រេផ្លិចមាន ២យ៉ាងគឺ ៖ • រេផ្លិចមានលក្ខខណ្ឌៈគឺជា រេផ្លិចដែលមានងន្តរការីមានអ្វីជាកណ្តាល នាំឲ្យធ្វើសកម្មដដែលៗ ។ រេផ្លិចនេះអាចកើតមានពីការធ្លាប់បើទុកចោលយូរវានិងបាត់បង់ចោលទៅវិញ ។ • រេផ្លិចឥតលក្ខខណ្ឌៈ គឺរេផ្លិចកើតមានឯងដោយគ្មានអន្តរការីគ្មានស្ពានកណ្តាល ។
vrean.com Latest Questions
ដែលហៅថា រេផ្លិចគឺឃាសកម្មភាពបប៉ះទង្គិចដោយចៃដន្យរវាងសរីរាង្គឥន្រ្ទីយ៍ និងវត្ថុហើយសកម្មភាពពុំបានឆ្លងកាត់ខួរក្បាលទេ ។ រេផ្លិចគឺជា សកម្មភាពឆ្លើយតបចំពោះ ពិភពក្រៅវិញ ដោយមានបញ្ជាពីខួរឆ្អឹងខ្នង ។
ដែលហៅថា សញ្ញាណនៃគុណធម៌ គឺជាការប្រាប់ភាពពិតនៃគុណធម៌ គឺការចង្អុលប្រាប់ពីរលក្ខណៈពិតនៃគុណធម៌ ឬក៏ជាលក្ខណៈសច្ចៈពិតនៃគុណធម៌ក៏បាន ។
ដែលហៅថា កម្លាំងគុណធម៌គឺជា កម្លាំងនៃចិត្តមនុស្ស ដែលញុំាងឲ្យកសាងកុសល ។
គុណធម៌របស់មនុស្សមានច្រើនចែបច្រើនយ៉ាងណាស់ ហើយមានលក្ខណៈពុំដូចគ្នាទាំងអស់ទេ ។ ហើយគេអាចចែកគុណធម៌ជា ២ពួកផ្សេងៗគ្នាគឺ ៖ គុណធម៌សាមញ្ញាៈ គឺគុណធម៌ដែលបានមកពីការហឹ្វកហ្វឺន និងការអប់រំ ។ ឧទាហរណ៍ការទៀងពេល ការចេះប្រមាណមិនឲ្យហួសភក្តីភាព ភាពខ្ជាប់ខ្ជួន និងការគួរសមជាដើម ។ គុណធម៌កំណើតៈគឺជាគុណធម៌ដែលមនុស្សបានទទួលមរតកកពីក្នុងពោះមាតារបស់ខ្លួនមក។ ឧទាហរណ៍ៈ មិត្តល្អ ភាពមិនរឹងរូស ចិត្តសន្តោសមេត្តា ។ល។
ដែលហៅថាសីលគុណធម៌ គឹជា គុណធម៌ដែលមាននៅក្នុងទម្លាប់ដែលចេះគ្រប់សង្កត់លើសម្ទុះជម្រុញវិចារណញាណ និងក្នុងទម្លាប់ប្រព្រឹត្តឪ្យសមរម្យត្រឹមត្រូវ ទោះជាស្ថានភាពណាក៏ដោយ ។ ឧទាហរណ៍ៈ សេចក្តី ក្លាហាន ការចេះប្រមាណ យុត្តិធម៌ និងគតិបណ្ឌិត ។
ដែលហៅថាជីវិតផ្ទាល់ខ្លួនគឺជា គុណធម៌របស់បុគ្គលម្នាក់ៗចំពោះសង្គម ដែលខ្លួនរស់នៅ ។ គុណធម៌នេះមានតម្លៃសម្រាប់តែមនុស្សទាំងឡាយណាដែលមានមនោសសញ្ចេតនាប្រកបដោយកុសល ។
ដែលហៅថា ទំនួលខុសត្រូវ គឺជាការធានារ៉ាប់រងលើអំពើទាំងឡាយ ដែលខ្លួនបានប្រព្រឹត្តមានការទទួលសារភាព ហ៊ានទទួលវិបាកវិនិច្ច័យជាដើម ។
គោលការណ៍១០ប្រការសម្រាប់មេដឹកនាំមានៈ • ជំនាញឯកទេសច្បាស់លាស់សម្រាប់ការងារខ្លួន និងការងារបុគ្គលិក • ទទួលខុសត្រូវ ទាំងត្រូវកុំបន្ទោសអ្នកដទៃ • វិភាគស្ថានការណ៍ • ប្រឹងប្រែងជាថ្មី • ធ្វើជាគំរូល្អ • ស្គាល់បុគ្គលិក រាក់ទាក់សិ្នទ្ធស្នាលជាមួយបុគ្គលិក • ផ្តល់ព័ត៌មាន ទាំងបុគ្គលិក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ • បណ្តុះស្មារតីទទួលខុសត្រូវដល់មន្រ្តីថ្នាក់ក្រោមឪវាទ • ឲ្យប្រាកដថាគេយល់ការងារធ្វើ តាមដាននិងធ្វើការណែនាំ • ប្រាកដថាបានបំពេញ • បង្វឹកបុគ្គលិកឲ្យទៅជាក្រុម ដែលម្នាក់ៗមានគោលដៅតែមួយដូចគ្នា • ប្រើឲ្យអស់នូវសមត្ថភាពនៃអង្គភាព ។
មូលដ្ឋានគ្រឹះរបស់អ្នកដឹកនាំរួមមានៈ • លក្ខណៈជាទីគោរព • ការងារមិនគិតតែប្រយោជន៍ផ្ទាស់ខ្លួន • ការសម្រេចគោលដៅអង្គភាព • សុខុមាលភាពរបស់ពួកគេ • ការប្រតិបត្តិឪកាសការងារ និងកម្លាំងចិត្ត • ការផ្តល់សេចក្តីណែនាំ និងតម្រង់ទិស • ការយកចំណេះដឹងទៅអនុវត្ត ។