Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើចក្រភពអាមេរិកបុរាណមានសន្សល់ទុកនូវ អច្ឆរិយវត្ថុអី្វដែរទេ? បើមាន ហេតុអ្វីបានជាចាត់ទុកថាជា អច្ឆរិយវត្ថុ?
អាមេរិកបុរាណបានបន្សល់ទុកនូវ អច្ឆរិយវត្ថុ ជាច្រើនដូចជា កន្លែងសង្កេតតារា ប្រាសាទរាងពីរ៉ាមីតកំបុត និងជញ្ជាំងផ្ទាំងថ្មីធំមហិមា ដែលបញ្ចុះដំណាប់រវាងថ្មមួយទៅថ្មមួយដោយមិនបានប្រើស៊ីម៉ង់ត៍ឬបាយអឡើយ។ ហើយប្រាសាទទាំងនោះមានអាយុកាលប្រហាក់ប្រហែងនឹងប្រាសាទអង្គររបស់ខ្មែរយើងដែរ។

See lessចូរប្រៀបធៀបពីជីវភាពរស់នៅរបស់ពួកអាំងកា និងអាស្តែក។
ប្រៀបធៀបពីជីវភាពរស់នៅរបស់ពួកអាំងកា និង អាស្តែក៖ ❖ អាំងកា ● ពួកអាំងកាមានភាពដាច់ខាតចំពោះការងារ ● ដីធ្លីត្រូវបានបែងចែកជាច្រើនផ្នែក សម្រាប់វិហារ មន្ត្រីអាំងការ បព្វជិត ស្ត្រីមេម៉ាយ ក្មេងកំព្រា និងអ្នកស្រែចំការ ● គ្រួសារនីមួយៗធ្វើការលើដីរបស់ខ្លួនផង និងជាប់កំណែនមន្ត្រីអាំងការផង ● ពេលខ្លះ អ្នកស្រែត្រូវជាប់Read more
ប្រៀបធៀបពីជីវភាពរស់នៅរបស់ពួកអាំងកា និង អាស្តែក៖
See less❖ អាំងកា
● ពួកអាំងកាមានភាពដាច់ខាតចំពោះការងារ
● ដីធ្លីត្រូវបានបែងចែកជាច្រើនផ្នែក សម្រាប់វិហារ មន្ត្រីអាំងការ បព្វជិត ស្ត្រីមេម៉ាយ ក្មេងកំព្រា និងអ្នកស្រែចំការ
● គ្រួសារនីមួយៗធ្វើការលើដីរបស់ខ្លួនផង និងជាប់កំណែនមន្ត្រីអាំងការផង
● ពេលខ្លះ អ្នកស្រែត្រូវជាប់កំណែនកសាងវិមាននានា ផ្លូវថ្នល់ និងការដឹកជញ្ជូន
● ដំណាំសំខាន់របស់គេគឺដំឡូងបារាំង ពោត សណ្ដែក កប្បាស
● ឧបករណ៍ប្រើប្រាស់ពួកគេអំពីឈើនិងថ្ម
❖ អាស្តែក
● អ្នកស្រែចំការនិងទាសករមានចំនួនច្រើនជាងគេ
● គ្រួសារនីមួយៗទទួលបានដីធ្លី ហើយត្រូវបង់ពន្ធដារ
● គ្រួសារនីមួយៗប្រមូលផ្ដុំជាក្រុម ឬបក្សសម្ព័ន្ធ
● មេដឹកនាំរបស់គេគឺរើសចេញពីតំណាងនៃបក្សសម្ព័ន្ធ។
តើអរិយធម៌អាមេរិកបុរាណមានលក្ខណៈសង្គមដូចម្តេច? ចូរបញ្ជាក់?
អរិយធម៌អាមេរិកបុរាណមានលក្ខណៈដូចជា៖ ចក្រភពម៉ាយ៉ាលាតសន្ធឹងលើទឹកដីម៉ិចស៊ិចភាគខាងត្បូង ។ ចក្រភពអាស្តែកមានទឺតាំងស្ថិតនៅប្រទេសម៉ិចស៊ិចភាគ កណ្តាល ចំណែកឯចក្រភពអាំងកាវិញ មានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង។ ពួកគេប្រកបរបរ សិកកម្ម និងសិប្បកម្ម ។ កសិកម្មមានភាពជោគជួយដោយសារពួកគេចេះបង្កើតប្រព័ន្ធធារាសាស្រ្ត និងចេRead more
អរិយធម៌អាមេរិកបុរាណមានលក្ខណៈដូចជា៖
See lessចក្រភពម៉ាយ៉ាលាតសន្ធឹងលើទឹកដីម៉ិចស៊ិចភាគខាងត្បូង ។ ចក្រភពអាស្តែកមានទឺតាំងស្ថិតនៅប្រទេសម៉ិចស៊ិចភាគ កណ្តាល ចំណែកឯចក្រភពអាំងកាវិញ មានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង។
ពួកគេប្រកបរបរ សិកកម្ម និងសិប្បកម្ម ។ កសិកម្មមានភាពជោគជួយដោយសារពួកគេចេះបង្កើតប្រព័ន្ធធារាសាស្រ្ត និងចេះបច្ចេកទេសបញ្ចូលទឹកដាក់ស្រែនិងតាមភូមិដ្ឋានដែលគេរស់នៅ។ ពួកគេពូកែខាង សិល្បៈ តារាវិទ្យា និងគណិតវិទ្យា ។ ពូកគេបានបង្កើតប្រតិទិន កំណត់សូគ្រាសចន្ទគ្រាស។ គេបានបង្កើតប្រព័ន្ធឯកតានព្វន្តសម្រាប់ពួកគេ។ ពួកគេបានកសាងប្រាសាទជាច្រើន កន្លែងធ្វើពីថ្មដ៏ធំមហិមា។ពួកគេមានជំនឿលើពហុទេពនិយម ហើយពួកគេមានអាទិទេពពិសេសរបស់ពួកគេទៀតដូចជាអាទិទេពពោត និងអាទិទេពពស់មានស្លាប។
ចូរប្រាប់ពីភាពជោគជ័យរបស់សង្គមអាមេរិកបុរាណ។
អាមេរិកជោគជ័យដោយសារពួកគេចេះរៀបចំប្រព័ន្ធធារាសាស្រ្ត ដោយប្រើបច្ចេកទេសបញ្ចូលទឹកបានគ្រប់ទីកន្លែងសម្រាប់បម្រើនូវការរស់នៅរបស់ប្រជាជនជាពិសេសលើវិស័យកសិកម្ម។ ពួកគេមានចំណេះយល់ដឹងខ្ពស់លើផ្នែកសិល្បះ តារាវិទ្យា និងគណិតវិទ្យា។ ពួកគេបានកសាងកន្លែងសង្កេតតារាជាច្រើនកន្លែង កសាងប្រាសាទទម្រង់ដូចពីរ៉ាមីតកំបុត និងសំណង់ដែRead more
អាមេរិកជោគជ័យដោយសារពួកគេចេះរៀបចំប្រព័ន្ធធារាសាស្រ្ត ដោយប្រើបច្ចេកទេសបញ្ចូលទឹកបានគ្រប់ទីកន្លែងសម្រាប់បម្រើនូវការរស់នៅរបស់ប្រជាជនជាពិសេសលើវិស័យកសិកម្ម។ ពួកគេមានចំណេះយល់ដឹងខ្ពស់លើផ្នែកសិល្បះ តារាវិទ្យា និងគណិតវិទ្យា។ ពួកគេបានកសាងកន្លែងសង្កេតតារាជាច្រើនកន្លែង កសាងប្រាសាទទម្រង់ដូចពីរ៉ាមីតកំបុត និងសំណង់ដែលមានលក្ខណៈមហិមាជាច្រើនកន្លែងទៀត។
See lessចូរបង្ហាញពីជីវភាពប្រជាជនអាំងកា។
● ពួកអាំងកាមានភាពដាច់ខាតចំពោះការងារ ● ដីធ្លីត្រូវបានបែងចែកជាច្រើនផ្នែក សម្រាប់វិហារ មន្ត្រីអាំងការ បព្វជិត ស្ត្រីមេម៉ាយ ក្មេងកំព្រា និងអ្នកស្រែចំការ ● គ្រួសារនីមួយៗធ្វើការលើដីរបស់ខ្លួនផង និងជាប់កំណែនមន្ត្រីអាំងការផង ● ពេលខ្លះ អ្នកស្រែត្រូវជាប់កំណែនកសាងវិមាននានា ផ្លូវថ្នល់ និងការដឹកជញ្ជូន។
● ពួកអាំងកាមានភាពដាច់ខាតចំពោះការងារ
See less● ដីធ្លីត្រូវបានបែងចែកជាច្រើនផ្នែក សម្រាប់វិហារ មន្ត្រីអាំងការ បព្វជិត ស្ត្រីមេម៉ាយ ក្មេងកំព្រា និងអ្នកស្រែចំការ
● គ្រួសារនីមួយៗធ្វើការលើដីរបស់ខ្លួនផង និងជាប់កំណែនមន្ត្រីអាំងការផង
● ពេលខ្លះ អ្នកស្រែត្រូវជាប់កំណែនកសាងវិមាននានា ផ្លូវថ្នល់ និងការដឹកជញ្ជូន។
តើពួកសិប្បករត្រូវធ្វើដូចម្តេចដើម្បីបានម្ហូបអាហារសម្រាប់បរិភោគ?
ដើម្បីបានម្ហូបអាហារសម្រាប់បរិភោគពួកសិប្បករត្រូវយកគ្រឿងអលង្ការធ្វើអំពីមាស ក្រណាត់ស្តើង ភាជន៍..ទៅដោះដូរជាមួយពូកកសិករ ព្រោះក្នុងពេលនោះពួគគេមិនទាន់ចេះប្រើរូបិយវត្ថុនៅឡើយទេ។
ដើម្បីបានម្ហូបអាហារសម្រាប់បរិភោគពួកសិប្បករត្រូវយកគ្រឿងអលង្ការធ្វើអំពីមាស ក្រណាត់ស្តើង ភាជន៍..ទៅដោះដូរជាមួយពូកកសិករ ព្រោះក្នុងពេលនោះពួគគេមិនទាន់ចេះប្រើរូបិយវត្ថុនៅឡើយទេ។
See lessតើអ្នកគិតដូចម្តេចប្រសិនបើជំនឿនេះបន្តរហូតដល់សព្វថ្ងៃនេះ?
ប្រសិនបើជំនឿនេះបន្តរហូតដល់សព្វថ្ងៃ មនុស្សនឹងស្លាប់ដោយសារពិធីបូជាយញ្ញ ដើម្បីយកឈាមថ្វាយអាទិទេពនេះរាប់លាននាក់ នឹងអាចឈានទៅដល់ការបង្ករសង្រ្គាមទៀតផង។
ប្រសិនបើជំនឿនេះបន្តរហូតដល់សព្វថ្ងៃ មនុស្សនឹងស្លាប់ដោយសារពិធីបូជាយញ្ញ ដើម្បីយកឈាមថ្វាយអាទិទេពនេះរាប់លាននាក់ នឹងអាចឈានទៅដល់ការបង្ករសង្រ្គាមទៀតផង។
See lessតើប្រជាជននៃចក្រភពទាំងបី និយមប្រកបមុខរបរអ្វីច្រើនជាងគេ? ហើយរបររបស់ពួកគេមានភាពរីកចម្រើនឬទេ? ព្រោះអ្វី?
ពួកគេចូលចិត្តមុខរបរកសិកម្ម ហើយមុខរបររបស់ពួកគេមានភាពរីកចម្រើនខ្លាំង ព្រោះពួកគេសុទ្ធតែមានស្មារតីដាច់ខាតចំពោះការងារ។ ពួកគេបានរៀបចំប្រព័ន្ធធារាសាស្រ្ត គេអាចធ្វើឱ្យដីទំនាបឬដីចំណោតក្លាយជាដីកសិកម្ម ដោយប្រើបច្ចេកទេសបញ្ចូលទឹក។

See lessហេតុអ្វីបានជាអាទិទេពពោតជាអាទិទេពពិសេសជាងគេរបស់ពូកម៉ាយ៉ា?
ពីព្រោះពោតជាដំណាំដើមនិងជាដំណាំអាហារទីមួយរបស់ប្រជាជនម៉ាយ៉ា។ ពួកគេជឿថាអាទិទេពនេះបានជួយទ្រទ្រង់ជីវិតរស់នៅរបស់ពួកគេ។
ពីព្រោះពោតជាដំណាំដើមនិងជាដំណាំអាហារទីមួយរបស់ប្រជាជនម៉ាយ៉ា។ ពួកគេជឿថាអាទិទេពនេះបានជួយទ្រទ្រង់ជីវិតរស់នៅរបស់ពួកគេ។
See lessក្នុងនាមប្អូនជាកូនខ្មែរ តើប្អូនគិតបែបណាចំពោះអច្ឆរិយវត្ថុនៃចក្រភពរ៉ូម ដែលបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ?
ក្នុងនាមប្អូនជាកូនខ្មែរ ខ្ញុំស្រឡាញ់ ឱ្យតម្លៃនិងចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងនេះឱ្យបានគង់វង្ស មិនថាជារបស់ខ្មែរឬរបស់បរទេសឡើយ។ ម្យ៉ាងទៀតខ្ញុំពិតជាមានការកោតស្ងប់ស្ងែងលើគំនិតច្នៃប្រឌិតពោរពេញដោយទេពកោសល្យរបស់ជនជាតិរ៉ូមកាលពីបុរាណកាល។

See less