គ្រួសារ ជាក្រុមមនុស្សដែលកើតចេញពីចំណងអពាហ៍ពិពារហ៍តាមប្រពៃណីនិងរស់នៅក្នុងផ្ទះជាមួយគ្នាហើយបន្តពូជពង្សជាខ្សែស្រឡាយជាញ្ញាតិសន្តានតៗគ្នា។
vrean.com Latest Questions
លក្ខណះខុសគ្នរវាងគ្រួសារតូចនឹងគ្រួសារធំ៖ ក.គ្រួសារធំ • ជាគ្រួសាដែលមានសមាជិកលើសពីម្តាយ ឪពុកនិងកូនៗបង្កើត ដែលពួកគេរស់នៅជមួយគ្នាក្នុងបន្ទុកតែមួយឬក្រោមដំបូលផ្ទះតែមួយ។ • គ្រួសារធំអាចមានជីដូន ជីតា ម្តាយឪពិកកូនប្រុសស្រី បងប្អូនប្រុសស្រី ពូមីងក្មួយប្រុសស្រីជាដើម។ ខ.គ្រួសារតូច • គ្រួសារជាគ្រួសារដែលមានម្តាយឪពុកនិងកូនបង្កើតរស់នៅជាមួយគ្នា។ • គ្រួសារអាចមានគូស្វាមីភរិយា ម្តាយឪពុកកូនប្រុស កូនស្រី ម្តាយកូនប្រុសស្រី ឪពុកកូនប្រុសស្រី។
សុភមង្គលមានន័យថាមង្គលល្អគ្រោះល្អ សេចក្តីសុខសេចក្តីចម្រើន។ចំណែកឯសុភមង្គលគ្រួសារគឺគ្រួសារមានសេចក្តីសុខសេចក្តីចម្រើន។
សមាជិកគ្រួសារម្នាក់ៗមានតួនាទីដូចតទៅ៖ ក.តួនាទីរបស់ម្តាយឪពុកចំពោះកូន • ស្រឡាញ់ថ្នាក់ថ្នមនិងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងប្រាជ្ញា ស្មារតី សីលធម៌ វិន័យផ្ទាល់ខ្លួននិងសាសនា • ត្រួតពិនិត្យរាល់សកម្មភាពនិងការកម្សាន្ត • អប់រំកូនឲ្យឧស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសម្ចៃនិងមានជំនឿលើខ្លួនឯង • ជួយជំរុញលើកទឹកចិត្តធ្វើកិច្ចការផ្ទះកិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេកូនៗពីភារកិច្ចជាពលរដ្ធនិងធ្វើឲ្យគួកគេមានគំនិតចេះស្រឡាញ់ជាតិ • ធ្វើជាគំរូល្អសម្រាប់កូនៗខ្លួន • ផ្តល់ដំបូន្មានល្អចំពោការអភិវឌ្ឍនិងសុខុមាភាព • ទុកដាក់ពួកគេឲ្យមានគូស្រករតាមប្រពៃណីនិងចែករំលែកទ្រព្យសម្បត្តិប្រសិនបើម្តាយឪពិកមានលទ្ធភាព។ ខ.តួនាទីរបស់ស្វាមីចំពោះភរិយា • លើកតម្កើងនិងរាប់អានភរិយាសមឋានះជាភរិយាពិតប្រាកដ • មិនមើលងាយភរិយា មិនប្រើអំពើហឹង្សា សង្គ្រោះភរិយាជានិច្ច • ដឹកនាំគ្រប់គ្រងគ្រួសសារឲ្យបានល្អនិងទទួលខុសត្រុវលើសុខុមាលភាពគ្រួសារទាំងមូល • ជួយសម្រួលភារកិច្ចរបស់ភរិយាក្និងកិច្ចការចិញ្ចឹមបីបាច់ថែរក្សាកូន អប់រំកូន និងជួយធ្វើកិច្ចការក្នុងផ្ទះ • មានភក្តីភាពចំពោះភរិយាជានិច្ច
ការបោះឆ្នោតមានគោលបំណងដូចតទៅ៖ • ជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្តនិងតាមឆន្ទះ • ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធីនិងផ្តល់អំណាចឲ្យអ្នកដឹកនាំតាមរយះសំឡេងភាគច្រើន • ជំរុញឲ្យអ្នកដឹកនាំមានការទទួលស្គាល់ខុសត្រូវចំពោះមុខអ្នកឈ្នះឆ្នោត ។
ការបោះឆ្នោត គឺជាពេលដែលអ្នកបោះឆ្នោតចេញទៅបោះឆ្នោតជ្រើសរើសបេក្ខជនឲ្យធ្វើជាតំណាងឬអ្នកដឹកនាំរបស់ខ្លួន។
រៀបរាប់ពីតួនាទីនិងភារកិច្ចរបស់តំណាងសិស្ស(ប្រធានថ្នាក់)៖ • ថែរក្សាឲ្យមានទំនាក់ទំនងល្អរវាងសិស្សនីក្នុងថ្នាក់រៀនទាំងងស់ • ពិនិត្យតាមដានវត្តមាន អត្តមានមិត្ររួមថ្នាក់និងរកមូលហេតុនៃអវត្តមាន • លើកទឹកចិត្តមិត្ររួមថ្នាក់ឲ្យចួលរួមសម្អាតថ្នាក់រៀន សាលារៀន ឲ្យមានបរិស្ថានស្អាត • ក្រើនរំឮកចំពោះសិស្សណាដែលមិនគោរពវិន័យសាលារៀន • ធ្វើជាគំរូល្អដល់មិត្ររួនថ្នាក់និងចេះផ្តួចផ្តើមគំនិតជួយសិស្សណាដែលជួមការលំបាកក្នុងការសិក្សា • ជំរុញនិងលើកទឹកចិត្តមិត្តរួមថ្នាក់ឲ្យចូលរួមក្នុងក្លឹបសិក្សា ។
ពន្យល់សេចក្តីខាងលើ៖ • ការបោះឆ្នោតដោយចំហ គឺជាការបោះឆ្នោតដោយអ្នកអង្គអ្នកបោះឆ្នោតម្នាក់ៗសម្តែងការគាំទ្រ ដល់ការជ្រើសរើសបេក្ខជនតាមការសម្រេចចិត្តនិងតាមគោលបំណងរបស់ខ្លួនតាមរយះលើកដៃដោយមិនប្រើសន្លឹកឆ្នោតទេ។ • ការបោះឆ្នោតដោយសម្ងាត់ គឺជាការធានាអាថ៌កំបាងនៃការសម្រេចចិត្តរបស់អង្គធ្នកបោះឆ្នោតម្នាក់ៗនៅលើសន្លឹកឆ្នោត ។
មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែក ក្រពះនោះទេគឺត្រូវ ៖ • រស់ឱ្យល្អប្រកបដោយមនសិការ សីលធម៌ គុណធម៌មនុស្សធម៌ ភក្តីភាព… ។ • ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាន និងបំផ្លាញគេឯង និងជាតិមាតុភូមិ • ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌ • ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិ ទាំងលទ្ធកម្មនិងធម្មជាតិ (រក្សាបរិស្ថាន) • បង្កើនសម្ថតភាព ពុទ្ធិ (បច្ចេកទេស…)
ការសាងសង់ប្រាសាទច្រើនសាងសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយ សម្រាប់តំណាងអាទិទេពទាំងបីគឺ ៖ • តួប៉មប្រាង្គប្រាសាទ ខាងជើង គឺតំណាង ព្រះវិស្ណុ (ព្រះនរាយណ៍) • តួប៉មប្រាង្គប្រាសាទ កណ្តាល គឺតំណាង ព្រះសិវៈ(ព្រះឥសូរ) • តួប៉មប្រាង្គប្រាសាទ ខាងត្បូង គឺតំណាង ព្រះព្រហ្