ក្នុងចំណោមប្រទេសនេះ ប្រទេសដែលមានគុណសម្បត្តិច្រើន ជាងគេនៅក្នុងការបញ្ចប់សង្រ្គាមនេះគឺ សហភាពសូវៀត ។ ពីព្រោះថាសហភាពសូវៀតបានរំដោះបរិមាណទឹកដីធំជាងគេ ដូចជា អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាលចាប់ពីអឺរ៉ុបខាងកើត មកដល់ប្រទេសប៉ូឡូញ ។ ចំណែកពួកសម្ព័ន្ធមិត្តវិញបានរំដោះនៅអឺរ៉ុបបានតែប្រទេស បារាំងតែមួយគត់ ។
vrean.com Latest Questions
សន្និសិទយ៉ាល់តា មានទិសដៅដូចជា ៖ • រៀបចំប្រទេសអាឡឺម៉ងជាបួនតំបន់សម្រាប់ត្រួតត្រា ។ • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញចំណែកប្រទេសប៉ូឡូញវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង ។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ ចំនួន ៣ ខែ ។
ជនល្បីល្បាញដែលបានរិះគន់ទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលលោក ប្រេស្នែវ រួមមាសសន លោក សុលសេនីស៊ីន ជាអ្នកនិពន្ធល្បីល្បាញ និងលោក សាខារូស ជាអ្នកប្រាជ្ញវិទ្យា ។ ជាធម្មតាអ្នកប្រាឆាំងត្រុវ គឺបានគេចាប់ដាក់គុក ឬ បញ្ជូនទៅមន្ទីរ ពេទ្យវិកលចរិកដើម្បីអប់រំកែប្រែ ។
ការដឹកនាំនៅសហភាពសូវៀត ក្នុងអាណត្តិ ប្រេស្មែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុនីស្ដជាសំខាន់ ដែលមានចំនួន១៧លាននាក់នៅទូទាំងប្រទេស ហើយតួនាទីដ័សំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំ ១៩១៧ ។
លោក គូបាឆូវ បានឡើងកាន់អំណាចនៅឆ្នាំ ១៩៨៥ នៅអាយុ ៥៤ឆ្នាំនេះហើយគឺជាបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធចារ្យនិយម ។
សហភាពសូវៀតបានជួយប្រទេសក្រីក្រនៅទ្វីបអាស៊ី អាមេរិកខាងត្បូង និងអាព្រិក ដើម្បីពង្រីកមនោគមវិជ្ជាកុំមុយនីស្ដ ។
ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក សហាភាពសូវៀតបានផ្តល់ជំនួយចំនួន ៤ ពាន់លានដុណ្លរសហរដ្ឋអាមេរិក ក្នុង១ ឆ្នាំៗ ព្រមទាំងផ្គ់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចផងដែរទៅកាន់ប្រទេសគុយបា ។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឪ្យប្រទេសគុយបា នាំស្ករចូលរហូតដល់ធ្វលឪ្យដួលរលំផលស្ករក្នុងស្រុក ។ ក្រៅពីប្រទេស គុយបាសហភាពសូវៀតក៏បានជួយប្រទេសមួយចំនួនទៀត ផងដែរដូចជា ៖ • ផ្គល់ជំនួយដល់ប្រទេសអារ៉ាប់នៅឆ្នាំ ១៨៦៧ ដើម្បីប្រឆាំងនឹសងប្រទេសអ៉ឺស្រាអែល ក្នុងសង្រ្គាម៦ថ្ងៃ ។ • ការលើកទ័ពចូលប្រទេសអាហ្គានីស្ថាននៅ ថ្ងៃទី ២៧ ធ្នូ ...
កត្តាដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួលប្រមាណ ដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងខូចដីធ្លីដែលបានជិះឥទ្ធិពលលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហារលួយចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុ និងកំណើនអត្រាមរណៈ កុមារ ។
លោក គូបាឆូវ បានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងសង្គមដូចតទៅ ៖ • បើកឪ្យមានអ្នកវិនិយោគទុនខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ ។ • បំផុសឪ្យមានការប្រណាំងប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • បើកឪ្យមានរបបប្រជាធិបេយ្យនៅក្នុងជួរគណបក្ស ពោលគឹ ឪ្យមានការជ្រើសរើស មន្ដ្រីដោយឆ្នោត ដើម្បីសម្ដែងការទុកចិត្ត ។ • រៀបចំឪ្យមានការបោះឆ្នោតជ្រើសរើសសមជិកសភារយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម ។
បានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសរាជ្យពីព្រោះ ក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យមានអន្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ ដែលមានគំនិតដើរតាមលទ្ធប្រជាធិបតេយ្យតាមបែបអឺរូបខាងលិចបានប្រកាសឯករាជ្យ ជាបន្តបន្ទាប់ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៉ូឡូញ ។