មិត្តអាក្រក់ ឬបាបមិត្តមាន៤ ប្រភេទដែលមានលក្ខណៈសម្គាល់ដូចតទៅ ៖ មនុស្សគិតតេពីខាងបាន • គិតយកសម្រាប់ តែម្នាក់ឯង • ព្រមខូចប្រយោជន៍តេបន្តិចបន្តួច និងតែចង់បានតែខាងច្រើន • ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចរបស់មិត្ត • សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍ មនុស្សបានតែខាងនិយាយ • ពូកែរំលើកយករឿងដែលអស់ហើយមកនិយាយ • ពូកែលើកយករឿងដេលមិនទាន់មកដល់យកមកប្រាស្រ័យ • ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍ • ពេលមិត្តមានធុរះអាងលេសថាមានរវល់ ឬមានកិច្ចអញ្ចេះអញ្ចុះជានិច្ច មនុស្សប្រចុប • ពេលមិត្តធ្វើអាក្រក់ក៏សាទរ • ពេលមិត្តធ្វើល្អ ក៏សាទរ • នៅពីមុខមិត្តពោលសរសើរ • នៅកំបាំងមុខមិត្តក៏គន់និន្ទា មនុស្សនាំទៅរកតែរឿងវិនាស
vrean.com Latest Questions
ក្នុងឋានៈជាអភិវឌ្ឍករ មាតាបិតាគប្បីដឹងថាត្រូវមានមុខងារ៣យ៉ាង គឺ ៖ • ប្រឹក្សា :ជាទីប្រឹក្សារបស់កូន • សិក្សាករ : ជាអ្នកផ្តល់ការសិក្សាឲ្យកូន • ឧបត្ថម្ភករ : ជាអ្នកឧបត្ថម្ភ និងសម្រួលកិច្ចការឲ្យកូនទាំងនេះដោយឈរលើពាក្យ «ជួយកូនឲ្យកូនអាចជួយខ្លួនឯងបាន« ។
ក. ពិធីបុណ្យដែលចាត់ទុកថាជាពិធីបុណ្យបែបព្រះពុទ្ធសាសនាមាន ៖ • ពិធីបុណ្យចូលព្រះវស្សា • ពិធីបុណ្យចេញកព្រះវស្សា • ពិធីបុណ្យកឋិន • ពិធីបុណ្យផ្កា • ពិធីបុណ្យភ្ជុំបិណ្ឌ • ពិធីបុណ្យបច្ច័យបួន • ពិធីបុណ្យបង្សកូល • ពិធីបុណ្យមហាជាតក • បំបួសនាគ ។ ខ. ពិធីបុណ្យចំពោះលក្ខណៈចំរុះរវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា មាន ដូចជា ៖ • ពិធីបុណ្យចម្រើនព្រះបរិត្ត (មានស្លាធម៌ បាយសី និង ព្រះសង្ឃចម្រើនព្រះបរិត្ត) • ពិធិស្រោចទឹរំដោះគ្រោះ
បានជាគេតែងនិយាយថា វប្បធម៌ អរិយាធម៌ មិននិយាយថាសង្គមធម៌អរិយាធម៌ ព្រះវប្បធម៌និងសង្គមធម៌ ជាមែកធាងសំខាន់ដែលមានទំនាកទំនងយ៉ាងជិតស្និតហើយសំខាន់ដូចគ្នា ។ វប្បធម៌ គឺសំដៅលើសកម្មភាពពលកម្មខួរក្បាលនិងរាងកាយរបស់មនុស្សម្នាក់ដែលស្ដែងឡើងតាមរយៈ ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្ដីអាចវាយតម្លៃបានភ្លាមថា អ្នកនេះ ឬ អ្នកនោះមានវប្បធម៌ទាប ឬ វប្បធម៌ខ្ពស់ភ្លាមៗ ។ ចំណែកសង្គមធម៌វិញ គឺជាពពួកមនុស្ស ឬ ចង្កោមមនុស្សដែលរស់នៅលើប្រមូលផ្ដុំគ្នាមានមុខរបរនាក់នងគ្នាទៅវិញទៅមកដែលគេពុំអាចវាយតម្លៃបានភ្លាមៗ ...
ពិធីបុណ្យចូលឆ្នាំមានរយៈពេលបីថ្ងៃ ។ ក្នុងពិធីបុណ្យនេះតភ្ជាប់ពិធីបុណ្យនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ និង ឆ្លងភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ ៖ • ភ្នំខ្សាច់តំណាងឲ្យបពិត្រ នៃលោធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល ៥ ដែលភ្នំកណ្ដាលតំណាងឲ្យភ្នំសុមេរុ និងកំពូល ៤ ទៀតតំណាងឲ្យទ្វីបទាំងបួន ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញ ភ្នំសុមេរុ ។ • ការពូនភ្នំខ្សាច់ជាការកសាង “ វាលុកចេតិយ” ដែលតំណាងឲ្យ ...
អ្នកបើកបរយន្ដយានគ្រប់ប្រភេទត្រូវមាន ឥរិយាបថ និងសុជីវធម៌ ដូចតទៅ ៖ ក. សុជីវធម៌ក្នុងការបើកបរ • ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្ដដទៃទៀតសុំជែងត្រូវអែបស្ដាំទុកលទ្ធភាពឪ្យយានយន្ដដែល នៅក្រោយមានធុរៈប្រញាប់ទៅមុន ។ • នៅកន្លែងមានទីកដក់ ឬ ភក់ជ្រាំ មានធូលីហុយឬ ដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំឪ្យភក់ ឬ ទឹក ខ្លាចប្រឡក់អ្នកធ្វើដំណើរដែលនៅជិតនោះ ។ • មិនត្រូវខាតស្ដោះ ឬ បោះសម្រាមចេញក្រៅដែលជាហេតុនាំឲ្យប៉ះពាល់ ឬ រំខានដល់អ្នកដំណើរដូចគ្នាទេ ...
ប្រវត្តិនៃការចូលម្លប់ ៖ ប្រពៃណីចូលម្លប់កូនស្រីមានប្រភពទាក់ទងទៅនឹងព្រេងនិទានស្ដីពី ( មហាចោរនិងកូនស្រី )នៅក្នុង សៀវភៅប្រជុំរៀងព្រេងខ្មែរភាគ ៩ ទំព័រទី ២១ ។ រហូតមកដល់បច្ចុប្បន្នយើងពុំដែលឃើញមានឯកសារច្បាស់លាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការផ្ដើមអនុវត្តពីធីចូលម្លប់នេះឡើយ ។ អ្វីដែលយើងដឹងតាមរយៈ រឿង ទុំទាវ ក្នុង ស.វទី១៦ ដែលបានចែងច្បាស់ពីការចូលម្លប់របស់នាងទាវ ដែលជាតំណាងនៃពីក្នុងគ្រួសារធូរធារមួយក្នុងសម័យនោះ ។ ដូចនេះយើងសន្និដ្ឋានថាការចូលពីលោកនេះប្រាកដជាខ្មែរយើងបានអនុវត្តតាំងពីបុរាណយូរមកហើយពិធីនេះត្រូវបានខ្មែរបានបោះបង់ម្លប់នេះ ប្រាកដ ជាខ្មែរ ...
មូលហេតុនៃការបោះបង់ចោលពិធីចូលម្លប់ គឺជាក្រឹត្យក្រមសង្គមខ្មែរតែងតែខិតខំថែរក្សានូវអ្វីដែលសមស្របតាមកាលៈទេសៈនិងចំណង់ចំណូលចិត្តរបស់គេហើយដែលអាចនាំមកនូវសេចក្ដីសុខចម្រើន រុងរឿងអ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅ គេតែងតែកែលំអ ឬ បោះចោលតែម្ដង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើងដែលបានបោះបង់ជាស្វ័យប្រវត្តិ នាយុគសម័យយើងនេះក៏ព្រោះតែការចូលលម្លប់នាំឪ្យ ៖ • ខាតកម្លាំងពលរដ្ឋក្នុងគ្រួសារនិងសង្គម • រំខានអំពល់ទុក្ខដល់សមជិកគ្រួសារទាំងមូល “ បម្រើសាមីខ្លួនចូលម្លប់ “ • បំបាត់សិទ្ធិសេរីភាពរបស់កូនស្រ្ដី • ខាត់បង់ប្រាក់កាសសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។
គោលបំណងនៃការចូលម្លប់ ៖ តាមទំនៀមទម្លាប់នៃប្រពៃណីខ្មែរយើង ការចូលម្លប់សីលធម៌របស់នារី ៖ • អប់រំសីលធម៌របស់នារី • បំពេញលក្ខណៈជានារីខ្មែរ នារីគ្រប់លក្ខណ៍ “ ចេះគ្រប់គ្រង់គ្រួសារ ចេះរស់នៅក្នុងសង្គមមានចំណេះដឹងគេហកិច្ច “ ។ ល ។ ផ្ដល់កិត្តិយសដល់គ្រួសារដែកបានរៀបចំការកូនស្រីក្នុងវ័យក្មេងខ្ចី • បន្លំសម្រស់ រូបរាងកាយឲ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញអារម្មរណ៍យុវជន តាមរយៈរូបសម្បត្តិ និងចរិយាសម្បត្តិ ។
បានជាមនុស្សស្ងប់ស្ងាត់និងអសកម្មតែមនុស្ស ឡូឡា និងរំលោតបំពានព្រោះនោះជាបុគ្គលិកលក្ខណៈរបស់បុគ្គល ជាពិសេសសំដៅលើរបៀបដែលពួកគេសម្ដែងចំពោះអ្នកដទៃ ។