Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ហេតុអ្វីបានជាគេកសាងរូបបដិមាមានលក្ខណៈបែបនេះឡើង?
រូបភាពនេះបង្ហាញពីរូបបដិមាករម៉ាំមី។បានជាគេបង្កើតរូបភាពនេះឡើងព្រោះពួកគេមានជំនឿលើជាតិខាងមុខមួយវិញទៀតគេចង់បញ្ជាក់ពីវិធីសាស្ត្រនៃការរក្សាសាកសពរបស់ជនជាតិអេហ្ស៊ីបបុរាណដែលបានរក្សាសាកសពបានយ៉ាងល្អទាក់ទងការរៀបចំទុកដាក់សពម៉ាំមី។

See lessហេតុអ្វីបានជាគេកសាងចេតិយពីរ៉ាមីត?
ព្រោះដើម្បីរក្សាសាកសពព្រះចៅផារ៉ាអុងនិងអ្នកមានស្នាដៃល្បីល្បាញនៅអេហ្ស៊ីបបុរាណអោយបានយូរអង្វែងថែមទៀត។ មួយវិញទៀតដើម្បីបង្ហាញពីស្នាដៃបុព្វបុរសសម័យបុរាណនិងដើម្បីបញ្ជាក់ពីអច្ឆរិយវត្ថុផ្នែកស្ថាបត្យកម្ម របស់អេហ្ស៊ីបព្រោះថារហូតមកដល់បច្ចុប្បន្នមានភាពល្បីល្បាញពេញសកលលោក។

See lessតើប្អូនយល់ថា ការកសាងចេតិយពីរ៉ាមីតមានលក្ខណៈពិសេសដូចម្ដេចខ្លះ?
ការកសាងចេតិយពីរ៉ាមីតដែលមានលក្ខណៈក្បូរក្បាច់រចនាដ៏ល្អវិចិត្រចំពោះអ្នកស្ថាបត្យកម្មរបស់អេហ្ស៊ីបបុរាណដែលមានស្នាដៃល្អក្នុងការកសាងនិងរៀបចំប្លង់បានល្អហើយចេតិយនេះមានរាងជាសាជីជ្រុងដែលកាត់ខ្លីនិងមានបន្ទប់ក្រោមដីថែមទៀត។

See lessហេតុអ្វីបានជាការរៀនសូត្រនៅអេហ្ស៊ីបបុរាណមានការរីកចម្រើនខ្លាំង?
ដោយសារពីដំបូងនៅអំឡុងឆ្នាំ៣០០០មុនគសពួកអេហ្ស៊ីបបានអភិវឌ្ឍប្រព័ន្ធសំណេរមួយដោយប្រើប្រាស់អក្សររូបជាតំណាងពាក្យនិងតំណាងសំលេងដោយមានប្រមាណ៧០០រូបភាពក្រោយមកប្រព័ន្ធនេះក៏រីកចម្រើនរហូតដល់ការបង្កើតនិមិត្តសញ្ញាប្រមាណ៦០០០និមិត្តសញ្ញា។ បន្ទាប់មកប្រជាជនអេហ្ស៊ីបបានអភិវឌ្ឍសំភារៈម្យ៉ាងដូចក្រដាសសរសេរដែលបង្កើតឡើងពីប្រភេទដRead more
ដោយសារពីដំបូងនៅអំឡុងឆ្នាំ៣០០០មុនគសពួកអេហ្ស៊ីបបានអភិវឌ្ឍប្រព័ន្ធសំណេរមួយដោយប្រើប្រាស់អក្សររូបជាតំណាងពាក្យនិងតំណាងសំលេងដោយមានប្រមាណ៧០០រូបភាពក្រោយមកប្រព័ន្ធនេះក៏រីកចម្រើនរហូតដល់ការបង្កើតនិមិត្តសញ្ញាប្រមាណ៦០០០និមិត្តសញ្ញា។ បន្ទាប់មកប្រជាជនអេហ្ស៊ីបបានអភិវឌ្ឍសំភារៈម្យ៉ាងដូចក្រដាសសរសេរដែលបង្កើតឡើងពីប្រភេទដើមត្រែងដែលមានឈ្មោះថាប៉ាពីរ៉ូស។ម្យ៉ាងទៀតប្រជាជនអេហ្ស៊ីបបានអភិវឌ្ឍធរណីមាត្រដំបូងគេបំផុតនៅពេលដែលមានទឹកជំនន់ទន្លេនីលលិចបាត់ព្រំប្រទល់ដូចនេះពួកអ្នកត្រួតពិនិត្យបានវាស់វែងចេញជាទម្រង់ធរណីមាត្រដូចជាការេ ត្រីកោណជាដើមជាពិសេសប្រជាជនអេហ្ស៊ីបអាចផលិតឱសថសាស្រ្តបាន។
See lessតើរូបភាពនេះចង់បង្ហាញពីអ្វី? ចូរបញ្ជាក់។
រូបភាពនេះចង់បង្ហាញពីអាទិទេពនៅអេហ្ស៊ីបបុរាណដែលមានអាទិទេពជាច្រើនដូចជាអាទិទេពប្រា អាទិទេពបាសេ្តត សត័ អាយស៊ិស អូស៊ីរីស ហូរូសនិងអាទិទេពអាណាប៊ីសហើយទាំងសរបញ្ជាក់អោយឃើញថាអេហ្ស៊ីបបុរាណមានជំនឿលើពហុទេពនិយមដោយមានការកសាងចេតិយដើម្បីជាលំនៅដ្ឋានអាទិទេព។

See lessចូរបង្ហាញពីតួនាទីរបស់បព្វជិតនៅក្នុងសង្គមអេហ្ស៊ីបបុរាណ។
បព្វជិតជាអ្នកធ្វើការទាក់ទងរវាងអាទិទេពនិងព្រះចៅផារ៉ាអុង។ ប្រជារាស្ត្រទូទៅក៏ត្រូវពឹងពាក់បព្វជិត ដើម្បីរៀបចំ ពិធីផ្សេងៗខាងសាសនា។

See lessហេតុអ្វីបានជាគេចាត់ទុកព្រះចៅផារ៉ាអុង ជាវណ្ណៈខ្ពស់បំផុត?
បានជាគេចាត់ទុកព្រះចៅផារ៉ាអុងជាវណ្ណៈខ្ពស់ជាងគេព្រោះប្រជាជនអេហ្ស៊ីបមានជំនឿថាព្រះអង្គជាបុត្ររបស់ អាទិទេព។ ព្រះចៅផារ៉ាអុងជាអវតាឬជាតំណាងព្រះអាទិទេពពីរអង្គគឺ ព្រះអាទិទេព ហូរុស និងព្រះអាទិទេព រ៉ា។

See lessចូរអានអត្ថបទខាងក្រោមនេះ តើអត្ថបទនេះចង់បង្ហាញពីអ្វី?
ក. ប្រាប់ពីការបែងចែកវណ្ណៈ
ក. ប្រាប់ពីការបែងចែកវណ្ណៈ
See lessហេតុអ្វីបានជាគេគេចាត់ទុកអេហ្ស៊ីបពីឆ្នាំ ២៨០០ ដល់ ១១០០មុន គ.ស ថាជាសម័យកាលរុងរឿងបំផុត?
ដោយសារនៅក្នុងសម័យលាលនោះចាប់ពីឆ្នាំ២៨០០ដល់១១០០មុនគសគេចាត់ទុកជាសម័យកាលមួយរុងរឿងបំផុតដែលមានមេដឹកនាំខ្លាំងពូកែយកចិត្តទុកដាក់លើប្រជាជនហើយប្រជាជនរស់នៅសុខសប្បាយមិនមានសង្រ្គាមវប្បធម៌អរិយធម៌រីកចម្រើន។

See lessដើម្បីស្វែងយល់ពីអេហ្ស៊ីបបុរាណ តើគេត្រូវធ្វើដូចម្តេច?
ដើម្បីស្គាល់ពីអេហ្ស៊ីបបុរាណគេត្រូវសិក្សាលើរូបភាព សិលាចារឹកដែលគេបានចារនៅលើប្រាសាទ ជញ្ជាំង លើគម្ពី លើមហាគ្រឹះបុរាណស្លាកស្នាមនិងសិក្សាលើទីតាំងភូមិសាស្រ្តដែលមានប្រជាជនតាំងទីលំនៅនៅទីនោះ។

See less