និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។
vrean.com Latest Questions
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។
សិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើតមកគឹ មានជីវិត និងសេរីភាព ។
សិទ្ធិនយោបាយទាំង ៧ គឺ ៖ • សិទ្ធិនយោបាយមតិដោយសេរីរួមទាំងសេរីភាពសារព៍ត៌មានផងដរាបណាមិនប៉ះពាល់អ្នកដទៃ • សិទ្ធិរួមប្រជុំដោយសេរី • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិបោះឆ្នោត • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិបោះឆ្នោតដោយសេរីនិងទៀតទាត់ • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ ។
សិទ្ធិសំខាន់ៗទាំង១៥ គឺ ៖ • សិទ្ធិមានការងារធ្វើ គឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គមនិងរដ្ឋ • សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយនឹងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជាការរំលោភមួយ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ក្រៅពីបុគ្គលផ្ទាល់សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរ • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា បុគ្គលត្រូវតែមានចំណេះដឹងសង្គមនិងរដ្ឋមានកាតព្វកិច្ចចាំបាច់ធ្វើឱ្យគ្រប់គ្នារៀនសូត្រ • សិទ្ធិបង្កើតគ្រួសារ ការរៀបចំគ្រួសារត្រូវមានការព្រមព្រៀងដោយសេរីពីភារីទាំងសងខាងមិនត្រូវបង្ខំឡើយ • សិទ្ធិគោរពនិងការពារគ្រួសារទុកជាក្រុមដ៏សំខាន់របស់សង្គមរដ្ឋត្រូវមានច្បាប់ការពារខ្លឹមសារនេះ • សិទ្ធិមានសន្តិសុខសង្គម សង្គមនិងរដ្ឋមានកាតព្វកិច្ចផ្តល់សន្តិសុខនិងនិរភ័យដល់មនុស្សក្នុងសង្គមពោលគឺត្រូវចាំបាច់របស់មនុស្សក្នុងសង្គម • សិទ្ធិមានកិច្ចឩបត្ថម្ភខាងសង្គមកិច្ចនិងពេទ្យ គឺត្រូវមានប្រព័ន្ធឩបត្ថម្ភក្នុងវិស័យកិច្ចការសង្គមសុខាភិបាល • សិទ្ធិមានម្ហូបអាហារគ្រប់គ្រាន់ សង្គមនិងរដ្ឋត្រូវមានផែនការផលិតនិងណែនាំមនុស្សឱ្យផលិតស្បៀងឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ • សិទ្ធិទទួលការពារខាងសុខភាព ...
ការរំលោភសិទ្ធិមានពីរប្រភេទ គឺ • ការរំលោភដោយអំពើ • ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច ។
ការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យថា ជាការរំលោភសិទ្ធិ ។
សិទ្ធិរស់រានមានជីវិតគឺ • មិនត្រូវសម្លាប់ជាដាច់ខាតនិង • ចាំបាច់ត្រូវធ្វើអ្វីៗ ទាំងអស់ដើម្បីទ្រទ្រង់ជីវិតមនុស្ស ។
នៅសម័យរដ្ឋកម្ពុជាក្នុងឆ្នាំ ១៩៩២ ។
សិទ្ធិស្មើគ្នាចំពោះមុខច្បាប់គឺ • ច្បាប់ការពារមនុស្សស្មើៗគ្នា • ច្បាប់ផ្តន្ទាទោសជនល្មើសច្បាប់ដោយមិនរើសអើងវណ្ណៈឬពូជសាសន៍ឡើយ ។