លុកខាងកើត ។ ប្លុកខាងលិច ៖ • របបនយោបាយ ៖ ប្រជាធិបតេយ្យសេរី • សេដ្ឋកិច្ច ៖ ទីផ្សារសេរី ប្រកួតប្រជែង • សង្គម ៖ សេរីភាពក្នុងការងារ មានសិទ្ធិគ្រប់បែបយ៉ាង កម្រិតជីវភាពខ្ពស់ ។ ប្លុកខាងកើត ៖ • របបនយោបាយ ៖ បក្សតែមួយ ...
ទិសដៅ និងគោលការណ៍របស់អង្គការសហប្រជាជាតិមាន ៖ ទិសដៅ ៖ • រក្សាសន្តិភាព និងសន្តិសុខពិភពលោក ដោយចាត់វិធានការយ៉ាងមានប្រសិទ្ធិភាព ដើម្បីបង្ក្រាប និងបញ្ជៀសរាល់ការគំរាមកំហែងសន្តិសុខ ព្រមទាំងធ្វើការគាប់សង្គត់រាល់អំពើរំលោភបំពាន ឬធ្វើអោយខូចសន្តិភាពពិភពលោក ។ • ពង្រឹងការទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងឡាយ ដោយឈរលើការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងសន្តិភាព ។ • សហប្រតិបត្តិការអន្តរជាតិផ្សេងៗ ខាងផ្នែកសេដ្ឋកិច្ច សង្គម ប្រាជ្ញ និងមនុស្សធម៍ ដោយគ្មានការប្រកាន់ ភេទ ...