មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖ • ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។ • ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត។ • ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតាំងជាតំណាងរាស្ត្រ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតាំងជាសមាជិកព្រឹទ្ធសភា • បទប្បញ្ញាត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
vrean.com Latest Questions
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
និយាយពីស្ថានភាពសេដ្ឋកិច្ច នៅកម្ពុជា គឺ ៖ • ប្រជារាស្រ្តខ្មែរ ៩០% បានប្រកបរបធ្វើស្រែចម្ការ ហើយដំណាំកសិកម្មដែលសមខាន់គឹ ដំណាំស្រូវ • ការផលិតស្បៀង មានវិធានការ ៣យ៉ាងគឺ ពង្រីកផ្ទៃដីកសិកម្ម បង្កើនរដូវដាមដុះ និងប្រពលវប្បកម្ម • ចម្ការកៅស៊ូនៅខេត្តរតនគិរី កំពង់សោម កំពង់ចាម ក្រចេះ ដែលទុកចោលខ្វះការថែទាំត្រូវបានរដ្ឋស្តារឡើងវិញ និងដាំថ្មីបន្ថែមចាប់ពីឆ្នាំ ១៩៨៥ • អាជីវកម្មឈើ ជាផ្នែកមួយមានការរីកចម្រើនខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់មួយក្នុងចំនោម ...
វិប័រអ៊ុលើស្ទ័រកើតឡើងដោយសារបញ្ហាសាសនា ( Religion Conflict ) ។ ក.ពួកអៀរឡង់ជាម្ចាស់ស្រុកកាន់សាសនាកាតូលិករងនូវការរើសអើងពីជនជាតិអង់គ្លេសដែលកាន់សាសនាប្រូតេស្តង់ ។ ខ. ដោយមិនចង់ឲ្យអង់គ្លេសត្រួតត្រា បយកកាតូលិកបានសុំស្វ័យភាពតែអង់គ្លេសពុំព្រម ។ វិប័តនេះបណ្តោយឲ្យមានការបង្ហូរឈាម ។ ទីបញ្ចប់អង់គ្លេសបានព្រមព្រៀង ...
សន្និសិទ្ធ ក្រុងយ៉ាល់តាប្រារព្ធឡើង នៅថ្ងៃទី ១១ ដល់ទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៤៥ នៅទីក្រុងយ៉ាល់តាប្រទេសសូវៀត ។ មហាអំណាចចូលរួមមាន ៖ • សហភាពសូវៀត ( លោក ស្តាលីន ) • ចក្រភពអង់គ្លេស ( លោក ឆឺឈីល ) • សហរដ្ឋអាមេរិក ( ...
សន្នីសិទ្ធក្រុងយ៉ាល់តា ប្រារព្ធឡើងដើម្បី ៖ • កំណត់ជោគវាសនា ប្រទេសអាល្លឺម៉ង់ក្រោយសង្រ្គាមលោក • ផ្តាចសរសៃឈាមប្រទេសអាល្លឺម៉ង់ គឺកុំឲ្យមានឳកាសបង្កសង្រ្គាមសារជាថ្មី ។
សន្និសិទ្ធ ក្រុងយ់ាល់តាមានទិសដៅ ៖ • រៀបចំប្រទេសអាល្លឺម៉ង់ជា ៤តំបន់ សម្រាប់ត្រួត្រា • សហភាពសូវៀតបង្ខិតព្រំដែន ចូលក្នុងប្រទេសប៉ូឡូញ ហើយប៉ូឡូញលើកព្រំដែនចូលប្រទេសអាល្លឺម៉ង់ • សូវៀតសន្យាថា នឹងជួយវាយជប៉ុនឲ្យបរាជ័យក្រោយពីអាល្លឺម៉ង់ចុះចាញ់ចំនួន៣ខែ • គ្រោងកោះអញ្ជើញ ឲ្យមានសន្និសិទ្ធនៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ដើម្បីរៀបចំអង្គការសហប្រជាជាតិ ។
បានជាសេរីនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ព្រោះ ៖ • ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានានិងក្រៅប្រទេសដល់ប្រជាពលរដ្ឋ • ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមិត • ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធនានាដល់ថ្នាក់ដឹកនាំ • ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ • ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព សេរីភាពគ្រប់យ៉ាងក្នុងការបញ្ចេញគំនិត យោបល់ដើម្បីជួយអភិវឌ្ឍសង្គមជាតិ • ដើម្បីបង្ហាញថា ប្រទេសមួយប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដ។
ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សេសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សារភ្ជាប់នឹងទទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសគ្នាៗរមែងមានទស្សនៈ និងយោបល់ខុសៗគ្នា ។ លើសពីនេះ ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងអស់នោះទេ ។ ម៉្យាងទៀតការមានគណបក្សច្រើន គឺបានផ្តល់លទ្ធភាពច្រើនក្នុងជម្រើសរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ប្រព័ន្ធពហុបក្សនេះហើយ ធ្វើឱ្យមានប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
គោរមងារទាំងបីរបស់ទ្រង់ ៖ • មុនគ្រងរាជ្យ៖ សម្តេចព្រះឧបយុវរាជ • ពេលគ្រងរាជ្យ៖ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធិពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជធិរាជ បរមនាថបរមនពិត្រព្រះចៅក្រុងកម្ពុជាធិបតី • បច្ឆាមរណៈរាជ្យ៖ ព្រះបរមរតនកោដ្ធ ។