ការឆ្លើយតបនឹងសាកលភាវូបណីយកម្ម មានឥទ្ធិពលលើអ្នកគ្រប់គ្រង២ របៀបគឺ ៖ • ការកើនឡើងនៃកិច្ចការបរទេស គឺជាអ្នកកគ្រប់គ្រងអាចផ្លាស់ផ្ទេរបុគ្គលិកទៅតាមផ្នែក ឬ សាខានៅតាមប្រទេសផ្សេងទៀតដូច្នេះអ្នកគ្រប់គ្រងចាត់កម្លាំងពលកម្មដែលតម្រួវការផ្សេងគ្នា ចរិក អាកប្បកិរិយា ទស្សនៈ វប្បធម៌ផ្សេងគ្នា ។ • ទោះបីក្នុងប្រទេសខ្លួនឯងក៏ដោយ យើងត្រូវដឹងថាយើងកំពុងធ្វើការជាមួយចៅហ្វាយនាយ ដែលមានឋានៈធំជាង និងមិនរួមការងារដែលមកពីតំបន់ផ្សេងគ្នា ដែលកើតនិងរសនៅក្នុងវប្បធម៌ផ្សេងគ្នា ដូចនេះយើងត្រូវសម្របសម្រួល ឬ កែតម្រូវរបស់ខ្លួន ។ ការគ្រប់គ្រងកម្លាំងពលកម្មដែលមានជាតិសាសនាផ្សេងគ្នា បញ្ហាដែលសំខាន់បំផុតនោះគឺ ត្រូវធ្វើការសម្របសម្រួលជាមួយមនុស្សដែលមកពីវប្បធម៌ផ្សេងគ្នា ...
vrean.com Latest Questions
តម្លៃត្រូវបានចាត់ចេញជា ២ គឺ ៖ • តម្លៃទិសដៅ គឺសំដៅចំពោះទីបញ្ចប់ នៃសេចក្ដីប្រាថ្នា ដែលមនុស្សប្រាថ្នាចង់ឪ្យសម្រេចក្នុងអំឡុងពេលដែលពួកគេមានជីវិតរស់នៅ • តម្លៃមធ្យោបាយ គឺសំដៅលើវិធីពេញចិត្ត នៃអកប្បកិរិយា ឬ មធ្យោបាយដែលធ្វើឪ្យបានសម្រេចទិសដៅ ។
ចរិត ជាបៀបដែលអ្នកប្រព្រឹត្តឆ្ពោះទៅរកនរណាម្នាក់ ឬ វត្ថុអ្វីមួយ ឬ កិច្ចការអ្វីមួយក្នុងស្ថានភាពជាក់លាក់មួយ ។ ចរិកបែងចែកជា ២ គឺ ៖ • ចរិកពេញចិត្តនឹងការងារ មនុស្សដែលមានភាពពេញចិត្តនងការងារខ្ពស់ បង្ហាញពីចរិតវិជ្ជមានចំពោះការងារ និងមនុស្សដែលមានចរិតមិនពេញចិត្តនិងការងារ បង្ហាញពីចរិតអវិជ្ជមាន ចំពោះការងារ មានចរិតបង្ករជំលោះនិងអសីលធម៌ ។ • ចរិតចូលរួមក្នុងការងារ បង្ហាញពីចិត្តសាស្រ្ដរបស់ខ្លួនចំពោះការងារ យកចិត្តទុកដាក់ចំពោះការងារ មានភាពអវត្តមានតិចតូច និងត្រាលាលែងពីការងារទាប ។
សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗ មាន៤ដូចជា ៖ • សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ជូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបាលការថែទាំសុខភាព និងវេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់ • សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំងនេះរួមបញ្ចូលអ្វី ទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម ។ សិទ្ធិនេះរួមមានការអប់រំគ្រប់ប្រភេទនិងសិទ្ធិទទួលបាន ជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម ។ • សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលំទូលាយ ដល់សិទ្ធិដែលត្រូវ បានទទួលការពារ ...
ជំនឿខ្មែរមានលក្ខណៈដូចតទៅ ៖ ខ្មែរជាជនជាតិមួយ ដែលរស់ននៅលើទឹកដីរបស់ខ្លួនតាំងពីសម័យបុរសប្រវត្តិមកម្លេះ ហើយជនជាតិនេះក៏បានជួប ប្រទះនូវបាតុភូតធម្មជាតិជាច្រើន ។ គ្រោះថ្នាក់ដោយសារធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ ពិតជាមាននូវព្រលឹង និងកំលាំងសក្ដិសិទ្ធិអស្ចារ្យ ជាក់ជាមិនខាន ។ កាលណាមានហានិភ័យ ឬ បញ្ហាមួយកើតឡើង ដែលមនុស្សដោះស្រាយ ដោយកំលាំងប្រាជ្ញា ឬកំលាំងកាយរបស់ខ្លួនពុំរូច ក៏មានជំនឿទៅលើកំលាំងខាងក្រៅខ្លួនថា មានវត្ថុខ្លាំងពូកែសក្ដិសិទ្ធិសិទ្ធិផ្សេងៗ ដែលអាចជួយសំរេចនូវបំណង់ប្រាថ្នារបស់ខ្លួនបាន ...
អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្ដីថ្លែការរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាននាខែកក្កដាឆ្នាំ ១៩៩៣ បានចែងថា ៖ • រដ្ឋមន្ដី្រការបរទេសអាស៊ានសូមស្វាគមន៍ នូវការសម្រេចលើការពៀ្រងជាអន្ដរជាតិ ក្នុងអំឡុងសន្និសិទ្ធិពិភពលោកស្ដីអំពីសិទ្ធិមនុស្សសិទ្ធិ នៅទីក្រុងរីយ៉េនថ្ងៃទី ១៤ ដល់ ១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវិញនៃប្ដេជ្ញាចិត្ត និង ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដូចមានចែងនៅ ក្នុងសេចក្ដីថ្លែងការនាទីក្រុងវីយ៉ែនថ្ងៃ ២៥ មិថុនា ១៩៩៣ • រដ្ឋមន្ដ្រីទាំងអសដ់បានបញ្ជាក់ថាសសិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវីញមក មិនអាចកាត់ចេញពីគ្នាបានទេ ដោយរាប់ទាំងសិទ្ធិពលរដ្ឋ ...
គោរម្យងារសម្ដេចទាំង៤ មានឈ្មោះពេញដូចជា ៖ • សម្ដេចអគ្គមហាសេនាតីតេជោ • សម្ដេចអគ្គមហាពញាចក្រី • សម្ដេចវិបុសេនាភក្ដី • សម្ដេចក្រឡាហោម ។
សមាសភាព គ.ជ.ប បច្ចុប្បន្នមាន៩រូប ។ មកពីប្រភព ៖ • ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា( គណបក្សដែលមានអាសន្នៈនៅក្នុងរដ្ឋាភិបាល) • ៤ រូបមកពីគណបក្សសង្រ្គោះជាតិ (គណបក្សដែលមានអាសន្នៈនៅក្រៅរដ្ឋាភិបាល) • ១ រូបមកពីសង្គមស៊ីវិល ។
ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ប្រទេសដែលមានបញ្ហាសមុទ្រចិន គឺ ៖ • ហី្វលីពីន • វៀតណាត • ម៉ាឡេស៊ី • ប្រ៊ុយណេ ។
ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មាការបេតិកភណ្ឌពិភពលោក UNESCO សម្រេចចុះបញ្ចីដាក់បញ្ចូលជាំសម្បត្តិបេតិភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំលើកទី៤១ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១៦: ៣០ នាទីម៉ោងនៅទីក្រុង KRAKOW នៃប្រទេសប៉ូទ្បូញ ត្រូវនឹងម៉ោង ២១:៣៧ នាទីម៉ោងនៅទីក្រុងភ្នំពេញ ។