ដើម្បីចៀសវាងកំហុសឆ្គងអក្ខរាវិរុទ្ធបន្តទៅទៀតនោះយើងត្រូវ៖ ក. ជំរុញការបណ្តុះបណ្តាលឲ្យបានផុលផុសដោយត្រូវពង្រឹងគុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ពិសេសនៅថ្នាក់បឋម និងអនុវិទ្យាល័យ ខ. រកមធ្យោបាយធ្វើយ៉ាងណាឲ្យមានការបណ្តុះបណ្តោយបន្តជាប្រចាំដែលមានលក្ខណៈជាប្រព័ន្ធ ពីព្រោះវិធានការនេះអាចនាំឲ្យមានការចែករំលែកចំណេះដឹងដល់គ្នាទោវិញទៅមក ចំពោះសាស្រ្តាចារ្យគ្រប់កម្រិត គ. ស្មេរគ្រប់រូបគួរតែគោរពតាមគោលការណ៍អក្ខរាវិរុទ្ធ ដែលត្រឹមត្រូវហើយចៀសវាងការសរសេរពាក្យ ទៅតាមការយល់ឃើញផ្ទាល់ខ្លួនដែលប្រាសចាកពីការពិត ឃ. ឈប់ធ្វើកំណែប្រែអក្ខរាវិរុទ្ធ ដោយពុំសមហេតុសមផលតទៅទៀត បើរួមគ្នាកំណែតម្រូវម្តងវិញហើយការកែតម្រូវនេះទៀតសោតត្រូវធ្វើទៅតាមជំនាញបច្ចេកទេសច្បាស់លាស់ ង. គួរគប្បីតម្រូវឲ្យមាននយោបាយជាតិមួយស្តីពីភាសានិងអក្សរសាស្រ្តខ្មែរប្រចាំក្រសួងអប់រំយុវជននិងកីឡា ដោយសហការគ្នាជាមួយរាជបណ្ឌិតសភាកម្ពុជា ច. សូមបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមេត្តាជួយធ្វើជាគំរូឈានមុខគេ ក្នុងការផ្សព្វផ្សាយ ...
vrean.com Latest Questions
សំណុំពាក្យ ខ្ញុំធ្វើហើយ មានន័យដូចតទៅ ៖ ក. បង្ហាញពីអ្វីដែលយើងបានបំពេញរួចរាល់ ឬចប់សព្វគ្រប់ ( ធ្វើហើយហើយ ) ឧទាហរណ៍ ៖ កិច្ចការ ដែលលើកប្រគល់ឲ្យខ្ញុំធ្វើព្រឹកមិញខ្ញុំធ្វើហើយ ។ ខ. យល់ព្រមទទួលធ្វើនូវអ្វីមួយ ឬទទួលយកដោយមានលក្ខខណ្ឌ ឧទាហរណ៍៖ បើលោកព្រមឲ្យប្រាក់ ១០០០០៛ ខ្ញុំធ្វើហើយ គ. ចាប់ផ្តើមធ្វើ
ក្រៅពីភាសា និងអក្សរគេអាចសំដែងន័យតាមរយៈកាយវិការ ឬសញ្ញា ។ ភាសា និងអក្សរគឺជា មធ្យោបាយដ៏ល្អដែលមនុស្សប្រើសម្រាប់ទំនាកទំនងគ្នា ពីសហគមន៍មួយទៅសហគមន៍មួយ ដើម្បីសំដែងនូវចិត្តគំនិត និងមនោសញ្ចេតនា ។ ពួកគេក៏បានប្រើនូវកាយវិការសម្រាប់ទាក់ទង់គ្នាផង ដែលនៅពេលណាដែលភាសា និងអក្សរមិនអាចធ្វើនៅបាន ។ ...
ការទិញ និងទំនិញជានាមសព្ទដែលកើតឡើងដោយ៖ ការទិញគឹកើតឡើងដោយបុរេបទ ការ និងកិរិយាសព្ទ ទិញ ដើម្បីបង្កើតនាមសព្ទ ការទិញដែលមានទម្រង់ដូចនេះ[ ការ ] + ទិញ > ការទិញ ...
ដែលហៅថា វេយ្យាករណ៍គឺជា ក្បួនសម្រាប់ឲ្យចេះសរសេរត្រឹមត្រូវ និងនិយាយត្រឹមត្រូវ។
គេបែងចែកវេយ្យាករណ៍ជាច្រើន ផ្នែកដូចខាងក្រោម៖ • វេយ្យាករណ៍ពិពណ៌នា • វេយ្យាករណ៌បទដ្ឋាន • វេយ្យាករណ៌ប្រវត្តិសាស្រ្ត • វេយ្យាករណ៍ប្រៀបធៀប • វេយ្យាករណ៍ទូទៅ • វេយ្យាករណ៍កំណត់វិធាន…។
ទិដ្ឋភាពខុសគ្នារវាងភាសាវិទ្យា និងវេយ្យាករណ៍ប្រពៃណីៈ មនុស្សជាច្រើនយល់ឃើញថា ភាសាវិទ្យាគឺជាវរយ្យាករណ៍ចាស់ ដែលគេបានប្តូរឈ្មោះថ្មីឲ្យវាតែប៉ុណ្ណោះ ក៏ប៉ុន្តែបើគេធ្វើការពិនិត្យឲ្យស៊ីជម្រៅគេនិងឃើញថាភាសាវិទ្យា ខុសប្លែកពីវេយ្យាករណ៍លើចំណុចមួយចំនួនដូចតទៅ៖ ភាសាវិទ្យា ៖ • ភាសាវិទ្យាមិនបង្គាប់បញ្ជា តែជាវិជ្ជាដែលធ្វើការពិពណ៌នាអំពីភាសា តាមបែបវិទ្យាសាស្រ្ត • ភាសាវិទ្យា យកភាសានិយាយជាអាទិភាពទី១ • ភាសាវិទ្យា មិនបង្ខំភាសាមួយឲ្យចូលនៅក្នុងក្បួនភាសាមួយទៀត វេយ្យាករណ៍៖ • វេយ្យាករណ៍បង្គាប់បញ្ចា ឲ្យធ្វើតាមក្បួនមួយដែលគេយល់ថាជាក្បួនត្រឹមត្រូវ • យកភាសាសរសេរជាសំខាន • បង្ខំភាសាមួយឲ្យចូលទៅក្នុងក្បួនភាសាមួយទៀតដោយមិនបានគិតដល់លក្ខណៈពិសេសរបស់ភាសា ។ ដើម្បីស្វែងយល់អំពីភាពខុសគ្នានេះ ឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ គេអាចធ្វើការប្រៀបធៀបវេយ្យាករណ៍បទដ្ឋាន ...
ភាសាវិទ្យាមានមែកធាងមានដូចតទៅ ៖ ក. សូរវិទ្យា ( Phonetice ) គឺជាមុខវិទ្យាមួយដែលសិក្សាអំពីសូរសំឡេងរបស់ពាក្យ ។ ខ. សទ្ទវិទ្យា (Phonology ) គឺជាមុខវិទ្យាមួយដែលសិក្សាអំពីប្រព័ន្ធសូរសំឡេងនិងធាតុអរូបីកម្មនៃសូរសំឡេង ។ គ. ន័យវិទ្យា គឺជាការសិក្សាពីរូបរាងរបស់ពាក្យដែលប្រែប្រួលតៅតាមលិង្គ វចនៈ បុរិសៈ កាល និងមុខងាររបស់ពាក្យក្នុងល្បះ ។ ឃ. ងំពី. ...
ភាសាវិទូ ជាអ្នកសិក្សាមុខវិជ្ជាភាសាវិទ្យា ជាធម្មតាតែងតែត្រូវបានគេគិតរំពឹងថា អាចនឹងក្លាយទៅជាភាសាវិទូ ដែលអង់គ្លេសហៅថា Linguist ។ តាមអ្នកស្រី JEAN Aitchison នៅក្នុងពាក្យភាសាអង់គ្លេសមានពាក្យមួយទៀត ដែលសក្តិសមជាងគឺជា ពាក្យ Linguistician (អ្នកភាសាវិទ្យា)តែពាក្យនេះមិនបានទទួលការនិយម ពីសំណាក់អ្នកប្រើប្រាស់ទូទៅទេ ពីព្រោះវាជាពាក្យដែលពិបាកបញ្ចេញសំឡេងជាងពាក្យ Linguist ។ ...
សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖ ក. ចំពោះការសិក្សាប្រវត្តិវិទ្យា • សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ • សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ • សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង • សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌ • សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។ ខ. ចំពោះការសិក្សាអក្សរសិល្ប៍ ១. សិលាចារឹកជាភាសាខ្មែរ • សិលាចារឹកអង្គបុរី • សិលាចារឹកលលៃ • សិលាចារឹកភិមានអាកាស