គោលការណ៏ទាំងប្រាំបី របស់សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរួមមាន : • តម្លៃជីវិត ការមិនសម្លាប់ ការទ្រទ្រង់ជីវិត និងតម្រូវការសេរីភាព ។ • តម្លៃសេរីភាព សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច សិទ្ធិវប្បធម៌ និងព្រំដែនសេរីភាព ។ • តម្លៃនៃសមភាព និងមិនរើសអើង • តម្លៃយុត្តិធម៌ • តម្លៃសាមគ្គីភាព និងភាពជានិតិបុគ្គល • តម្លៃសន្តិភាព និងអហឹង្សា • តម្លៃទំនួលខុសត្រូវនៃសង្គម • តម្លៃបរិស្ថាន
vrean.com Latest Questions
ដែលហៅថា ពលរដ្ឋគឺជា ប្រជាជនទាំងប្រុស ទាំងស្រីដែលមានកម្លាំងកាយ ប្រាជ្ញា ស្មារតីគ្រប់គ្រាន់ ហើយមានអាយុត្រឹម១៨ឆ្នាំឡើងទៅ ។ ពលរដ្ឋត្រូវប្រកាន់ខ្ជាប់តួនាទី និងមានការទទួលខុសត្រូវចំពោះសហគមន៍ ។ ហើយដើម្បីឲ្យប្រទេសនិងសហគមន៍មានការអភិវឌ្ឍប្រកបដោយជោគជ័យ និងនិរន្តភាព ពលរដ្ឋត្រូវមានតួនាទីដូចតទៅ ៖ • ចូលរួមសម្អាតរបរិស្ថាន អនាម័យ ថែទាំសុខភាព • ចូលរួមថែរក្សាសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ • ធ្វើយ៉ាងណាឲ្យសហគមន៍ទាំងមូលមាន បរិស្ថានល្អ មានសុខុមាលភាព • ចូលរួមធ្វើឲ្យសហគមន៍រីកចម្រើនលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ...
ដែលហៅថា ការទទួលខុសត្រូវចំពោះខ្លួនឯងគឺ ជាការទទួលខុសត្រូវលើជីវិត លើសកម្មភាព ការសម្រេចចិត្ត និងជាគូរវាសនាខ្លួនដោយខ្លួនឯង មានន័យថាការធ្វើអ្វីមួយមនុស្សម្នាក់ៗត្រូវហ៊ាន ទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន ដោយមិនគេចវេសពីការពិត និងមិនទម្លាក់កំហុសលើអ្នកដទៃ ។ ជាឧទាហរណ៍ ក្នុងនាមយើងជាឪពុកម្តាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់រក្សា និងអប់រំកូនចៅឲ្យក្លាយជាមនុស្សល្អ ...
ដែលហៅថា តម្លាភាពគឺជា ការបើកចំហការស្មោះត្រង់គ្មានការលាក់លៀម ដោយបង្កលក្ខណៈឲ្យមានការចូលរួមដ៏សុទ្ទចិត្ត និងរីករាយក្នុងទិដ្ឋភាពសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ ។ល។ ហើយការងារប្រកបដោយតម្លាភាពធ្វើឲ្យមនុស្សនិងសង្គមដូចជា ៖ • មានជំនឿទុកចិត្តគ្នា • មានទំនាក់ទំនងល្អ ការគោរពសិទ្ធិគ្នា • មានការសហការគ្នាបានល្អ • មានស្មារតីសាមគ្គីភាព • មានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវ • មានការចេះគ្រប់គ្រង់ខ្លួនឯង គ្មានចិត្តលោភលន់ • មានការយកចិត្តទុកដាក់ចំពោះខ្លួនឯងនិងអ្នកដទៃ • មានមនសិការជាតិហ៊ានលាតត្រដាងការពិត • មានការអភិវឌ្ឍឆាប់រហ័ស និងមានសន្តិភាព • មិនមានបក្សពួកនិយម ញាតិនិយម
ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិមានគោលបំណងដូចតទៅ ៖ • ចូលរួមកសាងសមិទ្ធផលក្នុងផ្នែកសាសនា និងលើកកម្ពស់ផ្នែកសាសនា ។ • បង្ហាញពីការចេះសាមគ្គី រូបរួមគ្នាជាធ្លុងមួយក្នុងការកសាង សហគមន៍ • លះបង់នូវអំពើអាក្រក់ទាំងឡាយ • រំ ឭក នឹកគុណនិងសងគុណបុព្វការីជន • ជួយបន្ធូរសតិអារម្មណ៍ឲ្យមានភាពធូរស្បើយមួយកម្រិត • រក្សាបាននូវកេមរតកវប្បធម៌ដ៏ល្អរបស់ខ្មែរ • ជាអត្តសញ្ញាណនៃជាតិខ្មែរ ។ល។
ដើម្បីសម្រចបាននូវសុភមង្គលគ្រួសារឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម ៖ • មានទំនាក់ទំនង់ល្អជាមួយសមាជិកគ្រួសារ គ្រប់រូបពោលគឺ បង្កើតបរិយាកាស សប្បាយរីករាយ និងយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប ។ • យល់ពីធុរៈសំខាន់នៃការស្រឡាញ់ និងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ • រកប្រាក់ចំណូលដើម្បីទំនុកបម្រុងគ្រួសារ • ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសារ • ធ្វើជាគំរូល្អ ដល់គ្រួសារ • អប់រំកូនឲ្យកូនមានអាកប្បកិរិយា និងសីលធម៌ល្អ • ស្រឡាញ់កូនឲ្យបានស្មើៗគ្នា • បំពេញតម្រូវការរបស់កូនទាំងផ្លូវកាយ ចិត្តសម្ភារៈឲ្យសមស្របតាមធនធាន ឬ លទ្ធភាពមាន • ចេះស្តាប់ហេតុផល និងមានការអត់ធ្មត់ ។
ឥរិយាបថដ៏ល្អប្រពៃរបស់ខ្មែរកឹការសំពះគ្នា ហើយការសំពះស្ថិតក្នុងបំណង់ដូចខាងក្រោម ៖ • បញ្ចាក់ពីចរិតថ្លៃថ្នូរ សុភាពរាបសារ • សម្តែងឲ្យឃើញពីការចេះគួរសម និងយកចិត្តទុកដាក់ • សម្តែងពីការគោរព រវាងគ្នានិងគ្នាទៅវិញទៅមក • ការគោរពដឹងគុណចំពោះអ្នកដទៃ • ការគោរពតបស្នងសង់គុណ • ការទទួលរាក់ទាក់ស្វាគមន៍គ្នា • ការគោរពកោតខ្លាចឋានៈ បុណ្យសក្តិ អំណាច • ការគោរពបូជា • ការគោរពបន់ស្រន់ ។
ការសំពះរបស់ប្រពៃណីខ្មែរមាន៥បែប គឺ • ចុងម្រាមកណ្តាលត្រឹមដើមទ្រូង : ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិនិងអ្នកដែលមានវ័យចាស់ ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ • ចុងម្រាមកណ្តាលត្រឹមមាត់ : ការសំពះអ្នកមានគុណវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ ។ • ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ : ការសំពះឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ ។ • ចុងម្រាមកណ្តាលត្រឹមចិញ្ចើម : ...
ចិត្តញាណ គឺជាសញ្ចេតនា ឬអំពើដែលស្តែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាពនិងជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន ។ សីលញាណ គឺជាវិទ្យាសាស្រ្តដែលសិក្សាពីនិយមន័យទាំងឡាយណាដែលប្រព្រឹត្តតែអំពើកុសលចៀសវាងការប្រព្រឹត្តអំពើអកុសល ។ សីលញាណចែកចេញជា២ ផ្នែកគឺ៖ • សីលវិនិច្ច័យ គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និងជាហេតុដែលឲ្យយើងអាចដឹងអំពើល្អ និងអំពើអាក្រក់ការយល់ដឹងពីករណីកិច្ចសិទ្ធិ ទំនួលខុសត្រូវនិងយុត្តិធម៌ជាដើម ។ • សីលសញ្ចេតនា គឺជាវេទនាដែលទាក់ទង់នឹងវេទនារម្មណ៍ ។វាតែងកើតមានជានិច្ចជាមួយសីលវិនិច្ច័យគឺ អំពើកុសលហើយតែងស្អប់ខ្ពើមអំពើអកុសល ។ ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍គឺ បានធ្វើឲ្យដឹងពីសកម្មភាពកុសល និងអកុសលនៃទង្វើរបស់ខ្លួនតាមរយៈផ្លូវកាយ ផ្លូវចិត្ត ...
វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។ បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ ៖ វិមជ្ឍការ • គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ • អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយឡែក • មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ • ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត • ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល • តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ • មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍ ...