ក្រោយសង្គ្រាមក្នុងស្រុកអស់ជាងម្ភៃឆាំ្នកន្លងមក • កម្ពុជាប្រឈមមុខនឹងភាពក្រីក្រ ពលរដ្ឋពឹងលើខ្លួនឯងទាំងស្រុង • កុមារកំព្រា នឹងមានជីវភាពខ្សត់ខ្សោយ ងាយនឹងរងគ្រោះថ្នាក់ • បង្ខំកុមារអោយធ្វើស្រីពេស្យាចារ និងធ្វើទាហាន • កុមារអនាថារស់នៅតាមចិញ្ចើមថ្នល់ ខ្វះការអប់រំបោះបង់ការសិក្សា • កុមារប្រើគ្រឿងញៀននិងការសង្កត់ពីបងធំធ្វើអំពើផ្តេសផ្តាស • កុមារទាំងអស់នេះច្រើនរងគ្រោះដោយជំងឺអេដស៍ អ្នកអាចជួយពួកគេដោយវិធីដូចជា ៖ • ត្រូវព្យាយាមអប់រំ អោយមានការតស៊ូ អត់ធន់ក្នុងជីវិតនិងឩបសគ្គ • អោយគេសេពគប់មិត្តល្អខិតខំរៀនសូត្រចំណេះដឹងទូទៅ • រៀបចំជីវិតរបស់ពួកគេអោយបានល្អប្រសើរ • យល់និងស្គាល់ពីគ្រោះថ្នាក់នៃបំរើបំរាស់គ្រឿងញៀនប៉ះពាល់ដល់សុខភាព ។ មានអារម្មណ៍ថា • នៅត្រង់ទិដ្ឋភាពនៃការរស់នៅរបស់កុមាររមែងជួបប្រទះការរើសអើង • ការរំលោភបំពាននិងគេងប្រវ័ញគ្រប់បែបយ៉ាងពីមនុស្សចាស់ៗ • កុមារមួយចំនួនកើតជំងឺអេដស៍និងត្រូវកែនចូលធ្វើទាហាន • ដូចនេះសេចក្តីថ្លៃថ្នូរ អត្តសញ្ញាណនិងតំលៃផ្ទាល់ខ្លួនរបស់កុមារត្រូវគេជាន់ឈ្លីដោយគ្មានអាណិតអាសូរពិសេសក្មេងស្រី(ការរំលោភផ្លូវភេទ) ។
vrean.com Latest Questions
ឥន្រ្ទីយារម្មណ៍ មានចំណុចពិសេស២គឺ ៖ • ជាអ្នកណែនាំ និងផ្លាស់ប្តូរជីវភាព ជិវិតក្នុងរបស់មនុស្ស វាជាការណ៍វេទនាកើតឡើងដោយរំញោចលើសរីរាង្គឥន្រ្ទីយ៍មួយ ហើយផ្តល់នូវការត្រេកត្រអាល ការរន្ធត់ការឈឹចាប់ជាដើម ។ • ជាពុទ្ធិលើតឡើងដោយរំញោចលើសរីរាង្គឥន្រ្ទីយ៍មួយ ។
១. អាយុ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីរក្សាការពារអាយុជីវិតគង់វង្ស ពិសេសពេលបើកបរ មិនត្រូវប្រមាថចំពោះគ្រោះថ្នាក់ ២. វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន ៣. សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើអំពើហិង្សា បុគ្គលស្ងប់គ្រួសារក៏ស្ងប់ រឺឯសង្គមជាតិក៏មានសន្តិសុខនាំដល់ពិភពលោកមានសន្តិភាព ៤. ពលៈ ពលៈ សូមអោយកំលាំងមាំមួនត្រូវបរិភោគអាហារអោយគ្រប់គ្រង អាហារណាដែលទ្រទ្រង់ចិញ្ចឹមរាងកាយអោយបានល្អដើម្បីទ្រទ្រង់ជីវិត ។
លក្ខណៈដូចគ្នារបស់គំនិតមនុស្ស • លោភៈសេចក្តីលោភលន់ • ទោសៈ សំនៀងព្រោះស្ងប់ (ខឹង) • មោហៈ សំនៀងព្រោះល្ងង់ (ល្ងង់ខ្លៅ)រឺចង់បានសេចក្តីសុខមានកិត្តិយស អំណាច ចង់មានទ្រព្យសម្បត្តិ បញ្ញា ។ លក្ខណៈគំនិតរបស់មនុស្សខុសគ្នា សីល • សម្មាវាចារ ៖និយាយត្រូវ • សម្មាកម្មន្ត ៖ ការងារត្រូវ • សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ បញ្ញា • សម្មាទិដ្ឋិ ៖ ...
លក្ខណៈនៃចិត្តគំនិតរបស់មនុស្សដូចគ្នានិង ខុសគ្នាដូចជា ៖ ក. លក្ខណៈដូច • ស្រលាញ់ជីវិតចង់រស់ ខ្លាចស្លាប់ អត្តទត្ថបុគ្គល • ស្រលាញ់កិត្តិយស មុខមាត់ អំណាច • ចង់បានសេរីភាព ឯករាជ្យ ឥស្សរភាព • ចង់មាន ចង់បាន ខ្លាចក្រ • ចង់បានអ្វីដែលងាយៗចង់ស្រណុក ចង់ស្រួល ខ្លាចលំបាក ខ. លក្ខណៈខុសគ្នា ផ្នែកវិជ្ជមាន • ចិត្តសប្បុរស ចិត្តទូលាយ
ចំពោះបញ្ហាជនផ្លាស់ទីលំនៅក្នុងប្រទេសនិង ជនភៀសខ្លួន ដូចជា ៖ • មានការព្រួយបារម្ភភ័យខ្លាចពីបញ្ហាសន្តិសុខ • គ្រួសារខ្វះទីជំរក ខ្វះសាលារៀន ខ្វះម្ហូបអាហារ ខ្វះទឹកស្អាត ខ្វះសំលៀក • ជនទាំងនោះបាត់បង់អស់សេចក្តីថ្លៃថ្នូរជាមនុស្ស • ព្រោះទ្រព្យសម្បត្តិ ទីលំនៅរបស់ខ្លួនត្រូវរលាយអស់ ។
ជនភៀសខ្លួនភាគច្រើនមកពីទ្វីបអាស៊ី អាព្រិច និងអឺរ៉ុប ។
ហេតុផលពិសេសដែលបណ្តាយអោយមានជនភៀសខ្លួនគឺ • មកពីសង្គ្រាម ភាពក្រីក្រការបំផ្លិចបំផ្លាញបរិស្ថាន • ភាពចំណុចខាងនយោបាយ ការរំលោភសិទ្ធិមនុស្ស • ដោយសារការភ័យខ្លាចអំពើមនុស្សឃាត ចាប់ជំរិត • អសន្តិសុខ ភាពអត់ឃ្លាន ការរីករាលដាលនៃជំងឺផ្សេងៗ • មកពីហេតុផលនយោបាយជាដើម
មធ្យោបាយក្នុងការជួយជនភៀសខ្លួនគឺ៖ • ក្រុមកាកបាទក្រហមអន្តរជាតិ និងកាកបាទក្រហមនៃប្រទេសដែលគេសុំជកកោន • ត្រូវរកទីជំរកអោយជនភៀសខ្លួនស្នាក់នៅ • ត្រូវរកដី មុខរបរផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ សំលៀកបំពាក់ • ត្រូវបណ្តុះបណ្តាលវិជ្ជាជីវៈអោយពួកគេ • អោយពួកគេរស់នៅយ៉ាងសមរម្យថ្លៃថ្នូរសមជាមនុស្សក្នុងសង្គម ។
១៧ មេសា ១៩៧៥ ក្នុងរបបខ្មែរក្រហមគឺចាត់ទុកជាជនភៀសខ្លួនព្រោះខ្មែរក្រហមបានបណ្តេញចេញពីផ្ទះលំបែងទៅជនបទ ។