សមត្ថភាពរបស់មនុស្សអាចកើតមានតាមរយៈ • អំណាចធម្មជាតិពីកំណើត • ការហឹ្វកហាត់ ការអប់រំ • ការត្រិះរិះ ពិចារណា • កម្លាំងចិត្ត • ការរៀនសូត្រ • ការចេះសាកសួរ និងការចង់ចាំបានយូរ • បទពិសោធន៍ក្នុងការធ្វើការងារ • បរិយាកាស សង្គមអំណោយផល ។
vrean.com Latest Questions
ដែលហៅថា យុវជន គឺជាមនុស្សដែលស្ថិតនៅចន្លោះនៃវ័យក្មេង និងមនុស្សចាស់ ។ បម្រែបម្រួលការអភិវឌ្ឍ និងបម្លាស់ប្តូរលក្ខណៈមុនពេលឈានដល់វ័យយុវជនគឺ • ភាពសិទ្ធិស្នាល៖ ចាប់ផ្តើមបង្កើតភាពស្និទ្ធស្នាល ហើយឈានទៅរកការបង្កើតទំនាក់ទំនង់ស្នេហា • ភាពទៀងត្រង់៖ ចេះស្គាល់តម្លៃ ចេះកំណត់តម្លៃ ចេះឲ្យតម្លៃដោយទទួលពីឪពុកម្តាយ សាលារៀន មិត្តភ័ក្រ្ត… • បញ្ញ៖ ចេះគិតពិចារណា ចេះអភិវឌ្ឍពីគំនិតរូបីទៅអរូបី • សមត្ថភាព៖ មានសមត្ថភាពចេះដោះស្រាយ ចង់ឲ្យអ្នកដទៃឃើញពីមោទនភាពរបស់ខ្លួន …។ • ភាពក្លាហាន
ចំណុចខ្លាំងនិង ចំណុចអន់ថយរបស់ជនជាតិភាគតិចគឺ ៖ ក.ចំណុចល្អ • មានទំនៀមទំលាប់គោរពចាស់ទុំ និងដូនតាជំនាន់មុន • មានសាមគ្គីភាពរវាងគ្នា និងគ្នា ចេះយកអាសារគ្នាបានល្អ • ស្មោះត្រង់ចំពោះគ្នា និងសមាជិកក្រុមនីមួយៗ • ផ្តល់សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូរស្រករ • មិនចេះភូតកុហក • មិនឈ្លោះប្រកែកកាប់សម្លាប់គ្នា ខ.ចំណុចអន់ថយ • គំនិតអភិរក្ស ធ្វើកសិកម្មព្រៃដុត • គ្មានវាសនា មានតែជំនឿជឿលើព្រលឹងអារក្សអ្នកតា • ងប់ងល់និងអបិយជំនឿ បន់ស្រន់សែនព្រេនមិនចង់ទទួលយកការរីកចម្រើននៃវិទ្យាសាស្រ្ត • ជនជាតិស្ទៀងនៅមានប្រពៃណីរើសអើសចំពោះនារីភេទ (ស្ទៀងប្រុសអាចផិតប្រពន្ធបាន ឯស្រីមិនអាចផិតប្តីបានទេ ) ...
លក្ខណៈពិសេសនៃវប្បធម៌ខ្មែរមានពិរយ៉ាងគឹ ៖ • លក្ខណៈជាតិ ខ្មែរមានរួចជាស្រេចនូវវប្បធម៌ខ្លួន(អត្តសញ្ញាណជាតិ)នាំឲ្យចំណូលវប្បធម៌ថ្មីណាមិនសមស្របតាមជីវភាពរស់នៅ ទំនៀមទំលាប់ប្រពៃណីខ្មែរត្រូវបដិសេធទាំងស្រុង ។ • លក្ខណៈសំយោគ ខ្មែរព្រមទទួលវប្បធម៌បរទេសតែយកអ្វីដែលជាចំណងចំណូលចិត្តស្របនិងគំនិតរបស់ខ្លួនមកកែច្នៃឲ្យមានលក្ខណៈជាតិមិនមែនយកមកប្រើទាំងស្រុងនោះទេ ។
បានជាខ្មែរត្រូវយល់ដឹងពីអរិយធម៌ខ្មែរ ពីព្រោះវាជាប្រការសំខាន់សម្រាប់ជន ជាតិខ្មែរគ្រប់រូប វប្បធម៌ខ្មែររីកចម្រើន ឬអន់ថយ ល្គឹកណា ខ្មែរ គ្រប់រូបស្គាល់ច្បាស់ពីវប្បធម៌របស់ជាតិខ្លួនពិតប្រាកដ ដើម្បីចៀសវាងការយល់ច្រឡំថាខ្មែរពុំមានអ្វីជាកំណើតដើមឡើយ ។
តក្កវិជ្ជាត្រូវបានគេបែងចែកជា២បែបគឺ • តក្កវិជ្ជាទម្រង់ ធ្វើឲ្យការគិតស្របជាមួយការគិត ពោលគឺធ្វើអោយមានទំនាក់ទំនងស្និទ្ធស្នាល រវាងការគិតនិងការ ការគិតនាមឲ្យមានសច្ចភាពទម្រង់ និងឈានដល់ការបង្កើតបញ្ញតិ្ត សញ្ញាណ និងគំនិត ។ • តក្កវិជ្ជាអនុវត្ត ការគិតស្របតថភាព ឬសច្ចភាព ទម្រង់ យកចិត្តទុកដាក់ចំពោះរូបភាពនៃវិចារ ដើម្បីធ្វើឲ្យវាកាន់តែមានភាពច្បាស់លាស់ឡើង ពិនិត្យ ពិចារណា ពីលក្ខខណ្ឌឲ្យសមស្របរវាងការគិត និងតថភាព ឬសច្ចភាពរូបធាតុ សិក្សាពីវិធីផ្សេងៗដូចជា គណិតវិទ្យា ...
តកវិជ្ជា ជាការសិក្សាគោលការណ៍នានាដើម្បីបែងចែកឲ្យ៧បានច្បាស់លាស់នុវវិចារល្អ និងវិចារអាក្រក់ ។
ចំពោះបែបផែននៃការប្រារព្ធធ្វើបុណ្យនេះឡើងរួមមានដូចខាងក្រោម ៖ មុនពេលថ្ងៃបុណ្យ • នៅថ្ងៃ ១៣ ឬ ១៤កើត ខែពិសាខរៀងរាល់ឆ្នាំ ពុទ្ធបរិស័ទតែងតែជួបជុំគ្នារៀបចំបោសសម្អាត តុបតែងប្រកបដោយសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ប្រទីប ជ្វាលាជាដើម ។ • ត្រៀមយាគូ ចង្ហាន់ សម្រាប់ ដាក់បាត្រព្រមទាំងទេយ្យរត្ថុសម្រាប់ប្រគេន ព្រះសង្ឍ ។ • ពិធីបុណ្យនេះត្រូវរៀបចំនៅតាមវត្តនានា និងជាពិសេសនៅបរិវេណខាងមុខព្រះសក្យមុន្នីចេតិយ ពេលប្រារព្វពិធីបុណ្យ • ចាប់ពីពេលព្រឹក ...
ពិសាខបូជា ជាការថ្វាយ ឬរំឭកដល់ថ្ងៃ មហាមង្គលទាំងបីរបស់ព្រះបរមគ្រូនៃយើង ពោលគឺ • ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិពា្វន ។ • ថ្ងៃប្រសូត : ថ្ងៃសុក្រ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ច ។ • ថ្ងៃត្រាស់ដឹង : ថ្ងៃពុធ ១៥ ...
បញ្ញតិ្ត គឺជាទម្រង់មួយបង្ហាញ ឬមានរូបតំណាងទម្រង់់គំនិតអរូបីឆ្លុះបញ្ចាំង ។ សញ្ញាណ ជាបុព្វេហេតុនាំឲ្យមានការកើតវិនិច្ឆ័យ ។ គំនិត ជាឧបករណ៍ចិត្តគំនិតមួយបែបសម្រាប់ឲ្យយើងគិតដល់តថភាពផ្សេងៗ ហើយវាលេចឡើងជារូបរាងនៅក្នុងស្មារតីមនុស្សយើង ។