Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើជំរឿនកសិកម្មប្រមូលព័ត៌មានផ្តោតលើប្រធានបទអ្វីខ្លះ ?
ជំរឿនកសិកម្មបានប្រមូលនូវព័ត៌មានទៅលើប្រធានបទដូចជា៖ ផ្ទៃដីកសិកម្មសរុបតែមាន ទីតាំង ទំហំ ការប្រើបា្រស់ដី និងភាពជាម្ចាស់ ប្រភេទ ដំណាំដែលបានដាំ បច្ចេកទេសដាំ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ចរិកលក្ខណៈគ្រួសារ (អាយុ ភេទ កម្រិតអប់រំ) សកម្មភាពសេដ្ឋកិច្ច ចំនួនបសុសត្វ បសុបក្សី និងប្រធានបទជាច្រើនទៀត ។
ជំរឿនកសិកម្មបានប្រមូលនូវព័ត៌មានទៅលើប្រធានបទដូចជា៖
ផ្ទៃដីកសិកម្មសរុបតែមាន ទីតាំង ទំហំ ការប្រើបា្រស់ដី និងភាពជាម្ចាស់ ប្រភេទ ដំណាំដែលបានដាំ បច្ចេកទេសដាំ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ចរិកលក្ខណៈគ្រួសារ (អាយុ ភេទ កម្រិតអប់រំ)
See lessសកម្មភាពសេដ្ឋកិច្ច
ចំនួនបសុសត្វ បសុបក្សី និងប្រធានបទជាច្រើនទៀត ។
តើលទ្ធិប្រជាធិបតេយ្យមានប្រភពតាំងពីពេលណាមក? ចូរលើកពីទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន។
ក. លទ្ធិប្រជាធិបតេយ្យ មានតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាសម័យព្រះពុទ្ធជាដើម។ ខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន៖ ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន៥ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ៖ • អត្តាហិ គឺការជួយខ្លួនឯង និងគោរពខ្លួនឯង • សង្គបៈ គឺការគោរពទស្សនៈរបស់អ្នកដទៃ • កម្មន្តៈ គឺប្រព្រឹត្តសកម្មភាពត្រូវ • វRead more
ក. លទ្ធិប្រជាធិបតេយ្យ មានតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាសម័យព្រះពុទ្ធជាដើម។
See lessខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន៖
ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន៥ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ៖
• អត្តាហិ គឺការជួយខ្លួនឯង និងគោរពខ្លួនឯង
• សង្គបៈ គឺការគោរពទស្សនៈរបស់អ្នកដទៃ
• កម្មន្តៈ គឺប្រព្រឹត្តសកម្មភាពត្រូវ
• វន្ទាគារវៈ គឹជាការគោរពចំពោះអាយុជីវិត ច្បាប់ និងវិន័យ
• បុច្មនៈ គឺការចោទសួរ ដើម្បីស្វែងរកសច្ចភាព។
សូក្រាត បានបង្កើតនូវវិធី៤យ៉ាងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ៖
• វិធីចោទសួរ
• វិធីចំអក
• វិធីសំរាល។
ខុងជឺ អនុវត្តនូវលទ្ធិប្រជាធិបតេយ្យតាមរយៈ៖
• ពិភាក្សាក្នុងការសិក្សា
• ប្រឡងសមត្ថភាពចំណេះដឹង មុនក្លាយជាមន្ត្រី
• ចេះវិភាគ និងចោទសួរខ្លួនឯង
• លើកទឹកចិត្តដល់សិស្សពូកែ។
ចូរពន្យល់ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិន្ធិសញ្ញា កតិកាសញ្ញា ពិធីសារ សេរីភាព តម្រូវការ ការផ្តល់សច្ចាប័ន ។
ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ • សិទ្ធិមនុស្ស គឺជាអ្វីទាំងអស់ដែលមនុស្សត្រូការជាចាំបាច់ សម្រាប់ឲ្យមនុស្សរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើ ឬការទាមទារអ្វីមួយពីនរណាម្នាក់។ • សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ ក្នុងការRead more
ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ
See less• សិទ្ធិមនុស្ស គឺជាអ្វីទាំងអស់ដែលមនុស្សត្រូការជាចាំបាច់ សម្រាប់ឲ្យមនុស្សរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើ ឬការទាមទារអ្វីមួយពីនរណាម្នាក់។
• សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ ក្នុងការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន។
• សិន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយ ដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ។
• កតិកាសញ្ញា គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយ។
កតិកាសញ្ញា ( វចនានុក្រមខ្មែរ ) គឺកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើនរវាងរដ្ឋទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។
• ពិធីសារ គឺជាឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង។ការសម្រុះសម្រួល គែដំណើរការដែលធ្វើឲ្យតួអង្គក្នុងទំនាស់ ឯកភាពទទួលយកសំណើររបស់ភាគីម្ខាងទៀតដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង។ ដូច្នេះការសម្រុះសម្រួលជាចំណុចកណ្តាលនៃបញ្ហាប្រឈម និងការចុះសម្រុងគ្នា។
• សេរីភាព គឺជាអំណាចដែលអាចធ្វើអ្វីបានតាមចិត្ត ប៉ុន្តែក្រោមច្បាប់អំណាចពេញទី។ ( វចនានុក្រម ) គឺជាអំណាចក្នុងការធ្វើអ្វីមួយបាន កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
• តម្រូវការ ជាលក្ខខណ្ឌនៃបញ្ហាមួយដែលកើតឡើងនៅពេលដែលមនុស្សម្នាក់ចង់បានអ្វីមួយខ្លាំងក្នុង ខណៈដែលខ្លួនមានកង្វល់ មានភាពតានតឹង មានបញ្ហាធ្ងន់ធ្ងរ ឬទីទាល់បំផុត។
• ការផ្តល់សច្ចាប័ន គឺចាការទទួលស្គាល់ចាផ្លូវការ និងព្រមទទួលយកមកអនុវត្ត ឬជាការប្តេជ្ញាចិត្តជាផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការប្រតិបត្តិតាម។